អត្ថបទពាណិជ្ជកម្ម
ព្រូ​ដិ​នស​ល​កម្ពុជា ផ្ដល់​រង្វាន់​ដ៏​អស្ចារ្យ​ជាច្រើន​សន្ធឹកសន្ធាប់​ដើម្បី​អបអរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​
03, Sep 2020 , 4:02 pm        
រូបភាព
​រាជធានី​ភ្នំពេញ​៖​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០២០ - ព្រូ​ដិ​នស​ល​កម្ពុជា ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​នៅ​កម្ពុជា នឹង​ផ្ដល់ជូន​នូវ​រង្វាន់​ដ៏​ធំ​សម្បើម​ជាងគេ​បំផុត និង​មិន​ធ្លាប់មាន​ពីមុនមក តាមរយៈ​កម្មវិធី​ពិសេស ដើម្បី​អបអរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​។​
 
​អតិថិជន​នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ធំ គឺ​រថយន្ត​ម៉ាក MG ZS ស៊េរី​ឆ្នាំ​២០២១ ដ៏​ថ្មី​សន្លាង​ចំនួន​មួយគ្រឿង និង រង្វាន់​ធំ​បន្ទាប់​គឺ​ម៉ូតូ Honda Dream ស៊េរី​ឆ្នាំ​២០២១ មួយគ្រឿង​ផងដែរ​។ 
​ក្រៅពី​រង្វាន់​ធំ​ទាំងពីរ​ខាងលើ នៅមាន​រង្វាន់​ជាច្រើន​ផ្សេងទៀត​រួមមាន​ទូរស័ព្ទដៃ Samsung Galaxy A51 ចំនួន ១០ គ្រឿង នាឡិកាដៃ Samsung Galaxy Active 2 ចំនួន ២០ គ្រឿង និង​ឧបករណ៍​វាស់​កំដៅ​ឌីជីថល​ចំនួន ៥០ គ្រឿង​ទៀត ដែល​ត្រៀម​សម្រាប់​អតិថិជន​របស់​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា​។ 
 
​អតិថិជន​ទាំងថ្មី ទាំងចាស់ ដែល​ជាវ​បណ្ណ​សន្យា​រ៉ាប់រង​អាយុជីវិត​ណាមួយ​ពី ព្រូ​ដិ​នស​ល​កម្ពុជា ចាប់ពីពេលនេះ រហូតដល់​ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ​២០២០ នឹង​ត្រូវបាន​បញ្ចូល​ឈ្មោះ​ទៅក្នុង​កម្មវិធី​ចាប់ឆ្នោត ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ណាមួយ​ក្នុងចំណោម​រង្វាន់​ដ៏​អស្ចារ្យ​ទាំងនេះ​។ 
 
​អ្នកឈ្នះ​រង្វាន់​នឹងត្រូវ​បានប្រកាស​ឈ្មោះ​នៅក្នុង​កម្មវិធី​ចាប់ឆ្នោត ដែល​នឹង​ផ្សាយ​ផ្ទាល់​នៅលើ​ទំព័រ​ហ្វេ​ស​បុក របស់​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា នៅ​ថ្ងៃទី ០៥ ខែតុលា ឆ្នាំ​២០២០​។ 


 
​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា ផ្ដល់​ការការពារ​ហិរញ្ញវត្ថុ និង​សុខភាព ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែលមាន​បំណង​ចង់បាន​ការពារ​សុខុមាលភាព និង​សន្តិសុខ​ហិរញ្ញវត្ថុ​របស់​ក្រុមគ្រួសារ​គ្រប់ពេលវេលា​ទាំងអស់​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com