ពីនេះ ពីនោះ
សុខភាព
ការ​ញ៉ាំ​បាយ​បែបនេះ ប្រៀប​ដូច​ចិញ្ចឹម​កោសិការ​មហារីក​អញ្ចឹង​
25, Aug 2020 , 8:59 pm        
រូបភាព
​ប្រសិនជា​អ្នក​មិន​ចង់​ឲ្យ​ជំងឺមហារីក​កើតឡើង​លើ​ខ្លួន​អ្នក អ្នក​គួរតែ​ចៀស​ពី​ការបរិភោគ​បាយ​ដូចខាងក្រោម​។ តើ​មាន​អ្វី​ខ្លះទៅ​?

 
  1. ​អ្នក​មិនគួរ​ពិសារ​សាច់​ច្រើនជាង​បន្លែ​នោះទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នក​កើត​ជំងឺមហារីក​ពោះវៀន​បាន​។​
  2. ​ប្រសិនជា​អ្នក​មិន​ចង់​ប្រឈមមុខ​នឹង​ជំងឺមហារីក​ក្រពេញទឹកមាត់ អ្នក​គួរតែ​កុំ​ពិសារ​ស្រា និង​បារី​ឲ្យ​សោះ​។​
  3. ​អាហារ​ដែល​បំពង ជាពិសេស ប្រហិត​បំពង​ជាដើម នឹង​អាចធ្វើ​ឲ្យ​អ្នក​កើត​ជំងឺមហារីក​សួត​។ ដូចនេះ អ្នក​គួរតែ​កាត់បន្ថយ​ក្នុងការ​បរិភោគ​អាហារ​បំពង​ទាំងឡាយ​។​
  4. ​អាហារ​ដែល​ផ្អាប់​ទុក​យូរ ក៏​អាចធ្វើ​ឲ្យ​អ្នក​កើត​ជំងឺមហារីក​ក្រពះ​ផងដែរ​។ ដូចនេះ បើ​អ្នក​អាច​ចៀស​កុំ​ពិសារ អ្នក​គួរតែ​ចៀស​ឲ្យ​ឆ្ងាយ ទើប​សុខភាព​អ្នក​មិន​ងាយ​ប្រឈមមុខ​នឹង​ជំងឺមហារីក​។​
  5. ​អាហារ​ដែល​អ្នក​ពិសារ អ្នក​គួរតែ​បរិភោគ​អាហារ​ដែលមាន​សីតុណ្ហភាព​ចាប់ពី​៦០​អង្សា​សេ​ចុះក្រោម ទើប​អ្នក​មិន​ងាយ​ប្រឈមមុខ​នឹង​ជំងឺមហារីក​ប្រព័ន្ធ​រំលាយ​អាហារ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com