អត្ថបទពាណិជ្ជកម្ម
ម៉ូតូ​ហុងដា​ឌ្រី​ម​សេរី​ថ្មី​បាន​ដឹក​ដល់ផ្ទះ​អតិថិជន អម្រឹត ដែល​បាន​បង់​ប្រាក់កម្ចី​តាម​វី​ង​
08, Sep 2020 , 11:04 am        
រូបភាព
​ចូលរួម​អបអរសាទរ​ដល់ អ្នកស្រី សំ ពឿ​យ រស់នៅ​ខេត្តបាត់តំបង បាន​ក្លាយជា​អតិថិជន​មានសំណាង​ឈ្នះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេរី​២០២០​ប្រចាំខែ​កក្កដា ក្រោយពី​បាន​ទូទាត់​ប្រាក់កម្ចី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត តាមរយៈ​វី​ង​។​
 
​អ្នកស្រី​ពឿ​យ បាន​បង្ហើប​ឲ្យ​ដឹងថា អ្នកស្រី​គ្រាន់តែ​ធ្វើការ​ទូទាត់​ប្រាក់កម្ចី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត តាមរយៈ​ភ្នាក់ងារ​វី​ង ជាប្រចាំ​ខែ​ដូច​សព្វមួយដង ហើយ​ក្នុងអំឡុង​ខែកក្កដា​កន្លងទៅនេះ​ស្រាប់តែ​ក្រុមការងារ​របស់ អម្រឹត បាន​ប្រាប់​គាត់​ពី​ដំណឹង​ល្អ​មួយ​នេះ​។​


 
«​ពេល​គេ​តេ​មក​ខ្ញុំ​ដំបូង ខ្ញុំ​អត់​ជឿ​ទេ​។ តែ​ដល់ពេល​ស្តាប់​ការ​បក​ស្រា​យូរ​បន្តិច​ទើប​ជឿថា​ខ្ញុំ​ពិតជា​បានឈ្នះ​រង្វាន់​ម៉ូតូ​មែន​។ ពីមុន​ពិបាក ពេល​បង់ប្រាក់​កម្ចី​ម្តងៗ ខ្ញុំ​ត្រូវ​ធ្វើដំណើរ​ឆ្ងាយ​ហើយ​ពេលខ្លះ​ត្រូវ​តម្រង់​ជួរ​។ ឥឡូវ​លែង​ពិបាក​ហើយ ខ្ញុំ​គ្រាន់តែ​ចំងាយ​ពេល​ត្រឹមតែ​៥​នាទី​។​ទៅដល់​ភ្លាម​បង់​បាន​ភ្លាម​។ និយាយ​ទៅ​វា​ងាយស្រួល មាន​សុ​ត្តិ​ភាព​» នេះ​បើតាម​ឲ​ដឹង​ពី អ្នកស្រី ពឿ​យ​។​




 
​ដើម្បី​ក្លាយជា​អតិថិជន​មានសំណាង លោកអ្នក​គ្រាន់តែ​ធ្វើការ​ទូទាត់​ប្រាក់កម្ចី​របស់ អម្រឹត តាមរយៈ​ភ្នាក់ងារ​វី​ង​ណាមួយ​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ច្រើនជាង​៨០០០​កន្លែង​នៅ​ទូទាំងប្រទេស ឬ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​(Wing Money App) នោះ​លោក​អ្នកនឹង​មានឱកាស​ឈ្នះ​ទឹកប្រាក់​១​លាន​រៀល​ចំនួន​២​រង្វាន់​ជា​រៀងរាល់​សប្តាហ៍ និង​រង្វាន់​ធំ​ម៉ូតូ​១​គ្រឿង​ជា​រៀងរាល់ខែ ។ ប្រូ​ម៉ូ​សិន​នេះ​នឹង​បន្ត​រហូតដល់​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២០៕
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ ៖
០២៣ ៩៩៩ ៩៨៩ / ០១២ ៩៩៩ ៤៨៩ ធនាគារ​ឯកទេស វី​ង​
០២៣ ៩៩៩ ០៣៣ / ០៩៣ ៩៩៩ ១១១ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

Tag:
 WING
© រក្សាសិទ្ធិដោយ thmeythmey.com