«​បុក​ក្រឡុក​ត្រប់ កប់​ផ្សិត និង​ប្រ​កិ​ផ្សិត​» ម្ហូប​ពេញនិយម​នៅ​រមណីយដ្ឋាន​ទឹក​បុស្ស​ស្បូវ ខេត្តព្រះវិហារ​
ជាតិ
«​បុក​ក្រឡុក​ត្រប់ កប់​ផ្សិត និង​ប្រ​កិ​ផ្សិត​» ម្ហូប​ពេញនិយម​នៅ​រមណីយដ្ឋាន​ទឹក​បុស្ស​ស្បូវ ខេត្តព្រះវិហារ​
06, Sep 2020 , 11:59 am        
រូបភាព
ព្រះវិហារ​៖ «​បុក​ក្រឡុក​ត្រប់ កប់​ផ្សិត និង​ប្រ​កិ​ផ្សិត »​ជា​ម្ហូប​ពេញនិយម​សម្រាប់​ភ្ញៀវទេសចរ​មក​កម្សាន្ត​នៅ​ទឹកធ្លាក់​បុស្ស​ស្បូវ ដែល​ស្ថិតនៅ​ភូមិ​តេ​ជោ​បុស្ស​ស្បូវ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។ អ្នកស្រី ម៉ៅ ជា​អាជីវ​ករលក់​ម្ហូប​នៅ​ទឹកធ្លាក់​បុស្ស​ស្បូវ បានឱ្យដឹងថា លក្ខណៈពិសេស​របស់​ម្ហូប​តំបន់​នេះ គឺមាន​រសជាតិ​ប្លែក ជាពិសេស​មិន​ប្រើ​សាច់ និង​ប្រើ​បន្លែ​ធម្មជាតិ​ដែល​ដាំ​ដុះ​នៅ​ស្រុក​ជាំ​ក្សាន្ត​។ អ្នកស្រី​បាន​បន្តថា ម្ហូប​តំបន់​នេះ​មានតម្លៃ​សមរម្យ ដោយ​សម្ល​ប្រ​កិ​ផ្សិត មួយ​ចាន​ធំ មានតម្លៃ​១​ម៉ឺន​៥​ពាន់​រៀល បុក​ក្រឡុក​ត្រប់ និង​កប់​ផ្សិត មួយ​ចាន​១​ម៉ឺន​រៀល​។



​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ អ្នកស្រី ម៉ៅ អាជីវក​លក់​ម្ហូប​នៅ​ទឹកធ្លាក់​បុស្ស​ស្បូវ ដូចតទៅ​៖ 

 
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៦-១៨ ខែសីហា កន្លងទៅ​ក្រុម​កម្សាន្ត  Cambodia Amazing Trip Planner បានរៀបចំ​ជំរំ​តង់​«​សួគ៌ា​ប​ព៌​ត​» នា​ជួរ​ភ្នំ​ដងរែក​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តព្រះវិហារ ដែលមាន​អ្នកចូលរួម​ជិត​៥០​នាក់​។ ដំណើរ​កម្សាន្ត​នេះ ធ្វើឡើង​ក្នុង​គោលបំណង លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុងស្រុក ចូលរួម​ប្រើប្រាស់​សេវាកម្ម​ក្នុងស្រុក ជាពិសេស​ឱ្យ​ភ្ញៀវទេសចរ​ស្គាល់​ពី​សក្ដានុពល​ទេសចរណ៍​ដ៏​អស្ចារ្យ​ក្នុងស្រុក​។ Cambodia Amazing Trip Planner បាន​សហការ​ជាមួយ​សារព័ត៌មាន​ថ្មីៗ​២៥​រាជធានី​-​ខេត្ត ដើម្បី​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​ក្នុងប្រទេស​កម្ពុជា​៕ 







Tag:
 ម្ហូប​
 ​ទឹកធ្លាក់​បុស្ស​ស្បូវ
© រក្សាសិទ្ធិដោយ thmeythmey.com