Clasico រដូវ​កាល ២០២០-២១៖ Barcelona ទទួល Real Madrid ថ្ងៃទី​២៥ ខែតុលា​
កីឡាអន្តរជាតិ
អន្តរជាតិ
Clasico រដូវ​កាល ២០២០-២១៖ Barcelona ទទួល Real Madrid ថ្ងៃទី​២៥ ខែតុលា​
12, Sep 2020 , 8:30 am        
រូបភាព
Barcelona នឹង​ប្រើ​កីឡដ្ឋាន Camp Nou ដើម្បី​ទទួល​ស្វាគមន៍ Real Madrid ក្នុងជំនួប​យក្ស El Clasico ជើង​ទី​១​នៃ​ក្របខណ្ឌ La Liga រដូវ​កាល ២០២០-២១ នៅ​ថ្ងៃទី ២៥ ខែតុលា​។ LaLiga បានប្រកាស​កាលវិភាគ​ប្រកួត​របស់ខ្លួន​រួចរាល់​ហើយ មុន​រដូវ​កាល​ថ្មី​ត្រឡប់​ចូល​វិញ​នៅ​ថ្ងៃទី​១៣ ខែកញ្ញា​។​




​ជំនួប​ធំ​បំផុត​រវាង​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​ទាំងពីរ​សម្រាប់​ជើង​ទី​២ នឹងត្រូវ​ធ្វើឡើង​នៅ​កីឡដ្ឋាន កីឡដ្ឋាន Santiago Bernabeu ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២០ ពោលគឺ​នៅក្នុង​ការប្រកួត​សប្តាហ៍​ទី​៣០​។​
 
​ការប្រកួត​ដំបូង​របស់ Barcelona ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​អេ​ស្ប៉ា​ញ ត្រូវធ្វើឡើង​នៅ​ថ្ងៃទី​២៧ ខែកញ្ញា ដោយ​ក្រុម​ដែលមាន​អ្នកចាត់ការ​ទូទៅ​ថ្មី​លោក Ronald Koeman ទទួលភ្ញៀវ Villarreal ។ ចំណែក​ការប្រកួត​បើកឆាក​លី​គជា​មួយក្រុម Elche ដែល​ត្រូវធ្វើ​នៅ​ថ្ងៃទី​១៣ កញ្ញា​នោះ ត្រូវ​លើក​ពេល​។ 
 
​ចំណែក Real Madrid វិញ ក្រុម​ការពារ​ជើងឯក​នេះ​ក៏ត្រូវ​ពន្យារពេល​ប្រកួត​បើកឆាក​ជាមួយ Getafe ផងដែរ​។ ក្រុម​ដែលមាន​លោក Zinedine Zidane ជា​អ្នកចាត់ការ​នេះ ត្រូវ​ចាប់ផ្ដើម​រដូវ​កាល​ថ្មី​សម្រាប់​ប្រកួត​ដំបូង​ជាមួយ Real Sociedad ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២០ ខែសីហា​។​
 
​ការប្រកួត​ទាំងអស់​នៅ La Liga រដូវ​កាល​ថ្មី​នេះ នៅតែ​បន្ត​មិន​ឲ្យ​មាន​អ្នកគាំទ្រ​ចូល​ទីលាន​ទស្សនា​ផ្ទាល់​ដដែល ដើម្បី​ការពារ​ការឆ្លង​រាលដាល​នៃ​ជំងឺ COVID-19៕
 

Tag:
 El Clasico
© រក្សាសិទ្ធិដោយ thmeythmey.com