ជាតិ
COVID-19 បានធ្វើឲ្យប៉ះពាល់ដល់ការផលិតភាពយន្ត និងការបណ្ដុះបណ្ដាលរបស់ CFC
× ភ្នំពេញ៖ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញ និងទទួលថតភាពយន្តនៅកម្ពុជា CFC មានតួនាទីរៀបចំវគ្គបណ្ដុះបណ្ដាលផ្សេងៗសម្រាប់ផ្ដល់ជំនាញបន្ថែមដល់ផលិតករក្នុងស្រុក។ CFC បណ្ដុះបណ្ដាលជំនាញបន្ថែមមួយចំនួនដល់ អ្នកថតភាពយន្ត អ្នកយកសំលេង អ្នកកាត់តសំលេង រូបភាព អ្នករៀបចំសម្លៀកបំពាក់ និងអ្នកMake Up ជាដើម។ បើតាមលោក ជៀប សុវិជ្ជា ជានាយកCFC មជ្ឈមណ្ឌលក៏មានបង្ហាត់បង្រៀនការសម្ដែងផងដែរ។ CFC ភាគច្រើនទទួលផលិតភាពយន្តពីបរទេស ហើយការបណ្ដុះបណ្ដាលផលិតករបន្ថែមនេះ ក៏ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ផលិតករបរទេសដែលត្រូវការអ្នកជំនាញភាពយន្តនៅខ្មែរផងដែរ។ ក្រោយពីកើតមានបញ្ហាកូវីដ-១៩ កុនត្រូវផលិតក្នុងឆ្នាំ២០២០នេះត្រូវលើកពេលទាំងអស់ សូម្បីតែការបណ្ដុះបណ្ដាលក៏ដោយ។ ភាពយន្តដែល CFC ផលិតមានមួយចំនួនប៉ុណ្ណោះដែលបញ្ចាំងនៅកម្ពុជា ភាគច្រើនបញ្ចាំងនៅបរទេស ព្រោះមិនសូវមានទីផ្សារក្នុងស្រុក ប៉ុន្តែភាពយន្តទាំងអស់ហ្នឹងល្បីនៅបរទេស៕
© រក្សាសិទ្ធិដោយ thmeythmey.com