អត្ថបទពាណិជ្ជកម្ម
មី​ជាតិ ចេញ​កេស​ថ្មី ជាមួយ​ការផ្តល់ជូន​ពិសេស សម្រាប់​ភ្ជុំ​បិ​ណ្យ​
03, Sep 2020 , 2:36 pm        
រូបភាព
​ភ្នំពេញ -​មី​ជាតិ​បានចេញ​សំបក​កេស​ថ្មី​នៅលើ​ទីផ្សារ ជាមួយ​ការផ្តល់ជូន​ពិសេស​ថ្មី ដើម្បី​ចូលរួម​អបអរសាទរ ក្នុងឱកាស​បុណ្យ​ភ្ជុំ​បិ​ណ្យ​ខាងមុខនេះ​។​
​កេស​មី​ជាតិ​ថ្មី​នេះ សម្គាល់​ដោយមាន ពណ៌​ការ៉ុត អមដោយ​ពាក្យស្លោក «​ខ្មែរ​ដើម្បី​ខ្មែរ​» និង​មាន​រូប​កញ្ចប់​មី ទាំងបី​រសជាតិ គឺ​ខ​គោ សាច់ជ្រូក​ចិញ្ច្រាំ និង​ស៊ុប​មាន់ នៅលើ​កេស​។​


​លោក​ជុន​ហៀ​ង ថាវ​សិទ្ធិ ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​ក្រុមហ៊ុន​មី​ជាតិ បាន​មានប្រសាសន៍ថា​៖ «​ក្នុងឱកាស​បុណ្យ​ភ្ជុំ​បិ​ណ្យ​ខាងមុខនេះ ប្រជាជន​កម្ពុជា​តែង​ទៅ​វត្ត​ប្រគេន ចង្ហាន់ និង​ទេយ្យទាន​ដល់​ព្រះសង្ឃ ហើយ​ជារឿយៗ​មី​កញ្ចប់ តែង​ជា​ទេយ្យទាន​មួយ ដែល​ប្រជាជន​កម្ពុជា​និយម​ប្រគេន​ភ្ជាប់​ជាមួយ​ទេយ្យទាន​ដទៃទៀត ដូចជា តែ ស្ករ ធូប ទាន និង​ស្បង់​ចីវរ​ជាដើម​»​។ 


 
​លោក​បាន​បន្ថែមថា​៖ «​ដោយ​មើលឃើញ​តម្រូវការ​នេះ បានជា​យើង​ផលិត​មី​ជាតិ​កេស​ថ្មី​នេះ ដោយមាន​៣៣​កញ្ចប់ បី​រសជាតិ ក្នុង​កេស​តែមួយ​ជាមួយ​តម្លៃ​ដ​ដែរ​។ យើង​ចង់​ឲ្យ​មី​ជាតិ ក្លាយជា​ទេយ្យទាន​ដ៏​ជ្រះថ្លា​មួយ សម្រាប់​ប្រជាជន​ខ្មែរ​យើង​ក្នុងឱកាស​បុណ្យ​ភ្ជុំ​បិ​ណ្យ​នេះ ដើម្បី​រួម​ធ្វើបុណ្យ​ជាមួយគ្នា ក្រោម​ពាក្យស្លោក​ថា ខ្មែរ​ដើម្បី​ខ្មែរ​»​។​
 
​គួរបញ្ជាក់​ផងដែរ​ថា មី​ជាតិ គឺជា​ផលិតផល​មី​កញ្ចប់​របស់​ខ្មែរ ផលិត​ដោយ​ខ្មែរ ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​។  មី​ជាតិ ត្រូវបាន​ផលិត​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ជប៉ុន និង​បច្ចេកវិទ្យា​ជប៉ុន​ទំនើប​ចុងក្រោយបង្អស់​៕
 













(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com