បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
អំឡុង​ថ្ងៃ​សម្រាក រដ្ឋបាល​ខេត្តសៀមរាប​រៀបចំ​ពិធី​ប្រកួត​ដណ្ដើម «​ពានរង្វាន់​មាន់​អាំង​»
16, Aug 2020 , 8:59 pm        
រូបភាព
​សៀមរាប​៖ កំឡុង​ថ្ងៃ​ឈប់សម្រាក​រយៈពេល​៥​ថ្ងៃ ពីថ្ងៃ​ទី​១៧ ដល់ទី​២១ សីហា រដ្ឋបាលខេត្ត​សៀម រាប​បានរៀបចំ​ស្ដង់​ពិព័រណ៍​ម្ហូបអាហារ បន្លែ ផ្លែឈើ សម្រាប់​ការកម្សាន្ត និង​ឱ្យ​ភ្ញៀវទេសចរ​បាន​ហូប​អាហារ​ផងដែរ​។ ក្នុងន័យនេះ មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប កំពុង​រៀបចំ​ឱ្យមាន​ជា​កម្មវិធី​ប្រ កួត​មាន់​អាំង និង​ពានរង្វាន់​សម្រាប់​អ្នកចូលរួម​ប្រកួត​ផង​។

 
​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកនាង អ៊ី​សា រ៉​ហា​នី ជាមួយ​លោក ភឿន គឹម​លី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប ដូចតទៅ​

 
​តាម​ការបញ្ជាក់​ពី​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ស្ដង់​ពិព័រណ៍​ដែល​រៀបចំ​នៅលើ​សួនច្បារ​មាត់​ស្ទឹង​សៀមរាប ចែកជា​៤​ផ្នែក ទី​១ ផ្នែក​សិប្បកម្ម ទី​២ ផ្នែក​បន្លែ​ផ្លែឈើ ទី​៣ ផ្នែក​ម្ហូបអាហារ​កែច្នៃ និង​ទី​៤ ផ្នែក​ម្ហូប​ប្រចាំ​តំបន់​ក្នុង ក្រុង​/​ស្រុក​ទាំង​១២ របស់​ខេត្តសៀមរាប​។ 
  
លោក ភឿន គឹមលី ប្រធាមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប

​ចំណែក​ការប្រកួត​មាន់​អាំង លោក ភឿន គឹម​លី ពន្យល់ថា កន្លងមក​ខេត្តសៀមរាប​មានឈ្មោះ​ល្បីល្បាញ​លើ​អាហារ​មួយ​នេះ ហើយ​ការរៀប​ចំនេះ​វា​កាន់តែ​ផ្សព្វផ្សាយ និង​ជុំវិញ​ឱ្យ​ភ្ញៀវទេសចរ​ដឹង​ពី​ម្ហូបអាហារ​ប្រចាំ​តំបន់​សៀមរាប​មួយ​នេះ​។ លោក​បន្ថែមថា ការងារ​នេះ គឺ​ភ្ជាប់​ទៅនឹង​គម្រោង​អេ​ម​ស៍រ​បស់​ក្រសួងពាណិជ្ជកម្ម ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​ជាមាន់ និង​បន្ថែម​ផងដែរ​។ 
 
​ការរៀបចំ​កម្មវិធី​កំឡុង​ជំងឺ​កូ​វីដ​១៩ ពិតជា​មានការ​លំបាក​បន្ដិច​សម្រាប់​អាជ្ញាធរ ដោយ​បារម្ភ​ពី​ករណី​ឆ្លង​ណាមួយ​ជាយថាហេតុ​។ យ៉ាងណា លោក ភឿន គឹម​លី ប្រាប់ថា គណៈកម្មការ​រៀបចំ​យល់ច្បាស់​ពី​ចំណុច និង​ត្រៀម​រៀបចំ​តាម​គោលការណ៍​ណែនាំ របស់​ក្រសួងសុខាភិបាល​ហើយ​ដែរ​។ លោក​បញ្ជាក់ថា ការចេញចូល​ទស្សនារ​បស់​ភ្ញៀវ នឹង​ឆ្លងកាត់​ការ​វាស់​កំដៅ និង​លាងដៃ​ដោយ​ទឹក​អាលកុល​។​ល​។ បន្ថែម​ពីនេះ លោក ភឿន គឹម​លី ស្នើឱ្យ​ពលរដ្ឋ​ចូលរួម​សហការ និង​ចេះ​ប្រុងប្រយ័ត្ន​ខ្លួនឯង​ជា​អាទិភាព​៕
 
 


Tag:
 មាន់​អាំង​
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com