អត្ថបទពាណិជ្ជកម្ម
The Coffee Club អាហារឆ្ងាញ់ ព្រោះចុងភៅចំណាននិងការធ្វើម្ហូបយ៉ាងផ្ចិតផ្ចង់ តាមស្តង់ដាលំដាប់ពិភពលោក
07, Sep 2020 , 11:16 am        
រូបភាព
ដោយ: ថ្មីៗ
រសជាតិជាផ្នែកសំខាន់បំផុត ក្នុងពេលចម្អិនមុខម្ហូបនីមួយៗ និងទទួលទាន។ ដូច្នេះហើយបានជាចុងភៅនៅ The Coffee Club យកចិត្តទុកដាក់ លើចំណុចមួយនេះជាពិសេស ដើម្បីផ្ដល់ជូននូវអាហារដ៏មានឱជារស និងគួរឲ្យចង់ញ៉ាំ។
 
ដើម្បីឱ្យមុខម្ហូបមួយ មានរសជាតិឆ្ងាញ់ គ្រប់យ៉ាងចាប់ផ្ដើមចេញពីការជ្រើសរើស និងទុកដាក់គ្រឿងផ្សំ។ The Coffee Club ជ្រើសរើសគ្រឿងផ្សំស្រស់ល្អ គុណភាពខ្ពស់ ដូចជាសាច់គោដែលឆ្លងកាត់ការត្រួតពិនិត្យតាមស្តង់ដារ និងបន្លែបៃតងស្រស់ខ្ចី។ ការទុកដាក់វិញ គឺមានបែងចែកយ៉ាងច្បាស់លាស់រវាងសាច់និងបន្លែ រវាងសាច់គោនិងគ្រឿងសមុទ្រ ដោយមានការរក្សាសីតុណ្ហភាពឱ្យនៅត្រឹម ៥អង្សាសេ ដើម្បីធានានូវរសជាតិ និងគុណភាពល្អបំផុត។ 




 
សូម្បីការលាងបន្លែ ក៏មានបែបបទយ៉ាងប្រិតប្រៀងដែរ គឺលាងក្នុងទឹកចំណុះ 35L លាយជាមួយម្សៅលាងបន្លែ ដើម្បីសម្អាតសារធាតុផ្សេងៗ ដែលមិនល្អចំពោះសុខភាព។ 


 
ពេលធ្វើម្ហូបម្ដងៗ ចុងភៅនៅ The Coffee Club តែងគោរពតាមរូបមន្តប្រចាំហាង មានការថ្លឹង និងវាល់គ្រឿងផ្សំយ៉ាងច្បាស់លាស់ ដើម្បីធានានូវរសជាតិដើម។ អ៊ីចឹងពេលប្រិយមិត្តញ៉ាំភេសជ្ជៈ ឬអាហារនៅ The Coffee Club នឹងទទួលបានរសជាតិដូចគ្នាបេះបិទ ទោះបីឆ្លងសាខាឬ ឆ្លងទៅដល់ប្រទេសអូស្រ្តាលីក៏ដោយ។




 
បើចង់បានអាហារមានគុណភាពខ្ពស់ សម្បូរទៅដោយសារជាតិចិញ្ចឹម មានអនាម័យ និងចម្អិនដោយចុងភៅចំណាន កុំភ្លេចជ្រើសរើស The Coffee Club៕



(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com