ជាតិ
កីឡាជាតិ
ទស្សនា​រូបភាព​នាអំឡុងពេល​នៃការ​ប្រកួតវគ្គ​១/២​ផ្តាច់ព្រ័ត្រ BIDC Cup រវាង​កម្ពុជា-ថៃ
09, Nov 2013 , 12:14 am        
រូបភាព
រស់ សំអឿន គឺ​ជា​អ្នក​ស៊ុ​តបាល់​បញ្ចូល​ទី​សម្រាប់ក្រុម​កម្ពុជា
រស់ សំអឿន គឺ​ជា​អ្នក​ស៊ុ​តបាល់​បញ្ចូល​ទី​សម្រាប់ក្រុម​កម្ពុជា
ចាន់ វឌ្ឍនាកា ចូល​លេង​ជាកីឡាករបម្រុង​ទាំងបី​ប្រកួត
ចាន់ វឌ្ឍនាកា ចូល​លេង​ជាកីឡាករបម្រុង​ទាំងបី​ប្រកួត
អ្នក​ចាំទីថៃ ព្យាយាម​សង្គ្រោះ​បាល់​ពី​ការវាយ​សម្រុក​របស់ កែវ សុខងន
អ្នក​ចាំទីថៃ ព្យាយាម​សង្គ្រោះ​បាល់​ពី​ការវាយ​សម្រុក​របស់ កែវ សុខងន
ខ្សែការពារ ខែក ខេមរិន ធ្វើការគ្រប់គ្រងបាល់
ខ្សែការពារ ខែក ខេមរិន ធ្វើការគ្រប់គ្រងបាល់
ខ្សែការពារថៃ រារាំងខ្សែបម្រើ ឈិន ឈឿន
ខ្សែការពារថៃ រារាំងខ្សែបម្រើ ឈិន ឈឿន
ប្រធានក្រុម សុក រិទ្ធី
ប្រធានក្រុម សុក រិទ្ធី
ប៊ិន ធារី ខ្សែបម្រើកណ្តាល
ប៊ិន ធារី ខ្សែបម្រើកណ្តាល
ភួង សុខសាណា គ្រប់គ្រងបាល់
ភួង សុខសាណា គ្រប់គ្រងបាល់
លោក Lee Tae Hoon ធ្វើការណែនាំកីឡាករមុនពេល​ប្រកួតនៅម៉ោង​បន្ថែម
លោក Lee Tae Hoon ធ្វើការណែនាំកីឡាករមុនពេល​ប្រកួតនៅម៉ោង​បន្ថែម
ដោយ: ថ្មីៗ
 ក្រុម​កីឡា​បាល់​ទាត់​ជម្រើស​ជាតិ​អាយុក្រោម​២៣​ឆ្នាំ​ថៃ បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃព្រឹត្តិការណ៍ BIDC Cup ឆ្នាំ​២០១៣ បន្ទាប់ពី​ពួក​គេ​បាន​យក​ឈ្នះ​កម្ពុជា​ក្នុងលទ្ធ​ផល ២-១ កាលពី​រសៀល​ថ្ងៃ​សុក្រ ទី​៨ ខែវិច្ឆិកា។ រស់ សំអឿន គឺ​ជា​អ្នក​បាល់​បញ្ចូល​ទី​សម្រាប់​ក្រុម​កម្ពុជា។ ថៃ នឹង​ត្រូវ​ប្រជែងយក​ពាន​ជាមួយ​ក្រុម​មីយ៉ាន់ម៉ា ដែល​បាន​បំបាក់ម៉ាឡេស៊ី ១-០ នា​ការ​ប្រកួត​បន្ទាប់។ សូម​ទស្សនារូបភាព​នៃការ​ប្រកួត និង​សកម្មភាព​របស់ក្រុម​អ្នក​គាំទ្រ នា​អំឡុងពេលនៃការ​ប្រកួត​រវាងក្រុម​កម្ពុជា និង​ថៃ។

រូបថតទាំងអស់ត្រូវ​បាន​ផ្តិតយក​ដោយ​លោក Masayori Ishikawa អ្នក​ថត​រូប​ជន​ជាតិ​ជប៉ុនដែល​បម្រើឲ្យ​ភ្នាក់​ងារព័ត៌មាន CAM Photo Agency និង​ជា​ដៃគូ​របស់គេហទំព័រ​ថ្មីៗ


© រក្សាសិទ្ធិដោយ thmeythmey.com