ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! អាហារ​អ្វីខ្លះ​ជួយ​សម្អាត​ស​សៃ​ឈាម​?
01, Sep 2020 , 6:59 pm        
រូបភាព
​ញ្ហា​ស្ទះ​ស​សៃ​ឈាម​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ផ្សេងៗ​គួរអោយ​ព្រួយបារម្ភ រួមបញ្ចូល​ទាំង​ជំងឺ​ស្ទះ​ស​សៃ​ឈាម​បេះដូង និង​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​។ ដូច្នេះហើយ​ទើប​អ្នក​មិនគួរ​មើលរំលង​បញ្ហា​នេះឡើយ​! បញ្ហា​ស្ទះ​ស​សៃ​ឈាម​ជា​ញឹកញយ​បណ្ដាលមកពី​របៀប​នៃ​ការរស់នៅ​មិន​ត្រឹមត្រូវ​ដោយសារ​កង្វះ​សកម្មភាព​រាងកាយ និង​របប​អាហារ​គ្មាន​សុខភាព​ល្អ​។ ជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ូ​លអាច​កកើតឡើង​នៅក្នុង​ស​សៃ​ឈាម​ដែល​បណ្ដាលឱ្យ​ស​សៃ​ឈាម​រួម​តូច​កកស្ទះ​បង្ក​ជា​ជំងឺ​ស្ទះ​ស​សៃ​ឈាម​ដែល​នឹង​កាត់បន្ថយ​លំ​ហូរឈាម​នៅក្នុង​ស​សៃ​ឈាមអាកទែ​។ ប៉ុន្តែ​កុំ​បារម្ភ​! អាហារ​មួយចំនួន​មាន​ប្រសិទ្ធភាព​លាង​សម្អាត​ស​សៃ​ឈាម​បាន​យ៉ាង​ប្រសើរ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ទាំងនោះ ៖
 
១. សណ្ដែក​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​ជួយ​កម្ចាត់​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ហើយ​ថែមទាំង​ធ្វើឱ្យ​ស​សៃ​ឈាម​កាន់តែ​យឺត​អាច​បន្ថយ​សម្ពាធ​ឈាម​បាន​យ៉ាង​ប្រសើរ​។ សណ្ដែក​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ប្រយុទ្ធប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។​
 
២. ផ្លែ​ទទឹម​
 
​អាហារ​មួយ​ប្រភេទ​ទៀត​ដែល​អាច​ការពារ​ស​សៃ​ឈាម​មិនឱ្យ​ស្ទះ​បាន គឺ​ផ្លែ​ទទឹម​។ ផ្លែឈើ​នេះ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​អាច​កម្ចាត់​រាល់​រ៉ាឌីកាល់​សេរី​ដែល​បង្ក​ផលប៉ះពាល់​ផ្សេងៗ​ក្នុង​រាងកាយ​។ លើសពីនេះទៅទៀត​ទទឹម​ក៏​អាច​បន្ថយ​បរិមាណ​នៃ​ស្រទាប់​ខ្លាញ់​ដែលជា​ប់​នឹង​ស​សៃ​ឈាម​ផងដែរ​។​
 
៣. ត្រី​សម្បូរ​ខ្លាញ់​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​មិន​ត្រឹមតែ​ល្អ​ចំពោះ​សុខភាព​ខួរក្បាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ប្រឆាំង​ការ​រលាក​ដែល​ប្រសើរ​សម្រាប់​បេះដូង​ផងដែរ​។ ការទទួល​ទាន​ត្រី​ប្រភេទ​នេះ​អោយបាន​យ៉ាងហោចណាស់ ២ ដង​ក្នុង​មួយ​សប្តាហ៍​អាចជួយ​សម្អាត​ស​សៃ​ឈាម​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​បេះដូង​គួរឱ្យកត់សម្គាល់​។​
 
៤. បន្លែ​បៃតង​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​សំខាន់ៗ ជាតិ​រ៉ែ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន និង​ជាតិ​ស​សៃ​ដែល​ជួយ​សម្អាត ក៏ដូចជា​រក្សាសុខ​ភាព​ស​សៃ​ឈាម​តាមរយៈ​ការគ្រប់គ្រង​សម្ពាធ​ឈាម ព្រមទាំង​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ឱ្យ​ស្ថិតនៅក្នុង​ភាពប្រក្រតី​។​
 
៥. ផ្កា​ខាត់ណា​ខៀវ​
 
​មិន​ត្រឹម​តែមាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ជំងឺមហារីក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សមាសធាតុ sulforaphane ក្នុង​ផ្កា​ខាត់ណា​ខៀវ​ថែមទាំង​ទប់ស្កាត់​បញ្ហា​ស្ទះ​ស​សៃ​ឈាម​ទៀតផង​។​
 
៦. ផ្លែ​បឺ​រ​
 
​ទោះបី​ផ្លែ​បឺ​រ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់ ប៉ុន្តែ​ជា​ប្រភេទ​នៃ​ជាតិ​ខ្លាញ់​ល្អ ហើយ​អាចជួយ​ធ្វើ​ឲ្យ​កម្រិត​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​មាន​ភាពប្រសើរឡើង​ដោយ​កាត់បន្ថយ​កម្រិត​នៃ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។ កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ត្រឹមត្រូវ​ក្នុង​ឈាម​អាចជួយ​បំបាត់​ការស្ទះ​ក្នុង​ស​សៃ​ឈាម​។ ផ្លែ​បឺ​រ​ក៏​ជា​ប្រភព​នៃ​វីតាមីន E ដែល​អាច​បញ្ឈប់​អុកស៊ីតកម្ម​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ផងដែរ​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​ផ្លែ​បឺ​រ​ម្ខាង​រាល់ថ្ងៃ​ជាប្រចាំ​ដើម្បី​ជៀស​ផុតពី​បញ្ហា​ស្ទះ​ស​សៃ​ឈាម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com