អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
NHK៖ លោកនាយករដ្ឋមន្ត្រីជប៉ុន អាបេ នឹងលាលែងពីតំណែង​ដោយបញ្ហាសុខភាព
28, Aug 2020 , 12:27 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ កំពុងមាន​បញ្ហា​សុខភាព។​រូបថត AFP
លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ កំពុងមាន​បញ្ហា​សុខភាព។​រូបថត AFP
លោក ស៊ិនហ្សូ អាបេ នៅថ្ងៃទី២៨ ខែសីហា បានប្រកាសថា លោកនឹងលាលែងពីតំណែងនាយករដ្ឋមន្រ្តីជប៉ុន ក្រោមហេតុផលសុខភាព ហើយដើម្បីបញ្ចៀសបញ្ហាដែលកើតឡើងដោយសារសុខភាពរបស់លោកផងដែរ។ ព័ត៌មានទាក់ទងតំណែងនាយករដ្ឋមន្រ្តីនេះ បានពុះកញ្ជ្រោលច្រើនថ្ងៃមកហើយ បន្ទាប់ពីលោក អាបេ ចេញចូលមន្ទីរពេទ្យញឹកញាប់។



បើតាមការផ្សាយរបស់ទូរទស្សន៍ជប៉ុន NHK បញ្ហាជំងឺក្រពះរ៉ាំរ៉ៃ បានបង្ខំឲ្យលោក ស៊ិនហ្សូ អាបេ ចុះចេញពីតំណែងនាយករដ្ឋមន្រ្តីជាថ្មីនៅឆ្នាំ២០២០នេះ។ នៅឆ្នាំ២០០៧ លោក ក៏បានចុះចេញពីតំណែងដោយសារបញ្ហាក្រពះនេះដែរ។

នេះជាការលាលែងពីតំណែងលើកទីពីររបស់លោក អាបេ ។

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីហិរញ្ញវត្ថុ តារ៉ូ អាសូ នឹងដឹកនាំការងារសិនទម្រាំមាននាយករដ្ឋមន្រ្តីថ្មី។ ជានីតិវិធី បើលោក អាបេ លាលែងពីតំណែងមែន បក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាច ត្រូវបោះឆ្នោតរើសប្រធានបក្សជំនួសលោក អាបេ ហើយបន្ទាប់មកសភាបោះឆ្នោតលើបេក្ខជននាយករដ្ឋមន្រ្តីថ្មីដែលជាប្រធាននោះ។

លោក អាសូ, ប្រធានលេខាធិការគណៈរដ្ឋមន្រ្តី Yoshihide Suga, រដ្ឋមន្រ្តីការបរទេស Motegi Toshimistu និងរដ្ឋមន្ត្រីការពារជាតិ តារ៉ូ កូណូ ជាបេក្ខជនដែលអាចបន្តតំណែងពីលោក អាបេ ៕


© រក្សាសិទ្ធិដោយ thmeythmey.com