ជាតិ
សម្រាក៥ថ្ងៃ កោះកុងទទួលបានទេសចរជាង៤ម៉ឺននាក់
22, Aug 2020 , 2:29 pm        
រូបភាព
រូបភាពពីក្រសួងទេសចរណ៍
រូបភាពពីក្រសួងទេសចរណ៍
ដោយ:
រយៈពេលសម្រាកពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ខេត្តកោះកុង ទទួលបានទេសចរចំនួន ៤៤ ៤៨៤នាក់ ក្នុងនោះទេសចរអន្តរជាតិចំនួន ៣១៨នាក់។ តាមរបាយការណ៍ស្ថិតិភ្ញៀវទេសចរ ក្នុងខេត្តកោះកុង ឲ្យដឹងទៀតថា តួលេខទេសចរសរុបបានកើនឡើងជិត២ពាន់នាក់ ធៀបនឹងពេលឈប់សម្រាកចូលឆ្នាំ កាលពីឆ្នាំ២០១៩ តែធ្លាក់ចុះទេសចរអន្តរជាតិជាង ១ពាន់នាក់វិញ ដោយសារវិបត្តិកូវីដ-១៩។ ចំណែកមូលហេតុដែលនាំឲ្យខេត្តជាប់សមុទ្រមួយនេះកើនឡើងគឺដោយសារហេដ្ឋារចនាសម្ព័ន្ធផ្លូវគោកល្អប្រសើរ អាកាសធាតុអំណោយផល និងការឈប់សម្រាកដែលមានរយៈពេលយូរ។

 
លោក សាគុណ ភក្តី អនុប្រធានការិយាល័យព័ត៌មានទេសចរណ៍ខេត្តកោះកុង បានបញ្ជាក់ប្រាប់ thmeythmey25 ថាទីតាំងដែលមានទេសចរទៅលេងច្រើនជាងគេ រួមមានឆ្នេរនេសាទ ទឹកធ្លាក់តាតៃ និងសហគមន៍ពាមក្រសោប។ ប្រភពដដែលបញ្ជាក់ថា សំរាមមិនចោទជាបញ្ហាសម្រាប់ខេត្តកោះកុងនោះទេ ដោយសារការយកចិត្តទុកដាក់ពីអាជ្ញាំថរពាក់ព័ន្ធ ទន្ទឹមនឹងការយល់ដឹងពីការទុកដាក់សំរាម និងសំណល់ពីភ្ញៀវទេសចរផង៕
 
រូបភាពពីក្រសួងទេសចរណ៍៖









Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com