អត្ថបទពាណិជ្ជកម្ម
មជ្ឈមណ្ឌល​ថែទាំ​រថយន្ត​មួយកន្លែង ចាប់​បើក​ដំណើរការ​កណ្ដាល​ទីក្រុង​ភ្នំពេញ​ បញ្ចុះតម្លៃរហូតដល់ទៅ៥០ភាគរយ
14, Aug 2020 , 7:14 pm        
រូបភាព
​មជ្ឈមណ្ឌល​ថែទាំ​រថយន្ត​មួយកន្លែង​នៅ​បណ្ដោយ​ផ្លូវ​ទេព​ផន បានចាប់ផ្ដើម​បើក​ជា​ផ្លូវការ នៅ​ថ្ងៃទី​១៣ ខែសីហា ២០២០​នេះហើយ ដោយ​កំណើន​រថយន្ត​នៅក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើនឡើងៗ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ  ហើយ​មជ្ឈមណ្ឌល​បម្រើសេវា​កម្ម​ថែទាំ​រថយន្ត​ដែលមាន​ស្ដង់ដារ​នៅ​កម្ពុជា​ហាក់​នៅមាន​តិចតួច​នៅឡើយ ។ ក្នុងឱកាស​បើកសម្ពោធ​នេះដែរ មជ្ឈមណ្ឌល​ថែទាំ​រថយន្ត NTK Service ផ្ដល់ជូន​សេវា​ជាមួយ​ការបញ្ចុះ​តម្លៃ រហូត ៥០ ភាគរយ​ចាប់ពី​ថ្ងៃទី​១៤ ដល់ ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ នេះ​ផងដែរ​។​
 
​លោក ស្រ៊ី​ន ផលិត តួនាទី អ្នកចាត់ការ​ទូទៅ នៅ​មជ្ឈមណ្ឌល​ថែទាំ​រថយន្ត NTK Service បាន​និយាយថា មូលហេតុ​ដែល​លោក​សម្រេចចិត្ត បើក​មជ្ឈមណ្ឌល​នៅ​ទីតាំង​ផ្លូវ​ទេព​ផន​នេះ ដោយ​មើលឃើញ​ពី​សក្ដានុពល​នៃ​តំបន់​ជុំវិញ ហើយ​កំណើន​រថយន្ត​នៅក្នុង​តំបន់​នេះ​ក៏​ឃើញថា​មាន​ច្រើន ក៏ប៉ុន្តែ​មិនទាន់មាន​មជ្ឈមណ្ឌល​ថែទាំ​រថយន្ត​ណាមួយ​ដែលមាន​ស្ដង់ដារ​ត្រឹមត្រូវ​នៅឡើយ ។ 
 
​លោក​បន្តថា ធម្មតា​អ្នកប្រើប្រាស់​រថយន្ត គឺ​ចង់អោយ​រថយន្ត​របស់​ខ្លួន​នៅ​ថ្មី និង​ស្អាត មិនមាន​បញ្ហា​នៅពេល​ប្រើប្រាស់​។ ដូច្នេះ ពួកគេ​ប្រាកដជា​ចង់បាន​កន្លែង​ណា ដែល​អាច​ថែទាំ​រថយន្ត​របស់​ពួកគេ មើលទៅ​ហាក់​នៅ​ថ្មី​ជាប់​ជានិច្ច និង​មិនមាន​បញ្ហា​ទៅណា​មក​ណា​។ ម្យ៉ាងទៀត មជ្ឈមណ្ឌល​ថែទាំ​រថយន្ត និង​យានដ្ឋាន​ខ្លះ ក៏មាន​ភាពមិនស្មោះត្រង់​ចំពោះ​អតិថិជន​ទៅទៀត​។ លោក​បន្ថែមថា ថ្វីដ្បិតតែ​មជ្ឈមណ្ឌល​ថែទាំ​រថយន្ត របស់លោក​មើលទៅ​ហាក់​ទំនើប ក៏ប៉ុន្តែ​ក៏មាន​ទទួល​មើល​រថយន្ត​ទាំងចាស់ និង​ថ្មី ដើម្បីអោយ​អ្នកប្រើប្រាស់​រថយន្ត មាន​ភាពប្រាកដប្រជា នៅពេល​បើកបរ​រថយន្ត​របស់ខ្លួន​ទៅ​ទីជិត​ទី​ឆ្ងាយ ។ 
 
​យោងតាម​របាយការណ៍ របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានអោយដឹងថា ក្នុង​រយៈពេល​១​ឆមាស ដើមឆ្នាំ​២០២០​នេះ កម្ពុជា​បាន​នាំចូល​មធ្យោបាយ​ធ្វើដំណើរ ពី​បរទេស​មានតម្លៃ​ចំនួន ៤១៤ ៧២៥ គ្រឿង ដែលមាន​តម្លៃ​សរុប​ជិត ៦៣៥ លាន​ដុល្លារ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ​។​
 
​របាយការណ៍​ដដែល​ប​ង្ហា​ញ​ថា ការ​នាំចូល​រថយន្ត​ទេសចរណ៍​មានតម្លៃ ២៨០,៦៥ លាន​ដុល្លារ ស្មើនឹង​ចំនួន ២៥ ៤៨៣ គ្រឿង រថយន្ត​ដឹកទំនិញ មានតម្លៃ ១៩៤,៤៧ លាន​ដុល្លារ ស្មើនឹង ១៣ ៨១២ គ្រឿង រថយន្ត​ដឹក​អ្នកដំណើរ មានតម្លៃ ២០,៦៨ លាន​ដុល្លារ ក្នុង​បរិមាណ ១ ២១២ គ្រឿង និង​រថយន្ត​ផ្សេងទៀត​មានតម្លៃ ៣៥,៨៤ លាន​ដុល្លារ ស្មើនឹង ១ ២៣១ គ្រឿង ៕
 

























(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com