ជាតិ
ប្រជា​ពុទ្ធបរិស័ទ​ខ្មែរ ចាប់ផ្តើម​កាន់បិណ្ឌ​១​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​
03, Sep 2020 , 7:59 am        
រូបភាព
ពុទ្ធបរិស័ទទៅវត្តមហាមន្ត្រីនាពិធីកាន់បិណ្ឌមួយ។​ រូបថត៖ អ៊ូ សុខមាន
ពុទ្ធបរិស័ទទៅវត្តមហាមន្ត្រីនាពិធីកាន់បិណ្ឌមួយ។​ រូបថត៖ អ៊ូ សុខមាន
​ប្រជា​ពុទ្ធបរិស័ទ​ខ្មែរ ចាប់ផ្តើម​នាំគ្នា​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​១ នា​ថ្ងៃ​១​រោច ខែភទ្របទ ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែកញ្ញា នេះ​។ ពិធីបុណ្យ​នេះ មាន​រយៈពេល​១៥​ថ្ងៃ ដោយ​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​១៥ រោច ដែលជា​ថ្ងៃ​ភ្ជុំបិណ្ឌ ពោលគឺ​ចំ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០​។​

 
​ជា​រៀងរាល់ឆ្នាំ នៅពេល​ដល់​ថ្ងៃខែ​ដែល​ត្រូវ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គ្រប់​បងប្អូន​កូនចៅ សាច់ញាតិ​សន្ដាន​ទាំងអស់ ទោះ​នៅ​ទីជិត ឬ​ទី​ឆ្ងាយ តែងតែ​ធ្វើដំណើរ​ទៅ​ជួបជុំគ្នា ជាពិសេស​ឪពុកម្ដាយ ដើម្បី​រៀបចំ​ម្ហូបអាហារ បាយ​សម្ល ចង្ហាន់​យកទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​អារាម​។​
 
​ថ្ងៃនេះ​ជា​ថ្ងៃ​កាន់បិណ្ឌ​ទីមួយ​។ ប្រជា​ពុទ្ធបរិស័ទ បាននាំគ្នា យក​បាយ សម្ល នំ ចំណី និង​សម្ភារ​ផ្សេងៗ ទៅ​ប្រ​ទេ​គេ​ន​ព្រះសង្ឃ តាម​វត្ត​អារាម ដើម្បី​ឧ​ទ្ធិ​ស​កុសលផល​បុណ្យ ជូន​បុព្វការី​ជន ដែល​បាន​ចែក​ឋាន​ទៅ​យូរ​ក្តី ឬ​ក្នុងពេល​ថ្មីៗ​នេះ​ក្តី​។​
 
 

Tag:
 ភ្ជុំបិណ្ឌ​
  កាន់បិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com