កីឡាអន្តរជាតិ
អន្តរជាតិ
Van de Beek សមាជិក​ថ្មី Man Utd ជា​មិត្ត​ប្រុស​កូនស្រី Bergkamp វីរបុរស Arsenal
06, Sep 2020 , 9:19 am        
រូបភាព
​ខ្សែបម្រើ Donny Van de Beek បាន​ក្លាយជា​កីឡាករ Manchester United ពេញសិទ្ធិ​ហើយ ក្រោយ​កិច្ចព្រមព្រៀង​ទិញ​ពី Ajax Amsterdam តម្លៃ ៥២​លាន​ដុល្លារ​អាមេរិក​។ រឿង​ផ្ទាល់ខ្លួន​វិញ កីឡាករ​វ័​២៣​ឆ្នាំនេះ ទំនាក់ទំនង​ស្នេហា​ជាមួយ​កូនស្រី​របស់​វីរបុរស Arsenal លោក Dennis Bergkamp ទៀតផង​។​



​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាងនេះទៀត​នោះ លោក Dennis Bergkamp ក៏​ជា​អតីត​គ្រូបង្វឹក​យុវជន​ក្រុម Ajax របស់ Van de Beek ផងដែរ កាល​រូបគេ​នៅមាន​អាយុ ១០ ឆ្នាំ​។ 
​លោក Bergkamp វ័យ​៥១​ឆ្នាំ បាន​សាង​កេ​រ្ត៍​ឈ្មោះ​ដ៏​អស្ចារ្យ​ជាមួយ Arsenal ក្រោម​ការ​បង្វឹក​របស់​អ្នកចាត់ការ Arsene Wenger ចន្លោះ​ឆ្នាំ​១៩៩៥ ដល់ ២០០៦ ពោលគឺ​រយៈពេល​១១​ឆ្នាំ​។ ១១​រដូវ​កាល អតីត​សមាជិក​ជម្រើសជាតិ​ហូ​ឡង់​រូបនេះ ជួយ Arsenal ឈ្នះ​ពាន Premier League ៣​លើក​, FA Cup ៤​លើក និង​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League សម្រាប់​រដូវ​កាល​ចុងក្រោយ​របស់លោក​នៅ​ឆ្នាំ​២០០៦​។ 


 
​លោក Bergkamp មានកូន​ស្រី​ម្នាក់​ឈ្មោះ Estelle Bergkamp ជា​មិត្តស្រី​របស់ Van de Beek ដែល​បិសាច​ក្រហម​ទើប​នាំចូល​ទៅកាន់​ទឹកដី Old Trafford រដូវ​កាល​នេះ​។ Estelle ដែល​សព្វថ្ងៃ​មាន​វ័យ​២៤​ឆ្នាំ បានកើត​នៅ​ទឹកដី​អង់គ្លេស អំឡុងពេល​ឪពុក​របស់​នាង Dennis Bergkamp កំពុង​ប្រកប​អាជីព​ជាមួយ​កាំភ្លើង​ធំ Arsenal​។​
Estelle និង Van de Beek បានប្រកាស​ពី​ទំនាក់ទំនង​ស្នេហា​ជា​ផ្លូវការ​តាមរយៈ​បណ្តាញ​សង្គម instagram កាលពី​ឆ្នាំមុន​។​
 
​ខាងក្រោម​នេះ ជា​រូបភាព​មួយចំនួន​ដែល​បង្ហាញ​ពី​ទំនាក់ទំនង​របស់ Van de Beek ជាមួយ​មិត្តស្រី Estelle រួមជាមួយ​លោក Bergkamp ផងដែរ​៕






​លោក Dennis Bergkamp និងកូនស្រី Estelle Bergkamp នាការដង្ហែក្បួនដណ្តើមពានរង្វាន់ Premier League នៅកីឡដ្ឋាន Highbury 

Tag:
 Donny Van de Beek
  Dennis Bergkamp
  Estelle Bergkamp
© រក្សាសិទ្ធិដោយ thmeythmey.com