អន្តរជាតិ
ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកថា ភាគល្អិតកូវីដ១៩ អាចបាចសាចរហូតដល់ ៤,៨ ម៉ែត្រពីអ្នកជំងឺ ក្រុមគ្រូពេទ្យបញ្ជូនអ្នកជំងឺម្នាក់ចេញពីរថយន្ដសង្គ្រោះបន្ទាន់មួយនៅមន្ទីរពេទ្យ Coral Gables ក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២០។
× ក្រុមអ្នកវិទ្យាសាស្ត្រសហរដ្ឋអាមេរិកនិយាយថា ពួកគេបានរកឃើញភាគល្អិតនៃវីរុសកូរ៉ូណារហូតដល់ចម្ងាយ ៤,៨ ម៉ែត្រពីអ្នកជំងឺដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ក្រុមអ្នកវិទ្យាសាស្ត្រទាំងនោះបាននិយាយថា ការរក្សាគម្លាតពី ២ ម៉ែត្រពីគ្នាដែលត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយនោះ មិនបានផ្ដល់នូវសុវត្ថិភាពពិតប្រាកដនោះទេ ហើយអាចនាំឲ្យមនុស្សជាច្រើនប្រឈមនឹងការឆ្លងជំងឺនេះ។
ការសិក្សាដែលត្រូវបានធ្វើឡើងនៅមន្ទីរពេទ្យ Health Shands នៃសាកលវិទ្យាល័យ Florida នេះ នៅមិនទាន់ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រដូចគ្នាពិនិត្យវាយតម្លៃនៅឡើយទេ៕
សូមចុចទៅប្រភពដើម VOA ត្រង់នេះ© រក្សាសិទ្ធិដោយ thmeythmey.com