ជាតិ
ទេសចរ​ជាង​៧​ពាន់​នាក់ បាន​ទៅ​កម្សាន្ត​នៅ​ខេត្តកោះកុង នៅ​ថ្ងៃទី​១៩ សីហា​
20, Aug 2020 , 3:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងទេសចរណ៍
រូបភាពពីហ្វេសប៊ុកក្រសួងទេសចរណ៍
ដោយ:
​កោះកុង ដែលជា​ខេត្ត​ស្ថិតនៅតាម​បណ្ដោយ​ឆ្នេរសមុទ្រ ទទួលបាន​ភ្ញៀវទេសចរ​សរុប ៧ ០៣១​នាក់ ក្នុងនោះ​ទេសចរ​ជាតិ​ចំនួន ៦ ៩២៩​នាក់ និង​ទេសចរ​អន្តរជាតិ​ចំនួន​១០២​នាក់ កាលពី​ថ្ងៃទី​១៩ សីហា ដែលជា​ថ្ងៃទី ១៩ ខែសីហា ឆ្នាំ​២០២០​។ នេះ​បើតាម​របាយការណ៍​ភ្ញៀវទេសចរ ពី​ការិយាល័យ​ព័ត៌មាន​ទេសចរណ៍​ខេត្តកោះកុង​។

 
​លោក សា​គុណ ភក្តី អនុប្រធាន​ការិយាល័យ​ព័ត៌មាន​ទេសចរណ៍​ខេត្តកោះកុង បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥​ថា តំបន់​ដែល​ភ្ញៀវទេសចរ​ទៅលេង​ច្រើនជាងគេ​មាន ឆ្នេរ​នេសាទ ទឹកធ្លាក់​តា​តៃ បន្ទាប់មក​គឺ​សហគមន៍​ទេសចរណ៍​ពាម​ក្រសោប​។​
  

រូបភាពពីហ្វេសប៊ុកក្រសួងទេសចរណ៍

​ដើម្បី​ស្វាគមន៍​ភ្ញៀវទេសចរ ទៅ​កម្សាន្ត​ក្នុង​ថ្ងៃ​ឈប់សម្រាក​នេះ រដ្ឋបាល​ខេត្តកោះកុង ក៏បាន​ពង្រាយ កម្លាំងប្រដាប់អាវុធ និង​មន្ត្រីនគរបាល​ឈរជើង​នៅតាម​គោលដៅ​ទេសចរណ៍​នីមួយៗ ដើម្បី​រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​ជូន​អ្នកទេសចរ​ផងដែរ​។ លើសពីនេះ ស្តង់​គ្រូ​ពេ​ទ្រ​សង្គ្រោះ​បឋម និង​ការអនុវត្ត​វិធាន​សុវត្ថិភាព តាម​រមណីយដ្ឋាន​នានា ក៏ត្រូវ​បានរៀបចំ​ផងដែរ​។ 
 
​ខេត្តកោះកុង ជា​ខេត្ត​ដែលមាន​សក្តានុពល​ទេសចរណ៍​ដ៏​សម្បូរបែប​ដូចជា តំបន់​វិស្សមកាល តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ ព្រៃកោងកាង ទឹកធ្លាក់ តំបន់ឆ្នេរ តំបន់​ផ្កាថ្ម និង​តំបន់​កោះ​មួយចំនួន​។  ក្នុង​ថ្ងៃ​ឈប់សម្រាក​ចំនួន​៥​ថ្ងៃ​គឺ​ថ្ងៃទី ១៧ រហូតដល់​២១ ខែសីហា ឆ្នាំ​២០២០ កោះកុង ក៏​ជា​ទិសដៅ​ទេសចរណ៍​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ផងដែរ​។ ជាក់ស្ដែង​នៅ​ថ្ងៃទី​១៧ និង​១៨  ខេត្តកោះកុង​ទទួលបាន​ភ្ញៀវទេសចរ​សរុប ១១ ១២៩​នាក់​៕


រូបភាពពីហ្វេសប៊ុកក្រសួងទេសចរណ៍


រូបភាពពីហ្វេសប៊ុកក្រសួងទេសចរណ៍


© រក្សាសិទ្ធិដោយ thmeythmey.com