អត្ថបទពាណិជ្ជកម្ម
«​បទ​ភ្ជុំបិណ្ឌ​ដល់​ហើយ​» របស់​ខេមរៈ សិរីមន្ត និង ឱក សុគន្ធ​កញ្ញា ទទួលបាន​ការគាំទ្រ​ខ្លាំង
06, Sep 2020 , 5:16 pm        
រូបភាព
កំពូល​តារាចម្រៀង​ពីរ​ដួង​នៃ​ផលិតកម្ម​ហង្ស​មាស គឺ​លោក ខេមរៈ សិរីមន្ត និង អ្នកនាង ឱ សុគន្ធ​កញ្ញា ចាប់​ដៃគូ​ជាមួយគ្នា ច្រៀង​ចម្រៀង​ឆ្លងឆ្លើយ​បែប​ប្រពៃណី​មួយ​បទ គឺ​បទ​ភ្ជុំបិណ្ឌ​ដល់​ហើយ ដែល​ទើបនឹង​និពន្ធ​ឡើង ក្រោម​ទឹកដៃ​របស់​កវី ហ៊ុន ហេង។ 
 
​សម្រាប់​បទ​ភ្ជុំបិណ្ឌ​ដល់​ហើយ មិន​ត្រឹមតែ​ប្រកបដោយ​អត្ថន័យ និង​និពន្ធ​ឡើយ​ចំ​កាលៈទេសៈ​នោះទេ តែ​ថែមទាំង​តារាចម្រៀង​ទាំងពីរ ដែល​ច្រៀង​បទ​ថ្មី​នេះ មាន​សំឡេង​ពីរោះ​និង​ច្រៀង​ត្រូវ​គ្នា​ថែមទៀត ដែលជា​ហេតុ​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​អ្នកគាំទ្រ​។ បទ​ចម្រៀង​នេះ ទើបនឹង​បង្ហោះ​លើ Youtube បាន​ពីរ​ថ្ងៃ​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២០ តែមាន​អ្នក​ចូល​មើល​ដល់​ទៅ​ជាង​៤៧​ម៉ឺន​ដង (479k) ហើយ​នៅលើ​ទំព័រ​ហ្វេ​ប៊ុ​ក​វិញ មាន​មនុស្ស​១,៣​ម៉ឺន​នាក់​ហើយ (13k) ដែល​បាន​ចែករំលែក​បទ​នេះ​។​
 
​តាំងពីដើម មកដល់ពេលនេះ គឺ​មានតែ​ហង្ស​មាស​ទេ ដែល​អាច​ផលិត​បទ​ប្រពៃណី​បាន​យ៉ាង​ល្អ​បែបនេះ​។ ចង់ដឹងថា ចម្រៀង​បែប​ប្រពៃណី​របស់​កំពូល​តារាចម្រៀង​ទាំងពីរ​ដួង ពីរោះ​និង​ប្លែក​អារម្មណ៍​កម្រិតណា​នោះ សូម​ប្រិយមិត្ត​ស្តាប់​កំសាន្ត​ទាំងអស់គ្នា​។
 
 
 

Tag:
 Hang Meas
© រក្សាសិទ្ធិដោយ thmeythmey.com