អត្ថបទពាណិជ្ជកម្ម
លើសពី​ហាង​កាហ្វេ The Coffee Club បម្រើ​កាហ្វេ​នៅពេល​ព្រឹក និង​ស្រា​ក្រឡុក​នៅពេល​ល្ងាច​
03, Sep 2020 , 10:06 am        
រូបភាព
​ពេលឮ​ឈ្មោះ​ហាង​កាហ្វេ The Coffee Club ប្រាកដ​ជាមាន​ប្រិយមិត្ត​មួយចំនួន យល់ច្រឡំ​ថា​ហាង​នេះ មាន​លក់​តែ​កាហ្វេ​ឆ្ងាញ់ៗ​ប៉ុណ្ណោះ តែ The Coffee Club ពិសេស​ជាង​ឈ្មោះ​ហាង​កាហ្វេ​ទៅទៀត​។ ថ្ងៃនេះ FoodBuzz សូម​នាំ​អារម្មណ៍​អ្នកអាន ឱ្យបាន​ស្គាល់​មុខម្ហូប​ដែលមាន​លក់​នៅទីនេះ ព្រោះថា​ម៉ឺ​នុយ​ពិតជា​វែង និង​សម្បូរបែប ពោរពេញ​ទៅដោយ​អាហារ​ឆ្ងាញ់ៗ​ច្រើន​ខ្លាំង​មែនទែន​។​
 

​អាហារ​ពេញនិយម​ខ្លាំងជាងគេ នៅ The Coffee Club គឺជា​អាហារ​បែប​អ៊ីតាលី ដូចជា Big Breakfast and Smashed Avocado on Toast ឬ​អាហារ​ប្រចាំ​តំបន់​ដូចជា Phnom Penh Egg benedict និង​ផាត់​ថៃ​គ្រឿង​សមុទ្រ​។  តែ​មុខម្ហូប​ដែល​យើង​ចង់​ណែនាំ​នៅថ្ងៃនេះ គឺ ស្តេ​ក អេ​ន ហ្វ្រា​យ (Steak and Fries) ដែល​ប្រើប្រាស់​សាច់គោ​អូស្ត្រាលី មានការ​ត្រួតពិនិត្យ​គុណភាព​យ៉ាង​ម៉ត់ចត់​។​
 




 
​ហាង​កាហ្វេ The Coffee Club ប្រើប្រាស់​គ្រាប់​កាហ្វេ​ពី​ប្រភពដើម​តែប៉ុណ្ណោះ ដោយ​ឆ្លងកាត់​ទំនាក់ទំនង​ផ្ទាល់ ជាមួយ​ក្រុម​ផលិតករ ពី​ប្រទេស​ប្រេ​ស៊ី​ល កូ​ឡុំ​ប៊ី និង​ឥណ្ឌា​។ គ្រាប់​កាហ្វេ ត្រូវបាន​លីង​នៅ​ទីក្រុង ម៉ែ​ល​ប៊​ន ប្រទេស​អូស្ដ្រាលី  ដែលជា​រដ្ឋធានី​សម្បូរ​ទៅដោយ​ហាង​កាហ្វេ មុន​ដឹក​ចេញមក​កាន់​កម្ពុជា​។ បន្ទាប់មក​គ្រាប់​កាហ្វេ​ត្រូវបាន​កិន និង​ឆុង​យ៉ាង​ឈ្ងុយឆ្ងាញ់ ជូន​អ្នកជា​រៀងរាល់ថ្ងៃ ដោយ​អ្នក​ឆុង​កាហ្វេ​ដ៏​ជំនាញ​។ 
 



 
​នៅទីនេះ មានការ​ផ្ដល់ជូន​ភេសជ្ជៈ​ក្ដៅ និង​ត្រជាក់​ជាច្រើន​ប្រភេទ ដូចជា​កាហ្វេ​, កាហ្វេ Cold Brew ដែលមាន​ជា​នី​ដ្រូ ភេសជ្ជៈ​ក្រឡុក និង​Super Shakes ដែលជា​ភេសជ្ជៈ​ជាទី​ពេញនិយម​សម្រាប់​ហ្វេ​នៗ The Coffee Club​។ 
 

 
​ក្រៅពី​កាហ្វេ​ឈ្ងុយ និង​មុខម្ហូប​ឆ្ងាញ់ៗ The Coffee Club ប្រែខ្លួន​មកជា​លក្ខណៈ​ផាប់ នៅពេល​យប់ ដោយមាន​បម្រើ​ជា​ប្រភេទ​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល ដូចជា​ស្រា​ក្រឡុក (Cocktail) និង​ប្រភេទ​ស្រាក្រហម​។ បបួល​មិត្តភក្ដិ​មក The Coffee Club តែម្ដងទៅ ព្រោះថា​មាន​សឹងតែ​អស់ហើយ​ហ្នឹង​៕
 


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com