ជាតិ
សង្គមជាតិ
ពលរដ្ឋនាំគ្នាដើរកម្សាន្តសប្បាយនៅតាមបណ្ដោយស្ទឹងសៀមរាបយ៉ាងកុះករ អមជាមួយវិធានការអនាម័យ
×
សៀមរាប៖ ពលរដ្ឋសម្រុកនាំគ្នាទៅលេងសៀមរាប នៅថ្ងៃទី១ នៃការប្រកាសឲ្យឈប់សម្រាកចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ សីហា ឆ្នាំ២០២០។ ថ្ងៃឈប់សម្រាករយៈពេល៥ថ្ងៃនេះ រដ្ឋបាលខេត្តសៀមរាបបានរៀបចំស្ដង់ពិព័រណ៍ម្ហូបអាហារ បន្លែ ផ្លែឈើ សម្រាប់ការកម្សាន្ត និងឱ្យភ្ញៀវទេសចរបានហូបអាហារផងដែរ។
បើតាមមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ស្តង់ពិព័រណ៍ដែលរៀបចំនៅលើសួនច្បារមាត់ស្ទឹងសៀមរាប ចែកជា៤ផ្នែក ទី១ ផ្នែកសិប្បកម្ម ទី២ ផ្នែកបន្លែផ្លែឈើ ទី៣ ផ្នែកម្ហូបអាហារកែច្នៃ និងទី៤ ផ្នែកម្ហូបប្រចាំតំបន់ក្នុង ក្រុង/ស្រុកទាំង១២ របស់ខេត្តសៀមរាប។
ក្រៅពីនេះ អាជ្ញាធរក៏រៀបចំឱ្យមានជាកម្មវិធីប្រកួតមាន់អាំង និងពានរង្វាន់សម្រាប់អ្នកចូលរួមប្រកួតផង។សម្រាប់ទីតាំងកម្សាន្តនោះ ក៏មានការត្រួតពិនិត្យសុខភាព និងទឹកលាងដៃជាដើមដែរ។
© រក្សាសិទ្ធិដោយ thmeythmey.com