អត្ថបទពាណិជ្ជកម្ម
អត់​ចាំបាច់​ចត ឬ​ចាំ ខ​លក​ម្ម៉​ង់​មុន រួច​ទៅយក​តាម​ក្រោយ​នៅ The Coffee Club
31, Aug 2020 , 11:15 am        
រូបភាព
​កំឡុង​ពេលដែល​ការ​រាតត្បាត កូ​វីដ​-១៩ នៅតែ​បន្ដ ហាង​កាហ្វេ The Coffee Club បាន​ណែនាំ​នូវ​សេវាកម្ម​ថ្មី​សន្លាង​មួយ នោះ​គឺ​កា​រតេក​ម្ម៉​ង់ រួច​ទៅយក​នៅ​ហាង​ផ្ទាល់ (Call & Pick Up) ដែល​ផ្ដល់​ភាពងាយស្រួល និង​សុវត្ថិភាព​ដល់​អតិថិជន បុគ្គលិក និង​សហគមន៍​ទាំងអស់​ថែមទៀត​ផង​។​
 
​តើ​សេវាកម្ម​ថ្មី​នេះ មាន​អ្វី​ពិសេស​? ពិសេស​ត្រង់​ថា វា​ផ្ដល់​ភាពងាយស្រួល​ដូច​ឈ្មោះ​ហៅ​ហ្នឹង​អ៊ីចឹង ព្រោះថា​ពេលណា​ក៏ដោយ ឲ្យ​តែ​អ្នក​ឃ្លាន​អាហារ​ដែល​អ្នក​ចូលចិត្ត​ណាមួយ​ពី​ហាង​កាហ្វេ The Coffee Club ដោយ​គ្រាន់តែ​ទំនាក់ទំនង ទៅកាន់​ខាង​ហាង រួច​ចាំ​ការ​តេ​ចូលមក​វិញ ពី​ហាង​ត្រឹម 10 ទៅ 15 នាទី​រួច​ជាការ​ស្រេច​។​
 

 
​ចាំ​ពួកយើង​ប្រាប់​ពី​របៀប​ប្រើប្រាស់​សេវាកម្ម​ថ្មី​នេះ ឲ្យ​កាន់​តែមាន​ភាពងាយស្រួល​៖
 
1.​ ​ជ្រើសរើស​អាហារ និង​ភេសជ្ជៈ​ដែល​អ្នក​ចូលចិត្ត​ពី​ហាង​កាហ្វេ The Coffee Club
2.​ ​ជ្រើសរើស​សាខា​ដែល​នៅ​ជិត​អ្នក​បំផុត 
 
•​ ​សាខា​ផ្សារ​ទំនើប​អ៊ី​អន ១៖ 010 72 04 04
•​ ​សាខា​បឹង​កេងកង​៖ 070 72 04 04
 
3.​ ​ទំនាក់ទំនង​ទៅកាន់​សាខា​ដែល​ជិត​អ្នក​បំផុត​ដើម្បី​ក​ម្ម៉​ង់​។ រូ​ច​សួរ​ពី​រយៈពេល​ចម្អិន ដើម្បី​ត្រៀមខ្លួន ទៅយក​អាហារ​កុម្ម៉ង់​ទាន់ពេល និង​អត់​បាច់​ចាំ​យូរ​។​
4.​ ​អ្នកនឹង​ត្រូវបាន​ឲ្យ​ដំណឹង​ជាមុន​ពី​បុគ្គលិក​ហាង នៅពេលដែល​អាហារ​ក​ម្ម៉​ង់រ​បស់​អ្នក​រួចរាល់​។ គ្រាន់តែ​មក​ឈប់​នៅមុខ​ហាង អ្នកនឹង​ទទួលបាន​អាហារ​ភ្លាមៗ​ពី​បុគ្គលិក​ដែល​កំពុង​ឈរ​ចាំ​អ្នក​។​
  





​មិន​ស្មុគស្មាញ សុវត្ថិភាព ហើយ​ងាយស្រួល ជាមួយនឹង​សេវា Call & Pick Up! តែ​ប៉ុណ្ណេះ ញ៉ាំ​អាហារ​ឆ្ងាញ់​ទាំង​សប្បាយចិត្ត​តែម្ដង​។​
​ចាំ​អី​ទៀត ក​ម្ម៉​ង់​ឥឡូវ​តែម្ដង​ភ្លាម​ទៅ​!
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com