កីឡាអន្តរជាតិ
អន្តរជាតិ
PSG ឡើងទៅវគ្គផ្តាច់ព្រ័ត្រ Champions League ជាលើកដំបូង
19, Aug 2020 , 7:25 am        
រូបភាព
ដោយ: ថ្មីៗ
ជ័យជម្នះ ៣-០ លើ RB Leipzig នាំឲ្យ Paris Saint-Germain ឈានទៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League លើកដំបូង និងជាក្រុមទី៥របស់បារាំង សម្រាប់ការដណ្តើមពានធំជាងគេក្នុងក្របខណ្ឌអឺរ៉ុប។

 
នាជំនួបនៅកីឡដ្ឋាន Estadio da Luz ក្រុម PSG រកបាន២គ្រាប់នៅតង់ទីមួយដែលសម្រេចបានដោយ Marquinho និង Angel Di Maria ហើយ Juan Bernat Velasco បន្ថែមគ្រាប់ទី៣នៅដើមតង់ទីពីរ។
 
ខណៈដែល PSG ត្រៀមខ្លួនដណ្តើមពានទី៥ក្នុងរដូវកាលនេះ បន្ទាប់ពី Ligue 1, French Cup, French League Cup និង French Super Cup ក្រុម RB Leipzig ដែលទើបមានអាយុជាង១១ឆ្នាំ​ ត្រូវហាលអាវជាមួយកំណត់ត្រាដ៏ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដោយឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League។
 
តាមទិន្នន័យដែលបង្ហាញដោយ ESPN PSG ចំណាយលើ Neymar និង Mbappe មានចំនួន៣៩២.៧ពាន់លានដុល្លារដោយ ច្រើនជាង RB Leipzig ចំណាយទាំងមូលក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដែលមាន ៣៨២.៩ពាន់លានដុល្លារ។

PSG រង់ចាំមើលជំនួប​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយទៀត​រវាង Lyon និង Bayern Munich៕
 

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com