ជាតិ
ពីនេះ ពីនោះ
រូបត្លុក
ពេលចូលរៀនវិញ សិស្ស-និស្សិត នឹកកម្មវិធីសិក្សាអនឡាញ ឬហ្គេមអនឡាញ?
30, Aug 2020 , 7:59 am        
រូបភាព
ដោយ:
នាអំឡុងពេលដែលសាលារៀនផ្អាកដំណើរការដោយសារកូវីដ-១៩ តើយុវជនរៀនចេះអ្វីខ្លះ? សិស្សានុសិស្សខ្លះទទួលស្គាល់ថា ខ្លួនកាន់តែយល់ដឹងច្រើនពីកម្មវិធីស្វ័យសិក្សា និងការសិក្សាតាមប្រព័ន្ធអនឡាញ ប៉ុន្តែសិស្ស-និស្សិតមួយចំនួន ក៏មានពេលវេលាដ៏ច្រើនដើម្បីលេងហ្គេមអនឡាញតាមទូរសព្ទ ឬកុំព្យូទ័រផងដែរ។

 
នាអំឡុងពេលដែលសាលាបិទទ្វារ៥ខែកន្លងមក ដោយសារកូវីដ-១៩ សិស្សពីថ្នាក់មតេយ្យដល់ថ្នាក់ទី១២សរុប៣.២នាក់ បានប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីបន្តការសិក្សារបស់ខ្លួន។ នេះបើតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានបង្ហាញក្នុងកម្មវិធីស្តីពីបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍សម្រាប់ការអប់រំ នៅទីស្តីការក្រសួងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។
 
ជាមួយគ្នានេះ យើងក៏បានសង្កេតឃើញផងដែរថា យុវជនមួយចំនួនវក់លេងហ្គេមជាជាងការសិក្សា នៅពេលដែលពួកគេប្រើប្រាស់ទូរសព្ទ ឬកុំព្យូទ័រ ប៉ុន្តែមិនមានរបាយការណ៍ជាក់លាក់នោះឡើយ។ 
 
គេមិនដឹងច្បាស់ថា សិស្ស-និស្សិតមួយចំនួន នឹកកម្មវិធីសិក្សាអនឡាញ ឬហ្គេមអនឡាញនោះឡើយ នោះពេលដែលពួកគេត្រូវចូលរៀនវិញ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com