អត្ថបទពាណិជ្ជកម្ម
ប្រូម៉ូសិនថែមជូននេះពិសេសខ្លាំងណាស់! អញ្ជើញមកទទួលប្រូម៉ូសិនដ៏ពិសេសនាឱកាសបុណ្យភ្ជុំបិណ្ឌពី សាមសុង!
07, Sep 2020 , 10:35 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០៖ កាន់តែរំភើប និងកាន់តែសប្បាយរីករាយ ជាមួយនឹងកម្មវិធីប្រូម៉ូសិនថែមជូនយ៉ាងពិសេស សម្រាប់ឱកាសកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ ពីក្រុមហ៊ុន សាមសុង។ រាល់ការទិញស្មាតហ្វូនស៊េរី A Samsung Galaxy A31, Galaxy A21s, និង Galaxy A11 ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ នៅតាមហាង ឬដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ទូទាំងប្រទេស អតិថិជននឹងទទួលបានការថែមជូន Power Bank កម្លាំង 10000 mAh ហ្ស៊ីន ដ៏ស្រស់ស្អាត មានគុណភាពខ្លាំង សាកទូរស័ព្ទឆាប់ពេញលឿន (Fast Charge) ១ គ្រាប់ភ្លាម។
 
ដូច្នេះ អតិថិជនដែលចង់បានស្មាតហ្វូន ដែលមានគុណភាពល្អ ថតរូបបានស្អាត ម៉ាស៊ីនដើរលឿន លេងហ្វេសប៊ុកបានម៉ាអេម កម្សាន្តវីដេអូបានយ៉ាងត្រជាក់ភ្នែក ជាមួយនឹងអេក្រង់ធំភ្លឺច្បាស់ ថាមពលថ្មធំ និងមានតម្លៃសមរម្យបំផុតនោះ Samsung Galaxy A31, Galaxy A21s, និង Galaxy A11 គឺជាជម្រើសដ៏ល្អស័ក្តិសមបំផុត។
 
នៅចាំអីទៀត? ក្នុងឱកាសឈប់សម្រាក ភ្ជុំបិណ្ឌកៀកមកដល់ហើយ អ៊ីចឹងប្រញាប់ទិញទាំងអស់គ្នាភ្លាមទៅ ដើម្បីផ្តិតយក និងចែករំលែកអនុស្សាវរីយ៍ផ្អែមល្ហែម ជាមួយមនុស្សជាទីស្រឡាញ់ និងការជួបជុំដ៏រីករាយ និងកក់ក្តៅជាមួយក្រុមគ្រួសារ ដោយមិនខកខាន ខាតពេលត្រូវយកទូរស័ព្ទទៅបញ្ចូលថ្ម ឬដណ្តើមព្រីគ្នាសាកថ្មទូរស័ព្ទនោះទេ។
 
បញ្ជាក់៖ រង្វាន់ថែមជូននេះ គឺសម្រាប់តែការទិញចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២០ ដល់ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ តែប៉ុណ្ណោះ។
 
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចអញ្ជើញទៅសាកសួរដោយផ្ទាល់ នៅតាមហាងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏ទំនាក់ទំនងសេវាបម្រើអតិថិជន តាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800-203232។ 
 
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!




 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com