អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ទ្រូម៉ាន់នី សហការជាមួយកាហ្វេ អាម៉ាហ្សូន ដោយផ្ដល់ប្រាក់១៥% ជូនអតិថិជនវិញ សម្រាប់ការជាវភេសជ្ជៈផ្សេងៗ
07, Sep 2020 , 3:56 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ធំមួយនៅកម្ពុជា កំពុងផ្ដល់កម្មវិធីពិសេស ដល់អ្នកដែលចូលចិត្ត ពិសាកាហ្វេ ដោយប្រគល់ប្រាក់ ១៥% ត្រលប់មកវិញ សម្រាប់ការជាវភេសជ្ជៈ នៅតាមហាងកាហ្វេ អាម៉ាហ្សូន។ កម្មវិធីពិសេសនេះ ចាប់ផ្ដើមនៅថ្ងៃនេះ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២០ ដើម្បីជាការអបអរពិធី បុណ្យភ្ជុំបិណ្ឌ។
 
នេះជាកម្មវិធីសហការមួយ ក្នុងចំណោមកម្មវិធីសហការជាច្រើនទៀត ដែលក្រុមហ៊ុន ទ្រូម៉ាន់នី បានប្រកាសនាពេលថ្មីៗកន្លងមកនេះ។ ក្នុងនោះរួមមាន ការបង់សេវាអគ្គិសនី និងសេវាប្រមូលសំរាមទៅឲ្យអគ្គិសនីកម្ពុជា (EDC) និងរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ ដោយពុំគិតថ្លៃសេវាជាដើម ។ 
 
លោកស្រី ឃួន ហ្វ្រង់ដារា ប្រធាននាយកយុទ្ធសាស្ត្រ ក្រុមហ៊ុន ទ្រូម៉ាន់នី កម្ពុជា មានប្រសាសន៍ថា៖«យើងកំពុងព្យាយាមឥតឈប់ឈរ ក្នុងការស្វែងរកកម្មវិធីពិសេសៗ ដែលមានតម្លៃសម្រាប់អតិថិជនរបស់យើង ហើយការផ្ដល់ជូននៅពេលនេះ គឺជាកម្មវិធីសហការមួយ ក្នុងចំណោមកម្មវិធីសហការជាច្រើនទៀត ដែលយើងនឹងប្រកាសនៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ»។
 
ដើម្បីទទួលបានទឹកប្រាក់ ១៥% ត្រលប់មកវិញភ្លាមៗ អតិថិជនកាហ្វេ អាម៉ាហ្សូន ត្រូវទូទាត់ ថ្លៃភេសជ្ជៈ របស់ខ្លួន ដោយប្រើប្រាស់កម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទចល័ត TrueMoney Wallet។
 
កម្មវិធីពិសេសនេះ នឹងផ្ដល់ជូននៅតាមហាងកាហ្វេដូចតទៅនេះ៖កាហ្វេអាម៉ាហ្សូន មហាវិថីព្រះនរោត្តម  កាហ្វេអាម៉ាហ្សូនភ្លើងស្តុបណានជីង កាហ្វេអាម៉ាហ្សូនច្បារអំពៅ កាហ្វេអាម៉ាហ្សូននាគវ័ន្ត ១ កាហ្វេអាម៉ាហ្សូនផ្សារតូច កាហ្វេអាម៉ាហ្សូនផ្លូវជាតិលេខ ៣ (ព្រៃកី) កាហ្វេអាម៉ាហ្សូនវិមានឯករាជ្យ និង កាហ្វេអាម៉ាហ្សូនព្រែកព្នៅ ។ 
 
លោកស្រី ដារា បានបន្ថែមថា៖ «យើងមានបំណងផ្ដល់កម្មវិធីពិសេសនេះ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ពីព្រោះ យើងយល់ថាប្រជាពលរដ្ឋគាត់មានពេលវេលាសម្រាក ហើយចង់បានការផ្ដល់ជូនពិសេសបែបនេះ។ ទន្ទឹមនឹងនេះ យើងចង់ផ្ដល់កម្មវិធីពិសេស ដល់អតិថិជនដែលប្រើកម្មវិធី TrueMoney Wallet សម្រាប់ការស្មោះស្ម័គ្ររបស់ពួកគេ ជារៀងរហូតមក»។
 
ចាប់តាំងពី ក្រុមហ៊ុន បានផ្ដើមប្រតិបត្តិការនៅកម្ពុជា ក្នុងឆ្នាំ២០១៦ មក ទ្រូម៉ាន់នី   បានបង្កើតបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។ ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារជាង ១ ម៉ឺន នាក់ រង់ចាំផ្ដល់សេវាកម្មទាក់ទងនឹងហិរញ្ញវត្ថុ នៅគ្រប់ទីកន្លែងទាំងអស់នៅកម្ពុជា ដែលមិនទាន់មានសេវាធនាគារនៅឡើយ។
 
ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដ៏ល្បីឈ្មោះបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មានភ្នាក់ងារសរុបចំនួនជាង ៦ម៉ឺន ៥ពាន់ ភ្នាក់ងារ ដែលកំពុងបម្រើសេវាកម្មជូនដល់អតិថិជនចំនួន ៤០ លាននាក់ នៅក្នុងប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុមហ៊ុនក៏មានការគាំទ្រផ្នែកបច្ចេកទេស ពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន អាលីបាបា ផងដែរ សម្រាប់ជួយផ្គត់ផ្គង់នូវសេវាកម្ម និងបច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ ដ៏មានសុវត្ថិភាពខ្ពស់។
 
នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទ ដូចជាសេវាផ្ទេរប្រាក់ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ អាលីបាបា៕
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com