អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Xiaomi ផ្ដល់ជូន​ប្រូ​ម៉ូ​សិន​ពិសេស​រហូតដល់ ៥០ ភាគរយ
14, Aug 2020 , 6:29 pm        
រូបភាព
​អបអរសាទរ​គម្រប់​ខួប ១0 ឆ្នាំ​របស់ Xiaomi ក្នុង​គម្រប់​ខួប ១0 ឆ្នាំនេះ ក្រុមហ៊ុន Xiaomi ប្រចាំ​ប្រទេស​កម្ពុជា ផ្ដល់ជូន​ប្រូ​ម៉ូ​សិន​ពិសេស​ដស​រហូតដល់ 50% ទៅលើ​ទូរស័ព្ទ​លំដាប់​កំពូល Mi10 , POCOF2Pro, RedmiS2 ព្រមទាំង​ផលិតផល​ឆ្លាត​វៃ​ជាច្រើន​មុខ​ទៀត​។​

​ការផ្ដល់ជូន​ពិសេស​នេះ​គឺ ចាប់ពី​ថ្ងៃទី​៨ ដលទី​១៦ ខែសីហា ឆ្នាំ ២០២០ ជាមួយនឹង​ផលិតផល​ជាច្រើន របស់​ក្រុមហ៊ុន Xiaomi ប្រចាំ​នៅ​ប្រទេស​កម្ពុជា​។  នេះ​គឺ​ការផ្ដល់ជូន​ដ៏​ធំ​មួយ ដែរ​មិន​ឲ្យ​អតិថិជន​ខកបំណង​ឡើយ​។ 
 
​សូម​រួសរាន់​ណា៎​! ផលិតផល​ក្នុង​ស្ដុក​មាន​ចំនួន​កំណត់​! លោកអ្នក​អាច​រក​ជាវ ផលិតផល Xiaomi នៅ​បណ្ដា​សាខា​ដៃគូ​សហការ​ដូចជា Mi Authorized Store, Tech Zone, Smile Shop,La Rue, E-Gets, Dola Mall និង តាម​បណ្ដា​ចែកចាយ​របស់ Xiaomi ទូទាំងប្រទេស​កម្ពុជា​។ 
  





*​លក្ខខណ្ឌ​ត្រូវបាន​អនុវត្ត​
​អំពី​ក្រុមហ៊ុន Xiaomi
​ក្រុមហ៊ុន Xiaomi បង្កើតឡើង​នៅក្នុង​ខែមេសា ឆ្នាំ ២០១០​ហើយ​វា​ក៏​ស្ថិតនៅក្នុង​បញ្ជី​នៃ​ក្រុមប្រឹក្សាភិបាល​ភាគហ៊ុន របស់​ហុងកុង​ផងដែ នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៨ (1810.HK) ។ ក្រុមហ៊ុន Xiaomi គឺជា​ក្រុមហ៊ុន​អ៊ីនធឺណិត ដែលមាន​ស្មា​ត​ហ្វូ​ន និង Hardware ឆ្លាត​វៃ ដែល​អា​ចត​ភ្ជាប់​ជាមួយនឹង​ឧបករណ៍ IoT ជា​ស្នូល​របស់ខ្លួន​។​
 
​ជាមួយនឹង​ចក្ខុវិស័យ នៃ​ការ​ក្លាយជា​មិត្តភក្តិ​ជាមួយនឹង​អ្នកប្រើប្រាស់​របស់ខ្លួន និង​ការ​ក្លាយខ្លួន ជា​ក្រុមហ៊ុន​មួយ​ដែល​ស្ថិតនៅក្នុង​បេះដូង​របស់​អ្នកប្រើប្រាស់​ជា​ច្រើ​នោះ ក្រុមហ៊ុន Xiaomi ប្តេជ្ញាចិត្ត នៅក្នុង​ការផ្តល់​នូវ​ភាព​ច្នៃប្រឌិត​កាន់តែ​អស្ចារ្យ​បន្ថែមទៀត ជាមួយនឹង​ការ​ផ្តោតទៅលើ​គុណភាព និង​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​។ ក្រុមហ៊ុន​នេះ ខិតខំ​ប្រឹងប្រែង​ក្នុងការ​បង្កើត​នូវ​ផលិតផល​ជាច្រើន ដ៏​អស្ចារ្យ ជាមួយនឹង​តម្លៃ​ដ៏​ល្អ​បំផុត ដែល​អនុញ្ញាត​ឲ្យ​អ្នក​គ្រប់គ្នា រីករាយ​ជាមួយនឹង​ជីវិត​កាន់តែ​ប្រសើរ​ជាង​មុន តាមរយៈ​នូវ​បច្ចេកវិទ្យា​ច្នៃប្រឌិត​ដ៏​អស្ចារ្យ​ទាំងនេះ​។​


 
Xiaomi បច្ចុប្បន្ននេះ គឺជា​ក្រុមហ៊ុន​ម៉ាក​យីហោ​ស្មា​ត​ហ្វូ​ន​ធំ​បំផុត ចំណាត់ថ្នាក់​ទី​៤ របស់​ពិភពលោក និង​ជា​ក្រុមហ៊ុន​ដែល​នាំមុខគេ ទៅលើ​ឧបករណ៍ IoT របស់​ពិភពលោក​ថែមទៀត ជាមួយនឹង​ឧបករណ៍​ឆ្លាត​វៃ​ច្រើនជាង ២១៣ លាន (​មិន​រាប់បញ្ចូល​នូវ​ស្មា​ត​ហ្វូ​ន និង​កុំព្យូទ័រ​យួរដៃ​) ដែល​ធ្វើ​ការតភ្ជាប់​គ្នា​នោះ​។ ពេលនេះ ផលិតផល​ជាច្រើន​របស់​ក្រុមហ៊ុន បច្ចេកវិទ្យា Xiaomi គឺមាន​វត្តមាន​នៅក្នុង​ប្រទេស​ជាង​៩០ និង​តំបន់​ជាច្រើន​ទៀត​នៅ​ជុំវិញ​ពិភពលោក និង​កំពុងតែ​នាំមុខគេ​ថែមទៀត​នៅលើ​ទីផ្សារ​។​
 
​នៅក្នុង​ខែកក្កដា ឆ្នាំ​២០១៩​កន្លងទៅ ក្រុមហ៊ុន​នេះ ក៏​ស្ថិតនៅក្នុង​បញ្ជី​របស់ Fortune Global ៥០០ ជា​លើកដំបូង​បំផុត នៅក្នុង​ចំណាត់ថ្នាក់​ទី ៤៦៨ និង​ជាប់​ចំណាត់ថ្នាក់​ទី​៧ នៃ​ក្រុមហ៊ុន​អ៊ីនធឺណិត​ថែមទៀត​ផង​។ ក្រុមហ៊ុន Xiaomi គឺជា​ក្រុមហ៊ុន​វ័យក្មេង​ជាងគេ​បំផុត នៅក្នុង​ចំណោម​បញ្ជី Fortune Global 500 នៅក្នុង​ឆ្នាំ ២០១៩៕










(​អត្ថ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com