អត្ថបទពាណិជ្ជកម្ម
ឆ្នេរ​តារា​ចន្ទ ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​អតិថិជន ជាមួយនឹង​លក្ខខណ្ឌ​ទិញ​ត្រលប់ មិន​ធ្លាប់មាន​ពីមុន​
03, Sep 2020 , 3:03 pm        
រូបភាព
​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ទោះបី​ផ្ដល់​ផលចំណេញ​ច្រើន​និង​ឆាប់រហ័ស ប៉ុន្តែ​ក៏មាន​ហានិភ័យ​ខ្ពស់​ផងដែរ​។ មុននឹង​សម្រេចចិត្ត​ទិញ​ផ្ទះ ខុន​ដូ ឬ ប្រភេទ​អចលនទ្រព្យ​ណាមួយ អ្នក​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​គិតគូរ​ឱ្យបាន​ល្អិតល្អន់​អំពី​ចំណុច​សំខាន់ៗ ដូចជា តម្លៃ ទីតាំង គុណភាព​សំណង់ ភាពស្របច្បាប់​នៃ​គម្រោង កេរ្តិ៍ឈ្មោះ​នៃ​ម្ចាស់​គម្រោង និង​ពិសេស​បំផុត​គឺ លក្ខខណ្ឌ​ធានា​បន្ថែម​ពី​ម្ចាស់​គម្រោង ដើម្បី​ធានាថា​ការវិនិយោគ​របស់​អ្នកនឹង​ទទួលបាន​ផ្លែផ្កា​យ៉ាងពិត​ប្រាកដ​។ ផ្អែកលើ​កត្តា​គន្លឹះ​សំខាន់ៗ​ដូច​បាន​រៀបរាប់​ខាងលើ គម្រោង ឆ្នេរ​តារា​ចន្ទ គឺ​ពិតជា​ជម្រើស​វិនិយោគ​ដ៏​អំណោយផល និង​មាន​ហានិភ័យ​ទាប ដែលជា​ឱកាស​វិនិយោគ​ដ៏​កម្រ ដែល​លោកអ្នក​មិនអាច​មើលរំលង​បានឡើយ​។​
 
​ឆ្នេរ​តារា​ចន្ទ ផ្ដល់ជូន​ជម្រើស​ផ្ទះ​វីឡា និង​ផ្ទះ​បឹង​ហ្គា​ឡូ ចំនួន​៦​ប្រភេទ ចាប់ពី​យូ​នី​ត​បន្ទប់​គេង​១ ដល់ បន្ទប់​គេង​៣ ដែលមាន​ទំហំ​ចាប់ពី ៣៥​ម៉ែត្រការ៉េ ដល់ ៣០២​ម៉ែត្រការ៉េ​។ ផ្ទះ​ក្នុង​គម្រោង​នេះ​អាច​ត្រូវបាន​រចនា​ឡើង​យ៉ាង​ស្រស់ស្អាត ដែល​អាច​ប្រើប្រាស់​ជា​លំនៅឋាន​អចិន្ត្រៃយ៍ ផ្ទះ​លំហែកាយ ឬ សម្រាប់​ជួល​រក​ចំណូល​ប្រចាំខែ ជាមួយនឹង​តម្លៃ​ចាប់ផ្ដើម​សមរម្យ ត្រឹមតែ ៥៦,៣២០ ដុ​លា្ល​រ ប៉ុណ្ណោះ​។ កាន់តែ​ពិសេស សម្រាប់​អតិថិជន​ដែល​ធ្វើការ​កក់ ឬ ទិញ​លំនៅឋាន​ក្នុង​គម្រោង ឆ្នេរ​តារា​ចន្ទ នៅពេលនេះ ម្ចាស់​គម្រោង​នឹង​ផ្ដល់ជូន​លក្ខខណ្ឌ​ធានា​ទិញ​ត្រលប់​ក្រោយពេល ២​ឆ្នាំ និង ៤​ឆ្នាំ (​គិត​ចាប់​ពីថ្ងៃ​ប្រគល់​លំនៅឋាន​) ពោលគឺ​ផ្ដល់ជូន​លោកអ្នក​នូវ​ជម្រើស​ក្នុង​ការលក់​ផ្ទះ​មកកាន់​ម្ចាស់​គម្រោង​វិញ​ក្នុងតម្លៃ​ដើម (​ក្រោយពេល ២​ឆ្នាំ​) ឬ ១.២​ដង​នៃ​តម្លៃ​ដើម (​ក្រោយពេល ៤​ឆ្នាំ​)​។ នេះ​មានន័យថា ក្រោយពេល​ប្រើប្រាស់​ហើយ​មិន​ពេញចិត្ត លោកអ្នក​អាច​លក់​ត្រលប់​មកវិញ​ដោយ​គ្មាន​ការខាតបង់​ប្រាក់ ហើយ​ថែមទាំង​មានឱកាស​ចំណេញ ២០% ថែម​ទៀតផង ក្រោយ​រយៈពេល​៤ ឆ្នាំ​។ លក្ខណៈ​ដ៏​ពិសេស​នេះ​បានធ្វើឱ្យ​គម្រោង ឆ្នេរ​តារា​ចន្ទ ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន​ក្នុងស្រុក​និង​អន្តរជាតិ ដូច្នេះ សូម​ប្រញាប់​រួសរាន់​ឡើង ដើម្បី​កុំឱ្យ​បាត់បង់​ឱកាស​ដ៏​កម្រ​នេះ​។ 
 

 
​ឆ្នេរ​តារា​ចន្ទ គឺជា​ឋាន​សួ​គ៍​លំហែកាយ​បែប​វប្ប​ធ​ម៍ និង​អេកូឡូស៊ី តាម​បណ្ដោយ​ឆ្នេរសមុទ្រ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង​។ ឆ្នេរ​តារា​ចន្ទ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​លម្ហែកាយ​ខ្នាត​យក្ស តារា​សាគរ ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​ទំហំ ៣៦០ គីឡូម៉ែត្រ​ការ៉េ និង​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​ប្រវែង ៩០ គីឡូម៉ែត្រ​។ គម្រោង តារា​សាគរ ជា​គម្រោង​អភិវឌ្ឍន៍​គន្លឹះ​នៃ​គោលនយោបាយ «​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​» ក្រោម​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ពី​សំណាក់​ប្រទេស​ចិន និង ប្រទេស​កម្ពុជា ដោយមាន​ក្រុមហ៊ុន Union Development Group Co.,Ltd ជា​អ្នកទទួលបន្ទុក​ក្នុងការ​អភិវឌ្ឍ​គម្រោង​ទីក្រុង​វិស្សមកាល​ដ៏​ធំ​មហិមា​នេះ​។  គម្រោង​ទាំងមូល​រួមបញ្ចូល​នូវ​តំបន់​សេដ្ឋកិច្ច​ពហុ​វិស័យ រួមមាន វិស័យ​ទេសចរណ៍ វិស័យ​ដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​អាកាស ឧទ្យាន​ឧស្សាហកម្ម វិស័យ​កសិកម្ម វិស័យ​វប្បធម៌ និង វិស័យ​សុខាភិបាល​។ មកទល់​សព្វថ្ងៃ បណ្តាញ​ផ្លូវ​មួយ​ខ្សៃ​ប្រវែង ៣០០ គីឡូម៉ែត្រ​ត្រូវបាន​សាងសង់​រួចរាល់​ជា​ស្ថាពរ ដោយ​រួមបញ្ចូល​នូវ​ផ្លូវ​ល្បឿន​លឿន ៦​គន្លង ដែល​ផ្សារភ្ជាប់ តារា​សាគរ ទៅកាន់​ពិភព​ខាងក្រៅ​។ ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត ដូចជា កំពង់ផែ (​ចំណុះ ២ ម៉ឺន​តោន​) អាង​ស្តុក​ទឹក រោងចក្រ​ចម្រោះ​ទឹកស្អាត រោងចក្រ​ផលិត​ថាមពល សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ ក្លិប​វាយ​កូន​ហ្គោល​ស្តង់ដារ​អន្តរជាតិ និង​រមណីយដ្ឋាន​ធម្មជាតិ​បែប​ត្រូ​ពិ​ក ក៏​ជា​ផ្នែក​ដ៏​សំខាន់​ផងដែរ​នៃ​គម្រោង​នេះ ហើយ​អ្វីដែល​អស្ចារ្យ​បំផុត​នោះ​គឺ អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ តារា​សាគរ ដែល​នឹងត្រូវ​បើក​ដំណើរការ​ជា​ផ្លូវការ​នា​ចុងឆ្នាំ ២០២០​នេះ​។​
 

 
​បើ​និយាយ​ពី គម្រោង ឆ្នេរ​តារា​ចន្ទ វិញ គម្រោង​នេះ​មាន​ទំហំ​អភិវឌ្ឍន៍​សរុប​ប្រមាណ ៤.៥ លាន​ម៉ែត្រការ៉េ គ្របដណ្ដប់​លើ​ផ្ទៃដី ២០​គីឡូម៉ែត្រ​ការ៉េ ដែល​រួមបញ្ចូល​នូវ លំនៅឋាន​លក្ខណៈ​ឯកជន សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ និង​រមណីយដ្ឋាន​អេកូឡូស៊ី​ជាប់​ឆ្នេរសមុទ្រ​។ ឆ្នេរ​តារា​ចន្ទ បានចាប់ផ្ដើម​ជា​ផ្លូវការ​នូវ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​១ ដែល​រំពឹងថា​នឹង​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ​ត្រឹម​ឆ្នាំ ២០២១​។ ក្នុងដំណាក់កាល​ដំបូង​នេះ ក្រុមហ៊ុន​អភិវឌ្ឍន៍​ផ្តោត​សំខាន់​លើ​ការសាងសង់​លំនៅឋាន​ឯកជន ដែល​គ្របដណ្ដប់​លើ​ផ្ទៃដី ១៧០,០០០ ម៉ែត្រការ៉េ ដោយមាន​ជម្រើស​ផ្ទះ​វីឡា និង ផ្ទះ​បឹង​ហ្គា​ឡូ ៦​បែប ដូច​បាន​រៀបរាប់​ខាងលើ​។ ចំពោះ​ការ​រចនា​ខាងក្នុង​វិញ ស្ថាបត្យករ​បានរួម​បញ្ចូល​គ្នា​រវាង​រចនាបថ​ប្រពៃណី​ខ្មែរ និង​ស្ថាបត្យកម្ម​បែប​រមណីយដ្ឋាន​វិស្សមកាល ដែល​មិន​ត្រឹមតែ​នាំមក​នូវ​ភាពស្រស់​ស្រាយ និង​ធូរស្បើយ​ក្នុង​អារម្មណ៍ ថែមទាំង​បង្កើត​នូវ​បរិយាកាស​ប្រកបដោយ​ភាពស្និទ្ធស្នាល ផ្អែមល្ហែម និង​រ៉ូ​មេន​ទិ​ក​។ បន្ថែម​លើ​អត្ថប្រយោជន៍​នៃ​ការធានា​ជួល​ត្រលប់​ពី​ម្ចាស់​គម្រោង អតិថិជន​ដែល​ទិញ​ផ្ទះ​ក្នុង​គម្រោង ឆ្នេរ​តារា​ចន្ទ នឹង​ក្លាយជា​សមាជិក​អចិ​ន្រៃ្ត​យ៍​នៃ​រមណីយដ្ឋាន​វិស្សមកាល តារា​សាគរ​។​
 
​មិន​ថា​លោកអ្នក​មានបំណង​ចង់បាន​លំនៅឋាន​សម្រាប់​ការរស់នៅ​យូរអង្វែង ផ្ទះ​លំហែកាយ​អំឡុង​វិស្សមកាល ឬ ការវិនិយោគ​ដែលមាន​ផលចំណេញ​យ៉ា​ពិតប្រាកដ​ប៉ុណ្ណោះ​ទេ គម្រោង ឆ្នេរ​តារា​ចន្ទ គឺជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​សម្រាប់​លោកអ្នក​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​គម្រោង ឆ្នេរ​តារា​ចន្ទ សូម​ទាក់ទង​មកកាន់ 092 92 1000 ឬ [email protected]​។​
 
 

​យូ​នី​ត​ប្រភេទ A2a, បន្ទប់​គេង​១, ទំហំ ៣៥ ម៉ែត្រការ៉េ​
 

​យូ​នី​ត​ប្រភេទ A2b, បន្ទប់​គេង​១, ទំហំ ៣៥ ម៉ែត្រការ៉េ​
 

​យូ​នី​ត​ប្រភេទ B2a, បន្ទប់​គេង​១, ទំហំ ៤៨ ម៉ែត្រការ៉េ​
 

​យូ​នី​ត​ប្រភេទ B2b, បន្ទប់​គេង​១, ទំហំ ៤៨ ម៉ែត្រការ៉េ​
 

​យូ​នី​ត​ប្រភេទ C1, បន្ទប់​គេង​២, ទំហំ ៦០ ម៉ែត្រការ៉េ​
 

យូ​នី​ត​ប្រភេទ D, បន្ទប់​គេង​៣ , ទំហំ ១២៨ ម៉ែត្រការ៉េ​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com