អត្ថបទពាណិជ្ជកម្ម
សែ​ល​កាត ឈ្នះ​ពានរង្វាន់ ក្រុមហ៊ុន​បណ្តាញទូរស័ព្ទ​ចល័ត​ល្អ​ជាងគេ​បំផុត​នៅ​កម្ពុជា ប្រចាំឆ្នាំ​២០២០
04, Sep 2020 , 5:29 pm        
រូបភាព
​ភ្នំពេញ ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ - ក្រុមហ៊ុន សែ​ល​កាត បាន​ក្លាយជា​ជ័យលាភី​ពានរង្វាន់​អន្តរជាតិ​ថ្មី​មួយ​បន្ថែមទៀត បន្ទាប់ពី​ស្ថាប័ន​ឈានមុខ​គេ​មួយ​នេះ បានទទួល​ពានរង្វាន់​ក្រុមហ៊ុន​បណ្តាញទូរស័ព្ទ​ចល័ត​ល្អ​ជាងគេ​បំផុត​នៅ​កម្ពុជា ប្រចាំឆ្នាំ​២០២០ (Best Mobile Network Provider Cambodia 2020) ដែល​ផ្តល់ជូន​ដោយ ទស្សនា​វ​ដ្តី​ពាណិជ្ជកម្ម​អន្តរជាតិ (International Business Magazine)​។ គួរ​រំលឹក​ផងដែរ​ថា ក្រុមហ៊ុន​បណ្តាញទូរស័ព្ទ​ចល័ត​ដែល​គ្រប់គ្រង ដោយ​ជនជាតិខ្មែរ​ទាំងស្រុង​មួយ​នេះ បានឈ្នះ​ពានរង្វាន់​ដូចគ្នានេះ ម្តង​រួចមកហើយ កាលពី​ឆ្នាំ​២០១៩​។​
 
​ទស្សនា​វ​ដ្តី​ពាណិជ្ជកម្ម​អន្តរជាតិ ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង ឌូ​បៃ បាន​បើក​ដំណើរការ​ក្នុង​ឆ្នាំ ២០១៨ ហើយ​មិនយូរប៉ុន្មាន ក៏​ទទួលបាន​ការគាំទ្រ​ជាខ្លាំង តាមរយៈ​ការចេញផ្សាយ​សំណេរ​អត្ថបទ ប្រកបដោយ​អត្ថន័យ​ខ្លឹមសារ​ល្អ និង​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្ពស់ អំពី​ក្រុមហ៊ុន​ល្បីៗ​នៅលើ​ពិភពលោក ក៏ដូចជា​និន្នាការ​កំពុង​ពេញនិយម នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​។ គួរឱ្យ​ចាប់អារម្មណ៍​បំផុត​ផងដែរ សែ​ល​កាត គឺជា​ក្រុមហ៊ុន​ខ្មែរ​តែមួយគត់ ដែល​ទទួលបាន​ពានរង្វាន់​នៅក្នុង​វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​នេះ​។​
 
​លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន សែ​ល​កាត បាន​មានប្រសាសន៍​ឱ្យដឹងថា​៖“​យើង​ពិត​ជាមាន​ក្តីរំភើប​ឥតឧបមា និង​មាន​មោទកភាព​បំផុត ដែល​ត្រូវបាន​ទទួលស្គាល់​ជា​ស្ថាប័ន​ឈានមុខ​គេ នៅក្នុង​វិស័យ​ទូរគមនាគមន៍​កម្ពុជា ជាថ្មី​ម្តងទៀត​។ ពានរង្វាន់​ទទួលបាន​នាពេល​ថ្មីៗ​នេះ គឺជា​ការបន្ថែម​ទៅលើ​ជ័យលាភី​ពានរង្វាន់​អន្តរជាតិ​ជាច្រើន​ផ្សេងទៀត ដែល​ផ្តល់ជូន​ដោយ​បណ្តា​ស្ថាប័ន​ជំនាញ​អន្តរជាតិ​ឯករាជ្យ នាពេល​កន្លងមក​។ នេះ គឺជា​សក្ខីភាព ដែល​បង្ហាញឱ្យឃើញ​ច្បាស់ នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង ក្នុងការ​ផ្តល់ជូន​នូវ​បណ្តាញទូរស័ព្ទ​ល្អផ្តាច់គេ ក៏ដូចជា​ជួយ​ឱ្យ​ប្រទេស​កម្ពុជា នាំមុខគេ​ទៅលើ​ភាព​ច្នៃប្រឌិត​ថ្មី​ផងដែរ​។​
 
​សេចក្តីប្រកាស​ក្នុង​សប្តាហ៍​នេះ ត្រូវបាន​ធ្វើឡើង បន្ទាប់ពី សែ​ល​កាត បានទទួល​ពានរង្វាន់​ពីរ​ផ្សេងទៀត​ប្រចាំឆ្នាំ ២០២០ ពោលគឺ​ក្រុមហ៊ុន​បានឈ្នះ​ពានរង្វាន់ បណ្តាញទូរស័ព្ទ​ចល័ត​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា​ប្រចាំឆ្នាំ ២០២០ និង​ពានរង្វាន់​ក្រុមហ៊ុន​បណ្តាញទូរស័ព្ទ​ចល័ត​និង​ជីវិត​ទាន់សម័យ​ឌីជីថល​ល្អ​ជាងគេ​បំផុត​នៅ​កម្ពុជា នៅក្នុង​ព្រឹត្តិការណ៍ Finance Derivative Awards​។​
 
​ជាងនេះទៅទៀត ក្រុមហ៊ុន សែ​ល​កាត ក៏បាន​ឈ្នះ​ពានរង្វាន់ បទពិសោធន៍​លេង​ហ្គេម​ល្អ​ជាងគេ​បំផុត ពី​ស្ថាប័ន OpenSignal ក្នុងអំឡុង​ខែកក្កដា ឆ្នាំ​២០២០ និង​ពានរង្វាន់ Ookla Speedtest ចំនួន​៦​លើក​ទៀត រវាង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៩​។​
 
​លោក Watson បាន​បន្ថែម​ឱ្យដឹងទៀតថា​៖ “​ពានរង្វាន់​នេះ នឹង​ជួយ​ជម្រុញ​កិច្ចខិតខំ​ប្រឹងប្រែង និង​ដំណើរ​វិវត្តន៍​របស់​យើង ក្នុងការ​ធានាថា យើង​នឹង​នៅតែ​បន្ត​ផ្តល់​បទពិសោធន៍​ប្រើប្រាស់​បណ្តាញទូរស័ព្ទ​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់ ជូន​ដល់​អតិថិជន​ទាំងអស់​របស់​យើង នៅក្នុង​ប្រទេស​កម្ពុជា​។ វា​នឹង​បង្កើតបានជា​គម្រូ​ដ៏​ល្អ​មួយ ដើម្បី​អាចឱ្យ​យើង​បន្ត​ផ្តល់ជូន​បណ្តាញ 5G ក្នុងពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​”​។​
 
​គំនិត​ច្នៃប្រឌិត​ថ្មី និង​ភាពជោគជ័យ នៃ​បណ្តាញទូរស័ព្ទ​ចល័ត​របស់​ក្រុមហ៊ុន សែ​ល​កាត ត្រូវបាន​លើក​យកមក​បរិយាយ​យ៉ាង​ក្បោះក្បាយ នៅក្នុង​ទស្សនា​វ​ដ្តី​ចេញផ្សាយ​លេខ​ចុងក្រោយ របស់ CIO Bulletin​។ មិនតែប៉ុណ្ណោះ សែ​ល​កាត ក៏​ត្រូវបាន​ចុះបញ្ជី​ជា ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន ដែលមាន​តម្លៃ​បំផុត​ទាំង ៣០ ដែល​ត្រូវ​ឃ្លាំមើល នៅក្នុង​ទស្សនា​វ​ដ្តី Business Brainiac ដែល​ចេញផ្សាយ​នា​អំឡុង​ដើមឆ្នាំ ២០២០ នេះ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com