អត្ថបទពាណិជ្ជកម្ម
The Coffee Club ហាង​កាហ្វេ​លេខ​១ មកពី​ប្រទេស​អូស្ត្រាលី​ក៏មាន​នៅ​កម្ពុជា​ដែរ​
27, Aug 2020 , 11:38 am        
រូបភាព
​ហាង​កាហ្វេ The Coffee Club ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ១៩៨៩ ដើម្បី​បំពេញតម្រូវការ​សម្រាប់​គ្រួសារ មិត្តភក្ដិ និង​អតិថិជន​។ គោលបំណង​នៃ​ការបង្កើត​ហាង​កាហ្វេ​នេះ​ដំបូង​គឺ​សម្រាប់​ជា​កន្លែង​ណាត់ជួប​អង្គុយ​ពិសា​កាហ្វេ​ជា​លក្ខណៈសាមញ្ញ​តែ​មិន​ជិនណាយ មាន​ផាសុកភាព និង​ការតុបតែង​ទាន់សម័យ​។ 
 
​សព្វថ្ងៃ The Coffee Club មាន​សាខារ​ហួត​ដល់​ទៅ 400 សាខា នៅ​ទូទាំង​ពិភពលោក ហើយ​ក្នុងនោះ​មាន 2 សាខា​ដែល​ស្ថិតនៅ​ចំ​កណ្ដាល​ក្រុងភ្នំពេញ (​មួយ​ស្ថិតនៅក្នុង​ផ្សារ​ទំនើប​អ៊ី​អន​១ និង​មួយទៀត​ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​១) ដោយមាន​គម្រោង​ពង្រីក​សាខា​ទូទាំងប្រទេស​នៅ​ថ្ងៃ​អនាគត​។​
 

The Coffee Club Cambodia ផ្ដល់ជូន​នូវ​បទពិសោធន៍​កាហ្វេ ដែលមាន​ទម្រង់​តម្រូវ​តាម​ប្រជាជន​កម្ពុជា ដោយ​ធ្វើការ​បញ្ចូល​រវាង​អាហារ​ពេលព្រឹក​បែប​អូស្ដ្រាលី ជាមួយនឹង​រសជាតិ​ដើម​របស់​ខ្មែរ​។ ជម្រើស​អាហារ​ពេលព្រឹក​ឆ្ងាញ់ៗ​ជាច្រើន​ប្រភេទ ដែល​ធ្វើឡើង​ពី​គ្រឿងផ្សំ​មាន​គុណភាព​ខ្ពស់​នាំចូល​ពី​បរទេស និង​ក្នុងស្រុក ទាំងនេះ​អ្នក​អាច​រកបាន​នៅ The Coffee Club​។ 
 
 

​គ្រាប់​កាហ្វេ​ដែល​ត្រូវបាន​កិន និង​លាយ​របស់ The Coffee Club មាន​ប្រភពដើម​នាំចូល​ដោយផ្ទាល់​ពី​ផលិតករ​ក្នុងប្រទេស​ប្រេ​ស៊ី​ល កូ​ឡំ​ប៊ី និង​ឥណ្ឌា​។ ការ​នាំចូល​ដោយមាន​ដៃគូ​សហការ​ច្បាស់លាស់ និង​ការ​លីង​គ្រាប់​កាហ្វេ​តាម​ស្ដង់ដា​ក្នុងប្រទេស​អូស្ដ្រាលី ច្បាស់​ណាស់​ថា​គុណភាព​កាហ្វេ​នៅទីនេះ ប្រាកដជា​ល្អ និង​មាន​គុណភាព​ខ្ពស់​។​
 


 

​ទោះបីជា​អ្នក​កំពុង​រក​ហាង​កាហ្វេ​ដែលមាន​ភាពស្ងប់ស្ងាត់​ល្អ មាន​បម្រើ​ស្រាក្រហម និង​អាហារ​ឆ្ងាញ់ៗ ដើម្បី​ប្រជុំពិភាក្សា​ជំនួញ ការជួបជុំ​គ្រួសារ ឬ មិត្តភក្ដិ The Coffee Club គឺជា​កន្លែង​ដែល​នឹង​ទទួល​យ៉ាង​កក់ក្ដៅ​ជាមួយនឹង​សេវាកម្ម​យ៉ាង​ឥតខ្ចោះ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com