អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន RMA (Cambodia) PLC នាំយក​កង់​បី​របស់​អ៊ីតាលី​ជំនាន់​ថ្មី APÉ CITY PLUS រូបរាង និង​សមត្ថភាព​កាន់តែ​ពិសេស​ជាង​មុន​ទៅទៀត​
14, Aug 2020 , 5:59 pm        
រូបភាព
 កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន RMA (Cambodia) PLC បាន​នាំយក​កង់​បី​ស៊េរី​ថ្មី​មួយ​ម៉ូ​ឌែ​ល​ទៀត របស់​អ៊ីតាលី APÉ CITY PLUS ដែល​រចនា​រូបរាង​ឡើង​ស្រស់ស្អាត មាំ​និង​ធំ​ទូលាយ​ជាង​មុន​។ ចំណែកឯ​ម៉ាស៊ីន មាន​កម្លាំង​រហូតដល់​ទៅ 230cc​។​

​ផ្នែក​ខាងក្រោម​របស់​កង់​បី ដែល​ក្រុមហ៊ុន RMA (Cambodia) PLC នាំយក​ចូលមក​នេះ បាន​រចនា​ឡើង​ជាមួយនឹង​រាង​ជា​ស្លាបប្រជៀវ សំរាប់​ទប់​លំនឹង​បានល្អ​។ ពិសេស​កង់​បី​ម៉ូ​ឌែ​ល​នេះ បាន​បំពាក់​មកជា​មួយ​បូម​កៅស៊ូ​តាន់ ដែល​វា​មាន​ភាព​ធន់​ខ្ពស់ មិន​ងាយ​បែកបាក់ កាត់បន្ថយ​សំលេង ហើយនឹង​ផ្តល់​ភាពងាយស្រួល​ដល់​ការបើកបរ​របស់​អ្នក​។ បើទោះជា​ស្ថិតនៅ​ក្នុងស្ថានភាព​ផ្លូវ​លំបាក​ខ្លាំង​យ៉ាងណាក៏ដោយ ក៏​បូម និង កៅស៊ូ​តាន់ កង់​បី​របស់​អ៊ីតាលី​នេះ អាច​បន្ថយ​ការ​រេ​ចង្កូត និង​សម្រួល​មិន​ឲ្យ​រលាក់​ខ្លាំង​នោះទេ​។ 

 
 ​អ្វីដែល​កាន់តែ​ពិសេស​នោះ កង់​បី​មួយ​នេះ បាន​ផលិតឡើង ជាមួយ​រូបរាង​ដ៏​ធំ​ទូលាយ ទាំង​អ្នកបើក និង​អ្នកធ្វើដំណើរ​ខាងក្រោយ ក្នុងនោះ វា​ក៏មាន​ភាព​ធំ​ទួ​លាយ​សំរាប់​ផ្ទុកទំនិញ​ឬ​សំភារៈ​ផ្សេងៗ​នៅ​ផ្នែក​ខាងក្រោយ​របស់​កង់​បី​នេះ​ផងដែរ​។ បន្ថែម​ពីនេះ កៅអី​នៅ​ផ្នែក​ខាងក្រោយ គឺអាច​បត់​មក​ខាងមុខ​បាន ក្នុងករណី​លោកអ្នក ចង់​ដឹក​ឥ​វ៉ាន់​ច្រើន​បន្ថែមទៀត ។​
 


​ក្នុងឱកាស​ពិសេស​នេះ​ផងដែរ ក្រុមហ៊ុន RMA Cambodia ក៏មាន​ការបញ្ចុះ​តម្លៃ​ពិសេស សម្រាប់​អតិថិជន ១០ នាក់​ដំបូង ដែល​មក​ជាវ​កង់​បី APÉ CITY PLUS ដោយ​បញ្ចុះតម្លៃ ពី ៤ ២០០ ដុល្លារ មក​ត្រឹមតែ ៣ ៩៩៩ ដុល្លារ​ប៉ុណ្ណោះ​។​

 
​គួរ​រំលឹក​ផងដែរ​ថា រាល់​ការ​ជាវ​កង់​បី APÉ CITY PLUS ម៉ាក PIAGGIO របស់​អ៊ីតាលី​មួយ​នេះ ក្រុមហ៊ុន RMA (Cambodia) PLC នឹងមាន​ការផ្ដល់ជូន​ការធានា រហូតដល់​ទៅ ២ ឆ្នាំ ឬ ២ ម៉ឺន​គីឡូម៉ែត្រ​។​


 
​លោកអ្នក​អាច​រក​ជាវ​កង់​បី​អ៊ីតាលី​ម៉ាក PIAGGIO ម៉ូ​ដែល APÉ CITY PLUS ទើបតែ​នាំចូល​នេះ នៅតាម ៖
​ទីស្នាក់ការ​កណ្តាល (​ផ្លូវ 2004 ស្តុ​ប​វត្ត​អង្គ​តា​មុ​ិ​ញ​) : 092 888 395 / 012 634 684 / 017 333 264 / 017 333 294 / 095 666 380 / 092 888 435 / 088 49 58 221

© រក្សាសិទ្ធិដោយ thmeythmey.com