អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី ចង់​បង្កើន​ចំនួន​ស្ត្រី​បម្រើ​ការងារ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​
03, Sep 2020 , 10:34 am        
រូបភាព
​ប្រធាន​នាយក​យុទ្ធសាស្ត្រ ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី លោកស្រី ឃួន ហ្វ្រ​ង់​ដា​រា  ប្តេជ្ញា​ចង់​បង្កើន​ចំនួន​ស្ត្រី ដើម្បី​បម្រើការ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា បន្ថែមទៀត ដែលជា​ប្រយោជន៍​សម្រាប់​ក្រុមហ៊ុន​ផង និង​សម្រាប់​ប្រទេសជាតិ​ផងដែរ​។
 
​ក្នុងនាម​ជា​ពលរដ្ឋ ខ្មែរ​-​បារាំង ដែលមាន​បទពិសោធន៍​ជ្រៅជ្រះ​ច្រើនជាង​១៥​ឆ្នាំ ក្នុង​វិស័យ ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​។ ដា​រា គឺជា​ឈ្មោះ ដែល​មិត្ត​ភ័ក្តិ​របស់គាត់​ហៅ ហើយ​លោកស្រី បាន​ឲ្យ​ដឹងថា​ភាគច្រើន នៃ​ប្រធាន​តំណាង​ប្រទេស​នីមួយៗ​របស់ ទ្រូ​ម៉ាន់​នី   គឺជា​ស្ត្រី​។ 
 
​ថែម​ពីលើ​នោះ លោកស្រី ហ្វ្រ​ង់​ដា​រា ក៏បាន​ឲ្យ​ដឹង​ទៀតថា ក្នុងចំណោម​ភ្នាក់ងារ​ឆ្នើម​ជាង ១​ម៉ឺន​នាក់ ក្នុងនោះ​ភាគច្រើន​គឺជា​ស្ត្រី​។ ទោះជា​យ៉ាងណា លោកស្រី​មានបំណង បង្កើន​ចំនួន​កម្លាំង ពលកម្ម​ជា​ស្ត្រី​បន្ថែម ទៀត​នាពេលខាងមុខ​។​
 
​លោកស្រី ហ្វ្រ​ង់​ដា​រា  បាន​មានប្រសាសន៍ថា​៖ «​តាមពិតទៅ កត្ដា​នេះ​បានកើត​ឡើង ដោយ​ឯកឯង​។ នៅពេល យើង​ប្រកាស​ជ្រើសរើស ភ្នាក់ងារ​ទូទាំងប្រទេស យើង​ឃើញថា​បេក្ខជន​ដាក់ពាក្យ​ភាគច្រើន​ជា​ស្ត្រី​។ យើង​ក៏បាន​ពិនិត្យឃើញ​ដែរ​ថា ស្ត្រី​ដែល​បាន​ក្លាយជា​ភ្នាក់ងារ​របស់​យើង មាន​សមត្ថភាព​ពី​យូរ​មកហើយ​ក្នុងការ ធ្វើ​កិច្ចការងារ​ទាំងនេះ​»​។​
 
​លោកស្រី ហ្វ្រ​ង់​ដា​រា  បាន​បន្ថែមទៀតថា​៖ «​ការជឿទុកចិត្ត ការយកចិត្តទុកដាក់ និង​សេចក្ដី​មេត្តា កត្តា​ទាំងអស់នោះ​ហើយ​បាន នាំមក​នូវ​ភាពជោគជ័យ ក្នុង​កម្លាំង​ពលកម្ម​ស្ត្រី​របស់​យើង​»​។​
 
​លោកស្រី ហ្វ្រ​ង់​ដា​រា  ខ្លួនឯង​ផ្ទាល់ ទទួលបាន​ជោគជ័យ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​។ លោកស្រី បាន​កាន់​តួនាទី​ជា អគ្គនាយក​ក្រុមហ៊ុន Novus Technologies កម្ពុជា មុនពេល​លោកស្រី ក្លាយជា ប្រធាន​ផ្នែក​ប្រតិ​ប​តិ្ត របស់​ធនាគារ​ឯកទេស​វី​ង បន្ទាប់មក លោកស្រី ក្លាយជា​ប្រធាន​ផ្នែក​ប្រតិ​ប​តិ្ត និង​នាយក​គ្រប់គ្រង ផ្នែក​លក់ និង​ទីផ្សារ ក្រុមហ៊ុន Royal Railways​។ លោកស្រី​ក៏បាន​គ្រប់គ្រង សាខា​ធនាគារ  ANZ Royal ដែល​ឥឡូវនេះ បាន​ប្តូរ​ឈ្មោះ​ទៅជា ធនាគារ J Trust​។​
 
​ឥឡូវនេះ ក្នុងនាម​ជា​ប្រធាន​នាយក​យុទ្ធសាស្ត្រ  ទ្រូ​ម៉ាន់​នី (​កម្ពុជា​) លោកស្រី ហ្វ្រ​ង់​ដា​រា ដឹកនាំ​ក្រុម​កា​ងារ​ជាង ៣០០​នាក់ ដោយមាន​ស្ត្រី​ចំនួន ជាង​៤០​ភាគរយ កាន់​តួនាទី​ផ្នែក​គ្រប់គ្រង​។  ហើយ ក៏មាន​ចំនួន​ស្ត្រី​ជាង ៤០ ភាគរយ​ផងដែរ បាន​ចូលរួម​ក្នុង កម្លាំង​ពលកម្ម ផ្នែក​រដ្ឋបាល និង​តួនាទី​មិនមែន​ផ្នែក​លក់​។​
 
​ដោយមាន​ការទទួលស្គាល់​ថា ទ្រូ​ម៉ាន់​នី ជា​និ​យោ​ជិ​ក​ដែល​ផ្ដល់ឱកាស​ស្មើភាព​គ្នា លោកស្រី ហ្វ្រ​ង់​ដា​រា  ក៏មាន​ប្រសាសន៍​បន្តថា​៖«​ស្ត្រី​ខ្មែរ មាន​សម្ថ​ភាព​ពី​ធម្មជាតិ សម្រាប់​ការងារ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​»​។​
 
​លោកស្រី​បាន​ពន្យល់​៖ «​យើង​បានកត់សម្គាល់​ឃើញថា ស្ត្រី​បាន​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​គ្រួសារ ហើយ​យើង​រំពឹងថា​ទំនោរ​នេះ​នឹង​បន្ត​ទៅមុខ​»​។​


 
​ចាប់តាំងពី ក្រុមហ៊ុន បាន​ផ្ដើម​ប្រតិបត្តិការ​របស់ខ្លួន​នៅ​កម្ពុជា ក្នុង​ឆ្នាំ ២០១៦ មក ទ្រូ​ម៉ាន់​នី   បាន​បង្កើត​បណ្ដាញ​ភ្នាក់ងារ​ធំជាងគេ​បង្អស់ ក្នុង​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។ ទ្រូ​ម៉ាន់​នី បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​មាន​បណ្ដាញ​ភ្នាក់ងារ​ជាង ១​ម៉ឺន​នាក់ រង់ចាំ​ផ្ដល់​សេវាកម្ម​ទាក់ទង​នឹង​ហិរញ្ញវត្ថុ នៅ​គ្រប់​ទីកន្លែង​ទាំងអស់​នៅ​កម្ពុជា ដែល​មិនទាន់មាន សេវា​ធនាគារ​នៅឡើយ​។ 
 
​ក្នុងនាម​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដ៏​ល្បីឈ្មោះ​បំផុត នៅ​តំបន់​អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី មាន​ភ្នាក់ងារ​សរុប​ចំនួន​ជាង ៦​ម៉ឺន ៥​ពាន់ ភ្នាក់ងារ ដែល​កំពុង​បម្រើសេវា​កម្ម​ជូន​ដល់​អតិថិជន​ចំនួន ៤០​លាន​នាក់ នៅក្នុង​ប្រទេស​កម្ពុជា ថៃ មី​យ៉ាន់​ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និង​វៀតណាម​។ ក្រុមហ៊ុន​ក៏មាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស ពី​ក្រុមហ៊ុន Ant Financial ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អា​លី​បា​បា ផងដែរ សម្រាប់​ជួយ​ផ្គត់ផ្គង់​នូវ​សេវាកម្ម និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទំនើបៗ ដ៏​មាន​សុវត្ថិភាព​ខ្ពស់​។​
 
​នាពេល​បច្ចុប្បន្ន ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី កំពុងផ្តល់​សេវា​ទូទាត់​ប្រាក់​ជាច្រើន​ប្រភេទ ដូចជា​សេវា​ផ្ទេរប្រាក់​ក្នុងស្រុក ទូទាត់​វិក្កយបត្រ បញ្ចូល​លុយ​ទូរស័ព្ទ បង់ប្រាក់​កម្ចី និង​បើក​ប្រាក់ខែ តាម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន និង​តាម​ភ្នាក់ងារ​។ ទ្រូ​ម៉ាន់​នី ស្ថិតក្រោម​ការគ្រប់គ្រង​របស់ ក្រុមហ៊ុន Ascend Money ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Charoen Pokphand Group (CP) និង​ជា​ដៃគូ​សហការ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ Ant Financial របស់ អា​លី​បា​បា​។​
 
​នៅ​ដើមខែ​នេះ ទ្រូ​ម៉ាន់​នី  ក៏​ដាក់​ឲ្យ​ដំណើរការ​សេវា​ទូទាត់​វិក្កយបត្រ​ភ្លើង និង​សំរាម ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​។ ពីថ្ងៃ​ទី​២០ ខែកក្កដា អតិថិជន ទ្រូ​ម៉ាន់​នី ទាំងអស់ អាច​ទូទាត់​វិក្កយបត្រ​ភ្លើង និង​សំរាម ជាមួយ​ភ្នាក់ងារ តាម​សាខា ទ្រូ​ម៉ាន់​នី ឬ​តាមរយៈ​កម្មវិធី​ទូទាត់​ប្រាក់ តាម​ទូរស័ព្ទ​ចល័ត TrueMoney Wallet ដែលមាន​ភាពងាយស្រួល និង​សន្សំសំចៃ​ពេលវេលា​។ 
 
​ដើម្បី​ជាការ​អបអរសាទរ ដល់​ការបើក​ដំណើរការ សេវា​ទូទាត់​វិក្កយបត្រ​ភ្លើង និង​សំរាម ថ្មី​នេះ ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី នឹង​ផ្តល់ជូន​ប្រូ​ម៉ូ​សិន​ពិសេស គឺ​ការបង់​វិក្កយបត្រ​ភ្លើង និង​សំរាម​នេះ ដោយ​ឥតគិតថ្លៃ​សេវា រយៈពេល ៣​ខែ សម្រាប់​អតិថិជន​ទាំងអស់ ចាប់ពី​ថ្ងៃទី​២០ កក្កដា រហូតដល់ ថ្ងៃទី​៣១ តុលា ឆ្នាំ​២០២០៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com