ជាតិ
បុណ្យភ្ជុំបិណ្ឌ
បិណ្ឌ​១៖ ពុទ្ធបរិស័ទ​នៅ​វត្ត​ទួល​ទំពូង​ភាគច្រើន យល់ដឹង​ពី​វិធានការ​ទប់ស្កាត់​ការឆ្លង​កូ​វីដ​-១៩
03, Sep 2020 , 4:17 pm        
រូបភាព
​ភ្នំពេញ​៖ ទោះ​ស្ថិតក្នុង​កាលៈទេសៈ​កូ​វីដ​-១៩ ក៏ដោយ តែ​នៅ​ថ្ងៃ​កាន់បិណ្ឌ​មួយ ពុទ្ធបរិស័ទ​ជាច្រើន បាននាំគ្នា​យក​បាយ​សម្ល នំ ចំណី និង​សម្ភារ​ផ្សេងៗ ទៅ​ប្រគេន​ព្រះសង្ឃ នៅ​វត្ត​ទួល​ទំពូង រាជធានី​ភ្នំពេញ និង​បណ្តា​ទី​អា​រ៉ា​ម​ផ្សេងទៀត​នៅ​ទូទាំងប្រទេស​។ ក្នុងស្ថានភាព​ជំងឺ​កូ​វីដ​-១៩​នេះ នៅ​វត្ត​ទួល​ទំពូង​ក៏បាន​រក្សា​អនាម័យ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដូចជា​ចែកជូន​ម៉ាស​ដល់​ពុទ្ធបរិស័ទ និង​មាន​បំពាក់​នូវ​មា​ស៊ីន​បាញ់​អាល់កុល​សម្លាប់​មេរោគ​ដោយ​ស្វ័យប្រវត្តិ​នៅតាម​ច្រកចេញចូល​ផងដែរ​។ ជាមួយគ្នានេះ ពុទ្ធបរិស័ទ​ជាច្រើន ក៏បាន​យកចិត្តទុកដាក់​លើ​សុខភាព​អនាម័យ​ដោយ​ពាក់​ម៉ាស់ និង​មាន​ជែ​ល​លាងដៃ​ជាប់​ខ្លួន​ផងដែរ​។​






 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​វីដេអូ​ពី​ទិដ្ឋភាព​ពលរដ្ឋ​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ទួល​ទំពូង ដូចតទៅ​៖
 

Tag:
 ភ្ជុំបិណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com