ពីនេះ ពីនោះ
សុខភាព
ចង់​កម្ចាត់​មុន​ក្បាល​ខ្មៅ​ត្រង់​ចង្កា​? កុំ​រំលង​អត្ថបទ​នេះ​
05, Sep 2020 , 6:59 am        
រូបភាព
​ចង់​កម្ចាត់​មុន​ក្បាល​ខ្មៅ​លើ​ចង្កា​មិន​ពិបាក​ឡើយ​! គួរ​ធ្វើ​បែបណា​ទៅ​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព  Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​កម្ចាត់​មុន​ក្បាល​ខ្មៅ​លើ​ចង្កា ៖

 
១. ទឹកឃ្មុំ​និង​ទឹកដោះគោ​ស្រស់​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកដោះគោ​ស្រស់ ១ ស្លាបព្រា​កាហ្វេ ជាមួយ​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​។ កូរ​ឱ្យ​សព្វ សឹម​ដាក់​ល្បាយ​កម្ដៅ​ឱ្យ​រលាយ​ចូលគ្នា​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ វិនាទី​។ ទុកឱ្យ​ល្បាយ​ចុះ​ត្រជាក់​សិន សឹម​លាប​លើ​កន្លែង​ដែល​ទទួលរង​ផលប៉ះពាល់​។  បន្ទាប់មក​ប្រើប្រាស់​ក្រដាស​ជូត​មាត់​ដែលមាន​សភាព​រឹង​បន្តិច​សង្កត់ពីលើ​។ ទុកឱ្យ​ស្ងួត​សម្រាប់​រយៈពេល​ប្រហែល ២០ នាទី​។ សឹម​បក​ចេញ​ថ្នមៗ​និង​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។​
 
២. ក្រូចឆ្មារ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​សម្អាត​មុខ​ឱ្យ​ស្អាត​ជាមុនសិន សឹម​ជូត​ផ្ដិត​ថ្នមៗ​ឱ្យ​ស្ងួត​។ បន្ទាប់មក​បន្តក់​ទឹកក្រូច​ឆ្មារ​ស្រស់​ក្នុង​បរិមាណ​សមល្មម​លើ​ដុំ​សំឡី រួច​ផ្អឹប​វា​លើ​មុន​ក្បាល​ខ្មៅ​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​។ អនុវត្តបាន​ច្រើនដង​តាម​តម្រូវការ រួច​ប្រើប្រាស់​ទឹក​ក្ដៅ​ឧណ្ហៗ​លាង​សម្អាត​ចេញ​។​
 
៣. ផ្នែក​ពណ៌​ស​នៃ​ស៊ុត​
 
​អ្នក​ត្រូវ​លាង​សម្អាត​មុខ​ឱ្យ​ស្អាត​ជាមុនសិន សឹម​ផ្ដិត​ថ្នមៗ​ឱ្យ​ស្ងួត​តាម​ក្រោយ​។ លាប​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​ដែល​កូរ​វឹក​រួច​លើ​ចង្កា បន្ទាប់មក​ដាក់​ក្រដាស​ជូត​មាត់រឹង​មួយ​បន្ទះ​ពីលើ ហើយ​លាប​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​ថែម​មួយ​ជាន់​ទៀត​។ ទុកចោល​រហូតដល់​ស្ងួត សឹម​បក​ចេញ​ថ្នមៗ​។​
 
៤. ទឹកឃ្មុំ​និង​ម្សៅ​ឈើអែម​
 
​ជាដំបូង​ត្រូវ​សម្អាត​ចង្កា​ឱ្យ​ស្អាត​សិន បន្ទាប់មក​លាង​ម្សៅ​ឈើអែម ១ ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​។ លាប​ល្បាយ​លើ​ចង្កា​កន្លែង​ដែលមាន​មុន​ក្បាល​ខ្មៅ បន្ទាប់មក​បិត​ក្រដាស​ជូត​មាត់​ដែលមាន​សភាព​រាង​រឹង​បន្តិច​ពីលើ​មួយ​ជាន់​។ ទុកចោល​សម្រាប់​រយៈពេល​ប្រហែល ២០ នាទី ឬ​រហូតដល់​ស្ងួត សឹម​បក​ចេញ​ថ្នមៗ​។​
 
៥. ប្រទាល​កន្ទុយក្រពើ​
 
​លាយ​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ស្រស់​ចំនួន ១ ស្លាបព្រា​បាយ​ជាមួយ​ទឹកក្រូច​ឆ្មារ​ស្រស់​ចំនួន​ពី ២ ទៅ ៣ ដំណក់​។ កូរ​អោយ​សព្វ សឹម​លាបទឹក​ល្បាយ​លើ​មុន ឬ​តំបន់​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់​។ ទុកចោល​រហូតដល់​ស្បែក​ស្រូប​យកជាតិ​ល្បាយ​។ ហើយ​ដើម្បី​កម្ចាត់​ក្បាល​ខ្មៅ​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ស្រស់​លើ​មុន​ក្បាល​ខ្មៅ និង​ទុកចោល​សម្រាប់​រយៈពេល​ប្រហែល ១០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ជាការ​ស្រេច​។ អនុវត្ត​រាល់ថ្ងៃ​ជាប្រចាំ​ដើម្បី​ទទួលបាន​ស្បែក​ស្រស់ថ្លា​រលោង​ស្អាត​។​
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com