អត្ថបទពាណិជ្ជកម្ម
ធនាគារ ព្រី​នស៍ ទទួលបាន​ពានរង្វាន់​ជា​«​ធនាគារពាណិជ្ជ​ឆ្នើម​ប្រចាំ​ប្រទេស​កម្ពុជា ឆ្នាំ​២០២០»
01, Sep 2020 , 11:39 am        
រូបភាព
​ភ្នំពេញ ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០៖ ធនាគារ ព្រី​នស៍ ទទួលបាន​ពានរង្វាន់​ជា​«​ធនាគារពាណិជ្ជ​ឆ្នើម​ប្រចាំ​ប្រទេស​កម្ពុជា ឆ្នាំ​២០២០» ពី​ស្ថាប័ន​អន្តរជាតិ International Banker​។ នេះ គឺជា​ពានរង្វាន់​ទី​៤ ដែល​ធនាគារ​នេះ​ទទួលបាន បន្ទាប់ពី​ក្លាយជា​ធនាគារពាណិជ្ជ​ពេញលេញ ត្រឹម​រយៈពេល​២​ឆ្នាំ តែប៉ុណ្ណោះ​។ គួរ​រំលឹក​ផងដែរ នៅមុននេះ ធនាគារ​ទទួលបាន​ពានរង្វាន់​និយោជក​ល្អ​បំផុត​ចំនួន​០៣​។​
 
Financial Publishing Limited គឺជា​ក្រុមហ៊ុន​អាណាព្យាបាល នៃ International Banker ហើយក៏​ជា​ប្រភព​ឈានមុខ​គេ នៃ​ការវិភាគ និង​មតិយោបល់​ទូទាំង​ពិភពលោក លើ​វិស័យ​ធនាគារ ហិរញ្ញវត្ថុ និង​កិច្ចការ​ពិភពលោក​។ ពានរង្វាន់ International Banker នេះ ត្រូវបាន​បង្កើតឡើង ដើម្បី​ទទួលស្គាល់​បុគ្គល និង​ស្ថាប័ន​ដែលមាន​ភាព​ច្នៃប្រឌិត​ខ្ពស់ ដែល​បានកំណត់​គោលដៅ​ថ្មី សម្រាប់​ការអនុវត្ត និង​ជំរុញ​ឲ្យ​មានការ​ពង្រីក​ដែន​កំណត់​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​។​
 
​ដូចដែល International Banker បានលើកឡើង​ពី​ចំណុច​ដែល​គួរឱ្យភ្ញាក់ផ្អើល ចំពោះ​ការវិវឌ្ឍ​ដ៏​លឿន​របស់​ធនាគារ ព្រី​នស៍ គឺ​ការ​ក្លាយជា​ធនាគារ​ដំបូងបង្អស់ ដែល​បានដាក់​ដំណើរការ​បណ្ណ​ឥណ​ពន្ធ និង​ឥណទាន វី​សា និង​ម៉ា​ស្ទ័​រកា​ត បន្ទាប់ពី​ចាប់ផ្តើម​ប្រតិបត្តិការ ជា​ធនាគារពាណិជ្ជ​ត្រឹម​រយៈពេល​តិចជាង ២​ឆ្នាំ ហើយក៏​ជា​ធនាគារ​ដំបូង​បំផុត ដែល​បាន​ពង្រីក​សាខា​របស់ខ្លួន រហូតដល់ ១៩​សាខា និង​ម៉ាស៊ីន ATM ចំនួន ៣២​ទីតាំង នៅ​ទូទាំងប្រទេស ក្នុង​រយៈពេល​ត្រឹមតែ ១២​ខែ​ប៉ុណ្ណោះ​។ លើសពីនេះទៅទៀត ធនាគារ ព្រី​នស៍ កំពុង​បង្កើន​ភាព​ច្នៃប្រឌិត​ថ្មី លើ​អាជីវកម្ម​របស់ខ្លួន ដោយ​ប្រើប្រាស់​សក្តានុពល នៃ​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​បំពេញតម្រូវការ​អតិថិជន​របស់ខ្លួន ឱ្យមាន​ភាពងាយស្រួល ក្នុងការ​គ្រប់គ្រង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​ពួកគេ តាមបែប​ឌីជីថល​ទំនើប​។​
 
​ធនាគារ ព្រី​នស៍ ក៏​ទទួលបាន​ពានរង្វាន់ និង​ការទទួលស្គាល់​ពី​ស្ថាប័ន​អន្តរជាតិ​ជាច្រើន​ផងដែរ ដែល​ក្នុងនោះ រួមមាន​ដូចជា​«​និយោជក​ល្អ​បំផុត ១០០ នៅ​អាស៊ី ប្រចាំឆ្នាំ​២០១៩» «​និយោជក​ល្អ​បំផុត​របស់​កម្ពុជា ប្រចាំឆ្នាំ​២០២០» និង​«​និយោជក​ល្អ​បំផុត​ជាស​កល ប្រចាំឆ្នាំ​២០២០»​។​


 
​លោក ហ៊​ន់ សុ​រចនា ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ព្រី​នស៍ មាន​ប្រា​សាន៍​ថា សមិទ្ធផល​គួរឱ្យកត់សម្គាល់​ទាំងអស់នេះ អាច​កើតឡើង​បាន ដោយសារតែ​ចក្ខុវិស័យ​ជា​យុទ្ធសាស្ត្រ​ដ៏​ច្បាស់លាស់ របស់​ធនាគារ ការប្តេជ្ញាចិត្ត​របស់​ភា​គ​ទុ​និក ការគាំទ្រ​របស់​ក្រុមប្រឹក្សាភិបាល ការណែនាំ និង​ការគាំទ្រ​ពី​និយ័ត​ករ និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​របស់​យើង​ទាំងអស់​។  លោក ហ៊​ន់ សុ​រចនា បន្តថា ភាគ​ទុ​និក និង​ក្រុមប្រឹក្សាភិបាល បានផ្តល់​ឱ្យ​ធនធាន​ដ៏​ចាំបាច់​នានា និង​មានការ​ជឿជាក់ លើ​ការវិនិយោគ​រយៈពេល​វែង​។ ដូច្នេះ ធនាគារ​អាចធ្វើ​ខ្លួន ឱ្យមាន​ភាព​ខុសពី​ស្ថាប័ន​ដទៃទៀត នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​។  
 
​លោក ហ៊​ន់ សុ​រចនា បញ្ជាក់​ដូច្នេះ​៖« ល្បឿន និង​កំណើន​ដ៏​ខ្លាំងក្លា ជាមួយ​ដៃគូ​ប្រកួតប្រជែង ត្រូវ​ទាមទារ​ឱ្យ​យើង​ផ្តោត​សំខាន់ លើ​ការបែងចែក​ធនធាន​ដែលមាន​ស្រាប់ និង​អាទិភាព នៃ​ការងារ​ឱ្យបាន​ច្បាស់លាស់​។ នៅក្នុង​បរិបទ​នេះ សហសេវិក​របស់ខ្ញុំ បានធ្វើការ​ដោយ​មិន​ខ្លាច​នឿយហត់​ទាំងយប់​ទាំង​ថ្ងៃ​ដើម្បី​អនុវត្ត​គម្រោង​ជាច្រើន ដែល​ត្រូវ​ផ្តល់នូវ​លទ្ធផល​អាជីវកម្ម​ក្នុងពេល​តែមួយ ដើម្បី​ធានាថា យើង​មាន​មូលដ្ឋានគ្រឹះ​គ្រប់គ្រាន់ សម្រាប់​ការរីកចម្រើន​បន្ថែមទៀត​។ បើ​គ្មាន​បុគ្គលិក ដែលមាន​ការប្តេជ្ញាចិត្ត និង​មាន​សមត្ថភាព​ទេនោះ​។ យើង​ក៏​មិនអាច​មកដល់​កន្លែង ដែល​យើង​មាន​សព្វថ្ងៃ​នេះដែរ​។ លើសពីនេះ​ទៀត ការទទួលបាន​ការគាំទ្រ ក្នុង​ដំណើរការ​រីកចម្រើនរ​បស់​យើង ពី​ដៃគូ​អាជីវកម្ម និង​អតិថិជន​របស់​យើង​ផងដែរ​។ សរុបមក គឺជា​ការខិតខំ​ប្រឹងប្រែង និង​ការគាំទ្រ​ពី​សំណាក់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​របស់​យើង​»​។​


 
​ធនាគារ ព្រី​នស៍ មានការ​ប្តេជ្ញាចិត្ត ក្នុងការ​ឆ្ពោះទៅរក​ចក្ខុវិស័យ​រប​ស់​ខ្លួន​ដើម្បី​ក្លាយជា «​ស្ថាប័នហិរញ្ញវត្ថុ​ជម្រើស​ទីមួយ​របស់​អតិថិជន​គោលដៅ​»​។ ធនាគារ​បន្ត​អនុវត្ត​ផែនការ​ពង្រីក​បណ្តាញ​ប្រតិបត្តិការ​របស់ខ្លួន នាំមក​ជូន​នូវ​ផលិតផល​ថ្មីៗ និង​ពង្រឹង​ធនាគារ​ឌីជីថល​ស្នូល របស់ខ្លួន យោងទៅតាម​កំណើនសេដ្ឋកិច្ច និង​វិស័យ​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ​។ ជាមួយនឹង​បំណង ដើម្បី​ក្លាយជា​ធនាគារ​ឌីជីថល ដែល​ល្អ​បំផុត​នៅ​ប្រទេស​កម្ពុជា ធនាគារ បាន​បោះជំហាន​ដ៏​ធំ​មួយ​ឆ្ពោះទៅរក​ការបញ្ចូល និង​វិនិយោគ​ដំណោះស្រាយ​ធនាគារ​ឌីជីថល ទៅក្នុង​ប្រព័ន្ធ​ធនាគារ​ស្នូល​របស់ខ្លួន ដើម្បី​ឆ្លើយតប​ឲ្យ​បាន​កាន់តែ​ប្រសើរ នូវ​តម្រូវការ​របស់​អតិថិជន​។ ធនាគារ ព្រី​នស៍ ត្រូវបាន​ចាត់ទុកថា ជា​ធនាគារ​ក្នុងស្រុក​ដំបូងបង្អស់ ដែលមាន​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល ក្នុងការ​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មាន ធនធានមនុស្ស ទម្រង់​អេឡិចត្រូនិក និង​កម្មវិធី​ធនាគារ​ចល័ត​ផងដែរ​។​
 
​ថ្មីៗ​នេះ ធនាគារ ព្រី​នស៍ បានដាក់​ដំណើរការ​បណ្ណ​ម៉ា​ស្ទ័​រកា​ត និង​វី​សា Contactless ក្នុងអំឡុង​ត្រីមាស​ទី​២ ឆ្នាំ​២០២០ ដែល​អនុញ្ញាតឱ្យ​អតិថិជន ទូទាត់​ប្រាក់​នៅតាម​ម៉ាស៊ីន​ទូទាត់​ម៉ា​ស្ទ័​រកា​ត​/​វី​សា ណាមួយ​ដែលមាន​និមិត្តសញ្ញា Contactless​។ ការទូទាត់​នេះ​ផ្តល់នូវ​សុវត្ថិភាព និង​ងាយស្រួល​បំផុត​សម្រាប់​អតិថិជន ក្នុងការ​ទូទាត់​ប្រាក់​របស់​ពួកគេ​បាន​គ្រប់ពេល និង​គ្រប់​ទីកន្លែង​។​


 
​នាពេល​បច្ចុប្បន្ន ធនាគារ ព្រី​នស៍ បាន​ពង្រីក​បណ្តាញ​ប្រតិបត្តិការ​របស់ខ្លួន រហូតដល់ ៣១ សាខា​គ្របដណ្តប់​រាជធានី​ភ្នំពេញ និង​២០​ខេត្ត​ផ្សេងទៀត នៅ​ទូទាំងប្រទេស​។ ការដាក់ឱ្យ​ប្រើប្រាស់​ម៉ាស៊ីន​អេ​ធី​អឹម​ចំនួន ៤៧ គ្រឿង រួមទាំង​ម៉ាស៊ីន​អេ​ធី​អឹម នៅក្រៅ​សាខា​ទាំង ១៦ ទីតាំង​ដែល​ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប បាន​ផ្តល់នូវ​ភាពងាយស្រួល​ដល់​អតិថិ​ជន ប្រើប្រាស់​គណនី​របស់​ពួកគេ​។​
 
​ធនាគារ ព្រី​នស៍ មាន​កិត្តិយស ដែល​ទទួលបាន​ការទទួល​ស្គាល់ ពី​សំណាក់​ស្ថាប័ន​អន្តរជាតិ International Banker ហើយ​ធនាគារ​មានការ​ប្តេជ្ញា​ខ្ពស់ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​របស់ខ្លួន​ក្នុងការ​ក្លាយជា «​ធនាគារ​ឈានមុខ​គេ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ដោយ​ផ្តល់ជូន​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ថ្មីៗ តាមរយៈ​បណ្តាញ​ចម្រុះ​ជាច្រើន ជាមួយនឹង​ការ​ផ្តល់នូវ​ភាព​កាន់​ងាយស្រួល​ដល់​អតិថិជន​របស់ខ្លួន​»៕
 





(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com