អត្ថបទពាណិជ្ជកម្ម
កម្មវិធី​ដ៏​ល្បីល្បាញ​របស់​ហង្ស​មាស​ដែល​អវត្តមាន​៧​ឆ្នាំ នឹង​វិល​មកវិញ​ពេល​ស្ងប់ស្ងាត់ COVID-19
03, Sep 2020 , 5:27 pm        
រូបភាព
​បើ​និយាយ​ពី​ផលិតកម្ម​ដែល​ធំ និង​ល្អ​ជាងគេ​នៅ​កម្ពុជា គឺ​គេ​មិនអាច​នឹកឃើញ​អ្វី​ក្រៅពី​ផលិតកម្ម​លំដាប់​លេខ​១ ហង្ស​មាស​នោះឡើយ​។ វត្តមាន​ជាង​៣០​ឆ្នាំ ហង្ស​មាស​បម្រើ​អារម្មណ៍​កម្សាន្ត​ជាទី​ពេញចិត្ត​សម្រាប់​ទស្សនិកជន​គ្រប់​ស្រទាប់វណ្ណៈ​។ ហង្ស​មាស គឺជា​ផលិតកម្ម​តែមួយគត់​ដែល​អភិវឌ្ឍ​ខ្លួន បាន​យ៉ាង​ល្អឥតខ្ចោះ ដោយ​សព្វថ្ងៃ​មានតែ ហង្ស​មាស មួយគត់​ដែលមាន​វិស័យ​កម្សាន្ត​គ្រប់​រសជាតិ បំពេញ​គ្រប់​តម្រូវការ​របស់​ទ​ស្ស​និក​ជន​។​
 
​ជាងនេះទៀត​សោត បើ​និយាយ​ពី​កម្មវិធី​ប្រគុំ​តន្ត្រី​ដ៏​ធំជាងគេ​ក្នុងស្រុក ក៏​គ្មាន​ខាង​ណា​ឲ្យ​នឹកឃើញ ក្រៅពី Best of the Best របស់​ហង្ស​មាស​នោះឡើយ​។ ក្រោយ​ជោគជ័យ​យ៉ាងខ្លាំង​លើ​ការចាប់​ផ្តើមដំបូង នា​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០០៤ ការប្រគុំ​តន្ត្រី Best of the Best បានក្លាយ​ជាការ​ប្រគុំ​តន្ត្រី​លំដាប់​កំពូល ប្រចាំឆ្នាំ​ដែល​ប្រមូលបាន​ការគាំទ្រ​យ៉ាង​ហូរហៀ​លើសពី​ការ​ស្មាន ដោយមាន​តែមួយគត់​នៅ​កម្ពុជា​។​


 
​ក្រោយ​អវត្តមាន​អស់​រយៈពេល​៧​ឆ្នាំ របស់​ការប្រគុំ​តន្ត្រី​ដ៏​ធំ​មួយ​នេះ ទស្សនិកជន​ពី​គ្រប់​មជ្ឈដ្ឋាន​តែង រំពឹង​ចង់ឃើញ​វត្តមាន​ជាថ្មី​របស់ Best of the Best ហើយ​ពេលនេះ​ការរំពឹងទុក​កំពុងតែ​អាច​ក្លាយជា ការពិត​ព្រោះ​ប្រភព​ដ៏​ជិតដិត​ក្នុង​ផលិតកម្ម​ហង្ស​មាស​បាន​បង្ហើប​យ៉ាងច្បាស់ៗ​ថា ហង្ស​មាស​នឹងមាន គម្រោង​ធ្វើ Best of the Best ក្រោយ​ស្ថានការណ៍ Covid ចប់​ស្ងប់ស្ងាត់​នេះហើយ​។​
 
​អាចនិយាយបាន​ថា​នេះ​គឺជា​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​ដ៏​រីករាយ​សម្រាប់​អ្នកគាំទ្រ Best of the Best ព្រោះ ការប្រគុំ​តន្ត្រី​ដ៏​ពិសេស​បែបនេះ​ខកខាន​ប្រារព្ធ​ឡើង​យូរ​គួ​សម​ណាស់​មកហើយ ត្រៀម​ទាំងអស់គ្នា សម្រាប់​ថ្ងៃ​ប្រកាស​ជា​ផ្លូវការ​ខាងមុខ​៕
 











(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Hang Meas
© រក្សាសិទ្ធិដោយ thmeythmey.com