អត្ថបទពាណិជ្ជកម្ម
វិទ្យាស្ថាន​ជាតិ​អប់រំ​ជ្រើសរើស​និស្សិត​៣0​នាក់ ឲ្យ​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​ជំនា​ន់ទី​២​​
31, Aug 2020 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
 ​នៅក្នុង​ឆ្នាំ​សិក្សា​២០២០-២០២១ នេះ វិទ្យាស្ថាន​ជាតិ​អប់រំ នឹង​រៀបការ​ប្រឡង​ជ្រើសរើស និង​បណ្តុះបណ្តាល​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ផ្នែក​វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​ជំនា​ន់ទី​២ ចំនួន​៣០​នាក់ ដោយ​ក្នុងចំណោម​នោះ មាន​អាហារូបករណ៍​ចំនួន​១០​កន្លែង និង​និស្សិត​២០​រូប​ផ្សេងទៀត នឹងត្រូវ​បង់ថ្លៃ​។ បន្ទាប់ពីឆ្លងកាត់ការប្រឡងជ្រើសរើសហើយ ការសិក្សានឹងត្រូវចាប់ផ្តើមនៅថ្ងៃទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០២០។ គឺជាការសិក្សា​ក្នុងថ្ងៃចុងសប្តាហ៍ (ថ្ងៃសៅរ៍ និងអាទិត្យ)។ 
 
​លក្ខខណ្ឌនៃ​ការប្រឡង​ជ្រើសរើស​
 
​ត្រូវ​ជ្រើសរើស​ក្នុងចំណោម​បេក្ខជន​ដែល​កំពុង​បម្រើ​ការងារ​នៅ​អង្គភាព​នានា​ក្រោម​ឱវាទ​ទីស្តីការក្រសួង​អប់រំ យុវជន និង​កីឡា និង​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​-​ខេត្ត ឬ​ជនជាតិ​បរទេស​ដែលមាន​៖
 
-​ ​បរិញ្ញាបត្រ​ភាសា​បារាំង ឬ​សញ្ញាបត្រ​សមមូល ឬ​
-​ ​បរិញ្ញាបត្រ​មុខជំនាញ​ផ្សេងទៀត តែមាន​សញ្ញាបត្រ​ភាសា​បារាំង ចាប់ពី​កម្រិត DELF B2 ឬ​
-​ ​ជា​គ្រូបង្រៀន​ដែលមាន​បទពិសោធន៍​ក្នុងការ​បង្រៀន​ភាសា​បារាំង​៥​ឆ្នាំ និង​មាន​បរិញ្ញាបត្រ​ផ្សេងទៀត ហើយ​មាន​សញ្ញាបត្រ​ភាសា​បារាំង​ចាប់ពី​កម្រិត DELF B1 ។​
 
​ការទទួល​ពាក្យសុំ​ចុះឈ្មោះ​ប្រឡង នឹង​ប្រព្រឹត្តទៅ​ចាប់​ពីថ្ងៃ​ប្រកាស​ផ្សាយដំណឹង​នេះ រហូតដល់​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង ៥​ល្ងាច នៅ​ផ្នែក​បណ្តុះបណ្តាលគ្រូ​ភាសា​បារាំងនៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​។ កាលបរិច្ឆេទ​នៃ​សម័យ​ប្រឡង នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០​។​​ បេក្ខជនដែលចាប់អារម្មណ៍អាចទាញយកពាក្យសុំពីក្នុងអសយដ្ឋានអេឡីចត្រូកនិកខាងក្រោមនេះបាន៖ www.moeys.gov.khwww.nie.edu.kh ។ 
 
​វិញ្ញាសា​ប្រឡង​រួមមាន​វិញ្ញាសា​ភាសា​បារាំង និង​វិធីសាស្ត្រ​បង្រៀន​រយៈពេល​៣​ម៉ោង មេគុណ​២ និង​វិញ្ញាសា​វប្បធម៌​ទូទៅ រយៈពេល​១​ម៉ោង​៣០​នាទី មេគុណ​១​។​
​សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម បេក្ខជន​អាចទាក់ទង​ជាមួយ​វិទ្យាស្ថាន​ជាតិ​អប់រំ ឬ​តាមរយៈ​លេខ​ទូរ​សព្ទ ០១២ ៨៤៧ ៨៤៣ និង ០១២ ៨៣៧ ៧៤៦៕








© រក្សាសិទ្ធិដោយ thmeythmey.com