ជាតិ
«​បុណ្យ​រំលឹក​គុណគ្រូ និង​បង្សុកូល​ជូន​បុព្វ​វីរ​ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង​គ្រប់​ជំនាន់​»
01, Sep 2020 , 7:59 am        
រូបភាព
រួបភាពពីសហគមន៍ចាប៉ីអមតៈ
រួបភាពពីសហគមន៍ចាប៉ីអមតៈ
​ភ្នំពេញ​៖ សហគមន៍​ចាប៉ី​អមតៈ នឹង​រៀបចំ​កម្មវិធី «​បុណ្យ​រំលឹក​គុណគ្រូ និង​បង្សុកូល​ជូន​បុព្វ​វីរ​ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង​គ្រប់​ជំនាន់​» នា​ថ្ងៃទី​៣ ខែ កញ្ញា​នេះ នៅ​វត្ត​នាគ​វ័ន​។ កម្មវិធី​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ឱ្យ​សិល្បករ​ចាប៉ីដងវែង និង​អ្នក​ស្រលាញ់​សិល្បៈ​ចាប៉ីដងវែង បាន​ចូលរួម​រំលឹក​គុណ​ឧបការៈ​ដល់​ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង​គ្រប់​ជំនាន់​។​



​លោក ពេ​ជ សារ៉ាត់ ប្រធាន​សហគមន៍​ចាប៉ី​អមតៈ បានឱ្យដឹងថា កម្មវិធី​រំលឹក​គុណគ្រូ​នេះ តែង​ធ្វើឡើង​នៅ​រដូវ​បុណ្យ​ភ្ជុំ ហើយ​នេះ​ជា​លើក​ទី​៧​ហើយ​ដែល​សហគមន៍​ចាប៉ី​អមតៈ​រៀបចំ​កម្មវិធី​រំលឹក​គុណគ្រូ​នេះ​ឡើង​។ ក្រៅពី​មាន​ពិធី​បង្សុកូល ដល់​ព្រឹទ្ធាចារ្យ​គ្រប់​ជំនាន់​ហើយ​នោះ ក៏មាន​ការសម្ដែង​ចាប៉ីដងវែង​ជា​ក្រុម និង​ទោល​ពី​សិល្បៈករ​ចាប៉ីដងវែង​ផងដែរ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ពេ​ជ សារ៉ាត់​។​
 
​សម្រាប់​ពលរដ្ឋ​ដែល​ចង់​ចូលរួម​កម្មវិធី​« «​បុណ្យ​រំលឹក​គុណគ្រូ និង​បង្សុកូល​ជូន​បុព្វ​វីរ​ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង​គ្រប់​ជំនាន់​» នា​ថ្ងៃទី​៣ ខែកញ្ញា​នេះ អាចទាក់ទង​ទៅខាង​សហគមន៍​ចាប៉ី​អមតៈ តាមរយៈ​លេខ​ទូរស័ព្ទ ០១០ ៦២៥ ៤៣៩ ឬ​០៩២ ៦៧៥ ៣២៣៕

Tag:
 ចាប៉ីដងវែង​
  សិល្បៈ​
© រក្សាសិទ្ធិដោយ thmeythmey.com