COVID-19
ជាតិ
COVID-១៩៖ ជាសះស្បើយ៩នាក់ថែមទៀត ស្មើនឹង៨៧ភាគរយនៃអ្នកជំងឺ
16, Aug 2020 , 8:10 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងសុខាភិបាលនាថ្ងៃទី១៦ ខែសីហានេះ បានប្រកាសថា មានអ្នកជាសះស្បើយចំនួន៩នាក់ដែលកើនឡើងដល់២៣៨នាក់ ដែលស្មើ៨៧,១៧ភាគរយនៃអ្នកជំងឺ។ កម្ពុជានៅសល់តែ៣៩ទៀតដែលកំពុងបន្តព្យាបាលនៅ មណ្ឌលសុខភាពចាក់អង្រែ មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ មន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំ និងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។ថ្ងៃនេះគ្មានករណីឆ្លងថ្មីឡើយ។

បុរសទាំង៩នាក់ដែលជាសះស្បើយពីជំងឺកូវីដ-១៩ គឺជាស្រ្តីជនជាតិកាណាដា អាយុ៤១ឆ្នាំ បានធ្វើដំណើរមកពីប្រទេសអ៊ូបេគីស្ថានកាលពីថ្ងៃទី៧ ខែសីហា, ស្ត្រីជនជាតិអាមេរិកាំង អាយុ២៥ឆ្នាំ ធ្វើដំណើរមកពីប្រទេសអាមេរិកនៅថ្ងៃទី១០ ខែសីហា, ស្រ្តីជនជាតិខ្មែរ អាយុ២៧ឆ្នាំ  ស្នាក់នៅភូមិព្រែកត្រែង សង្កាត់សិត្យូ ក្រុងតាខ្មៅ ខេត្តតាកែវ ធ្វើដំណើរមកពីប្រទេសម៉ាលី កាលពីថ្ងៃទី១០ ខែកក្កដា,ស្ត្រីជនជាតិខ្មែរអាយុ១៣ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ ធ្វើដំណើរមកពីប្រទេសអាមេរិក កាលពីថ្ងៃទី៩ ខែសីហា។

 បុរសជនជាតិខ្មែរអាយុ២៦ឆ្នាំ ស្នាក់នៅភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ធ្វើដំណើរមកពីប្រទេសរុស្សី កាលពីថ្ងៃទី១៩ ខែកក្កដា,បុរសជនជាតិខ្មែរ អាយុ៦៥ឆ្នាំ ស្នាក់នៅភូមិ៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ធ្វើដំណើរមកពីប្រទេសបារាំងកាលពីថ្ងៃទី១៩ ខែកក្កដា,បុរសជនជាតិខ្មែរ៣នាក់ទៀតជាអ្នកដំណើរមកពីប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី៣១ ខែកក្កដា ដោយមានអាយុ៣៤ឆ្នាំ ស្នាក់នៅក្នុងភូមិព្រែក ឃុំព្រែកថ្មី  ស្រុកកោះធំ ខេត្តកណ្តាល,អាយុ២៤ឆ្នាំ ស្នាក់នៅភូមិអង្គរបាន ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម និងអាយុ២៧ឆ្នាំ ស្នាក់នៅក្នុងភូមិកាញចុង ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕


Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com