ជាតិ
ពីនេះ ពីនោះ
«​យល់សប្តិ​,​យល់សប្ត​,​យល់សប្ន​»​សរសេរ​បែបនេះ​គឺ​សុទ្ធតែ​ត្រូវ​ដូចគ្នា​
26, Aug 2020 , 7:29 am        
រូបភាព
​កាលណា​មនុស្ស​មានដំណើរ​ដេកលក់ ,​ដំណើរ​ឃើញ​អ្វីមួយ​នៅពេលដែល​កំពុងតែ​ដេកលក់​នោះ គឺ​គេ​ហៅថា​យល់សប្តិ ដែល​អាច​សរសេរថា​«​យល់សប្ត ឬ​យល់សប្ន​» ក៏បាន គឺ​សុទ្ធតែ​ត្រឹមត្រូវ​ដូចគ្នា​ទាំងអស់​។ នេះ​បើតាម​ការបញ្ជាក់​ពី​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត​។

 
​កាលណា​កំពុងតែ​ដេកលក់​ពេល​ថ្ងៃ ហើយ​ឃើញ​មាន​អ្វីមួយ​កើតឡើង គឺ​គេ​ហៅថា «​យល់សូង​»​។ នេះ​បើ​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត​។ 
 
​ពលរដ្ឋ​មួយចំនួន​ដែលមាន​ទម្លាប់​និយាយថា យប់មិញ​ខ្ញុំ​សុបិន​មិនល្អ​ទាល់តែសោះ នោះ​មិនគួរ​និយាយ​បែបនេះ​ឡើយ​។ ព្រោះ​ពាក្យ​«​សុបិន​»​មាន​ថ្នាក់​ពាក្យ​ជា​នាមសព្ទ ដែល​អាច​និយាយថា យប់មិញ​ខ្ញុំ​មាន​សុបិន​មិនល្អ​ទាល់តែសោះ អ៊ីចេះ​វិញ​ទើប​ត្រឹមត្រូវ​។ ឬ​និយាយថា យប់មិញ​ខ្ញុំ​យប់​សប្ត​មិនល្អ​ទាល់តែសោះ អ៊ីចេះ​វិញ​ក៏ត្រូវ​ដែរ​៕ 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com