ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! កំពូល​អាហារ​ល្អ​បំផុត​សម្រាប់​អ្នកជំងឺ​រលាក​សន្លាក់​
04, Sep 2020 , 8:59 pm        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​អាហារ​មួយចំនួន​មាន​ប្រសិទ្ធភាព​ប្រយុទ្ធប្រឆាំង​ការ​រលាក កាត់បន្ថយ​អា​ការៈឈឺចាប់ ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ហើយ​ជួយ​ឱ្យ​ឆ្អឹង​រឹងមាំ​។ ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​? ប្រសិនបើ​អ្នកមាន​បញ្ហា​រលាក​សន្លាក់ ឬ​ឈឺសន្លាក់​ចូរ​ព្យាយាម​រួមបញ្ចូល​អាហារ​មួយចំនួន​ដែល​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញជូន​ខាងក្រោម​នេះ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ៖

 
១. ប្រូ​ខូ​លី ឬ​ផ្កា​ខាត់ណា​ខៀវ​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សមាសធាតុ​ចាំបាច់​រួមបញ្ចូល​ទាំង sulforaphane ដែល​ជួយ​កាត់បន្ថយ​រោគសញ្ញា​នៃ​ជំងឺ​រលាក​សន្លាក់​បាន​យ៉ាង​ប្រសើរ​។​
 
២. ផ្លែឈើ​ប្រភេទ Citrus
 
​រួមបញ្ចូល​ទាំង​ក្រូចថ្លុង ក្រូច ក្រូចឆ្មារ និង​ទំពាំងបាយជូរ​ជាដើម​សុទ្ធ​តែមាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែល​ជួយ​រក្សា​សុខភាព​សន្លាក់​និង​ទប់ស្កាត់​ការ​រលាក​។​
 
៣. ត្រី​សម្បូរ​ខ្លាញ់​
 
​ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ដែល​ជួយ​ប្រយុទ្ធប្រឆាំង​ការ​រលាក​។ អ្នក​គួរ​ព្យាយាម​រួមបញ្ចូល​ត្រី​សម្បូរ​ខ្លាញ់​ក្នុង​របប​អាហារ​ឱ្យបាន ២ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៤. ខ្ទឹមស​
 
​មាន​ផ្ទុក​សារធាតុ​ម្យ៉ាង​ហៅថា diallyl disulfide ដែល​ជួយ​ទប់ទល់​នឹង​ជំងឺ​ជាច្រើន រួមបញ្ចូល​ទាំង​ជំងឺ​រលាក​សន្លាក់​។​
 
៥. តែ​បៃតង​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ polyphenols ដែល​ជួយ​កាត់បន្ថយ​ការ​រលាក​និង​ការបំផ្លាញ​លើ​ឆ្អឹងខ្ចី​។ តែ​បៃតង​ក៏មាន​ផ្ទុក​សារធាតុ epigallocatechin-3-gallate (EGCG) ដែល​ជួយ​រារាំង​ការផលិត​ម៉ូលេគុល​ដែល​បង្ក​ការខូចខាត​ដល់​សន្លាក់​ផងដែរ​។​
 
៦. ផ្លែ​ចេក​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ម៉ាញ៉េ​ស្យូ​ម និង​ប៉ូ​តា​ស្យូ​ម ដែលមាន​ប្រសិទ្ធិភាព​ជួយ​បង្កើន​ដង់ស៊ីតេ​ឆ្អឹង​។ លើសពីនេះទៅទៀត ជាតិ​ម៉ាញ៉េ​ស្យូ​ម ក៏​អាចជួយ​បំបាត់​ការឈឺចាប់​ផងដែរ ប្រសិនបើ​អ្នកមាន​បញ្ហា​រលាក​សន្លាក់​ធ្ងន់ធ្ងរ​។​
 
៧. រមៀត​
 
​រមៀត​មាន​ផ្ទុក​នូវ​សារធាតុ curcumin  ដែល​មិន​ត្រឹមតែ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រលាក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​កាត់បន្ថយ​ការឈឺចាប់ និង​ការ​ហើម​គួរអោយកត់សម្គាល់​ផងដែរ​។​
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com