អត្ថបទពាណិជ្ជកម្ម
សេវា​ផ្ទេរប្រាក់​ឥតគិតថ្លៃ អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​កម្មវិធី TrueMoney Wallet ផ្ញើ​ប្រា​ក់បាន​គ្រប់ពេល គ្រប់កន្លែង ក្នុងប្រទេស​កម្ពុជា​
08, Sep 2020 , 2:48 pm        
រូបភាព
​រាជធានី​ភ្នំពេញ ថ្ងៃទី ០៨ កញ្ញា ២០២០ ៖  ដើម្បី​ជាការ​អបអរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នាពេល​ខាងមុខនេះ ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី បានរៀបចំ​ប្រូ​ម៉ូ​សិន​ពិសេស​មួយ គឺ “​ផ្ញើ​ប្រាក់​ឥតគិតថ្លៃ - ផ្ញើ​ប្រាក់​ឥតគិតថ្លៃ​ទៅកាន់ មនុស្ស​គ្រប់គ្នា​ក្នុងប្រទេស​កម្ពុជា​” ។ នៅពេលនេះ ការផ្ញើ​ប្រាក់​បាន​គ្រប់ពេល គ្រប់​ទីកន្លែង ទៅកាន់​អ្នកណា​ក៏បាន នៅក្នុង​ប្រទេស​កម្ពុជា បាន​ក្លាយជា​ការពិតហើយ តាមរយៈ​គំនិត​ផ្ដួចផ្ដើម​ថ្មី ពី​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី​។
 
​គំនិត​ផ្ដួចផ្ដើម​ថ្មី​នេះ គឺ​ខុសពី​សេវា​ផ្ញើ​ប្រាក់​ដោយ​ឥតគិតថ្លៃ​ផ្សេងទៀត ពោលគឺ​អនុញ្ញាត​ឲ្យ​អ្នក ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​ចល័ត TrueMoney Wallet អាច​ផ្ញើ​ប្រាក់​ចេញ​ក្រៅពី​រង្វង់​បណ្ដាញ​ទ្រូ​ម៉ាន់​នី បាន ហើយ​កម្មវិធី​ផ្ដល់ជូន​ពិសេស​នេះ នឹង​ចាប់ផ្ដើម​នៅថ្ងៃនេះ រហូតដល់​ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ​២០២០​។ សេវា​នេះ ងាយស្រួល​ប្រើ ដោយ​លោកអ្នក​គ្រាន់តែ​មានកម្ម​វិធី TrueMoney Wallet និង​លេខ​ទូរស័ព្ទ ហើយ​អ្នកទទួល​ប្រាក់​ពុំ​ចាំបាច់​មាន​គណនី TrueMoney Wallet នោះទេ​។ នៅពេល​ផ្ញើ​ប្រាក់ អ្នកទទួល​នឹង​ទទួលបាន​លេខ​កូដ ៨ ខ្ទង់ ហើយ​បន្ទាប់មក​លោកអ្នក អាច​ដក​ប្រាក់​តាម​បណ្ដាញ​ភ្នាក់ងារ TrueMoney ប្រមាណ ១ ម៉ឺន​ភ្នាក់ងារ ទូទាំងប្រទេស​កម្ពុជា​។ អតិថិជន​របស់ ទ្រូ​ម៉ាន់​នី ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​ចល័ត TrueMoney Wallet អាច​ផ្ញើ​ប្រាក់​មិនចាំបាច់​ធ្វើដំណើរ​ទៅ​ទីណា​ឡើយ ដោយ​ពួកគាត់​អាចធ្វើ​ប្រតិបត្តិការ​នេះ​ពី​ផ្ទះ ពី​ការិយាល័យ ឬ​ទីកន្លែង​ណា​ក៏បាន ដែល​អាច​សន្សំ​ពេលវេលា និង​ប្រាក់កាស​ថែម​ទៀតផង​។ 
 
​ការផ្ដល់ជូន​ពិសេស​ថ្មី​នេះ ត្រូវបាន​រំពឹងថា មានការ​ពេញនិយម ក្នុងចំណោម​អ្នកប្រើប្រាស់​កម្មវិធី TrueMoney Wallet នាពេល​បច្ចុប្បន្ន ក៏ដូចជា​អ្នក​ដែល​ចង់​ប្រើ​សេវា​ផ្ទេរប្រាក់​ដោយ​ឥតគិតថ្លៃ​។​
 
​លោកស្រី ឃួន ហ្វ្រ​ង់​ដា​រា ប្រធាន​នាយក​យុទ្ធសាស្ត្រ ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី កម្ពុជា មានប្រសាសន៍ថា​៖«​ទ្រូ​ម៉ាន់​នី បានដាក់​ចេញ​សេវា​ផ្ញើ​ប្រា​ក់ដោយ​ឥតគិតថ្លៃ​នេះ ដើម្បី​ជួយ​គាំទ្រ​ដល់​អតិថិជន​បច្ចុប្បន្ន ក៏ដូចជា​អ្នក​ដែល​ចង់​បង្កើន​ប្រតិបត្តិការ​សាច់ប្រាក់ និង​ការផ្ទេរ​ប្រាក់ ។ ក្នុងនោះ យើង​យល់ឃើញ ថា អំឡុងពេល​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នាពេលខាងមុខ​នេះ អតិថិជន​ជាច្រើន នឹង​ផ្ញើ​ប្រាក់​ទៅ​ឲ្យ​មិត្តភក្ដិ ក្រុម គ្រួសារ និង​មនុស្ស​ជាទី​ស្រលាញ់​របស់ខ្លួន ដូច្នេះ​កម្មវិធី​ពិសេស​នេះ នឹង​ជួយ​បង្កើន​ភាពងាយស្រួល មួយកម្រិត​ទៀត​សម្រាប់​អតិថិជន​ទាំងអស់​ដែល​ស្មោះស្ម័គ្រ​ជាមួយនឹង​សេវា​របស់​យើង​»​។​
 
​លោកស្រី បាន​បន្ថែមទៀតថា​៖ «​យើង​សង្ឃឹមថា ការអនុញ្ញាត​ឲ្យ​មនុស្ស​គ្រប់គ្នា ដែល​ប្រើ​កម្មវិធី TrueMoney Wallet នៅលើ​ទូរស័ព្ទដៃ អាច​ផ្ញើ​ប្រាក់​ដោយ​ឥតគិតថ្លៃ ទៅកាន់​អ្នកណា​ក៏បាន​នៅក្នុង​ប្រទេស​កម្ពុជា បែបនេះ គឺជា​ការជួយ​ឲ្យ​ពួកគាត់ បានបង្ហាញ​ពី​ការយកចិត្តទុកដាក់ គាំទ្រ​ចំពោះ មនុស្ស​ជាទី​ស្រលាញ់ របស់ខ្លួន​»​។​
 
​កម្មវិធី​ផ្ដល់ជូន​ពិសេស​ថ្មី​របស់ ទ្រូ​ម៉ាន់​នី នេះ គឺជា​សេវា​មួយ​ក្នុងចំណោម​សេវា​ថ្មីៗ​មួយចំនួនទៀត ដែល ទ្រូ​ម៉ាន់​នី កំពុង​ដាក់​ឲ្យ​ដំណើរការ​ក្នុង​ត្រីមាស​នេះ​។ កាលពី​ថ្មី​កន្លងមកនេះ ទ្រូ​ម៉ាន់​នី ដែល​ស្ថិតក្រោម សាជីវកម្ម​ធំជាងគេ​បំផុត​របស់​ថៃ គឺ​ក្រុមហ៊ុន Charoeun  Pokphand Group (CP) បានដាក់​ឲ្យ​ដំណើរការ សេវា​បង់ថ្លៃ​អគ្គិសនី​របស់ EDC និង​សេវា​ប្រមូល​សំរាម តាម​ភ្នាក់ងារ​របស់​ទ្រូ​ម៉ា​នី ក៏ដូចជា​តាមរយៈ កម្មវិធី​ទូរស័ព្ទដៃ TrueMoney Wallet ដែល​ផ្ដល់​ភាពងាយស្រួល និង​សន្សំ​ពេលវេលា​ជាង​មុន​។​
 
​ដើម្បី​ជាការ​អបអរសាទរ ដល់​ការបើក​ដំណើរការ សេវា​ទូទាត់​វិក្កយបត្រ​អគ្គិសនី និង​សំរាម ថ្មី​ជាមួយ​អគ្គិសនី​កម្ពុជា (EDC) នេះ ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី នឹង​ផ្តល់ជូន​ប្រូ​ម៉ូ​សិន​ពិសេស គឺ​ការបង់ វិក្កយបត្រ​ភ្លើង និង​សំរាម​នេះ ដោយ​ឥតគិតថ្លៃ​សេវា រយៈពេល ៣ ខែ សម្រាប់​អតិថិជន​ទាំងអស់ ចាប់ពី​ថ្ងៃទី​២០ កក្កដា រហូតដល់ ថ្ងៃទី​៣១ តុលា ឆ្នាំ​២០២០ ។​
​បើ​គិត​ចាប់ពី​ឆ្នាំ​២០១៦​មក ពោលគឺ​នៅពេលដែល​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី ចាប់​បើក​ដំណើរការ​ដំបូង​ក្នុង ប្រទេស​កម្ពុជា ទ្រូ​ម៉ាន់​នី បាន​បង្កើត​បណ្ដាញ​ភ្នាក់ងារ ផ្ដល់​សេវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ច្រើនជាងគេបង្អស់​នៅ​កម្ពុជា​។ ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី បាន​ឲ្យ​ដឹងថា​៖«​ក្រុមហ៊ុន​មាន​ភ្នាក់ងារ​រហូតដល់​ទៅ​ជាង ១​ម៉ឺន​ទីតាំង សម្រាប់​ផ្ដល់​សេវាកម្ម​ទាក់ទង​នឹង​ហិរញ្ញវត្ថុ នៅ​គ្រប់​ទីកន្លែង​ទាំងអស់​នៅ​កម្ពុជា ដែល​មិនទាន់មាន សេវា​ធនាគារ​នៅឡើយ​»​។​
 
​ក្នុងនាម​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដ៏​ល្បីឈ្មោះ​បំផុត នៅ​តំបន់​អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី មាន​ភ្នាក់ងារ សរុប​ចំនួន​ជាង ៦​ម៉ឺន ៥​ពាន់ ភ្នាក់ងារ ដែល​កំពុង​បម្រើសេវា​កម្ម​ជូន​ដល់​អតិថិជន​ចំនួន ៤០ លាន នាក់ នៅក្នុង ប្រទេស​កម្ពុជា ថៃ មី​យ៉ាន់​ម៉ា ឥណ្ឌូណេស៊ី ហ្វីលីពីន និង​វៀតណាម​។ ក្រុមហ៊ុន ក៏មាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស ពី​ក្រុមហ៊ុន Ant Financial ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អា​លី​បា​បា ផងដែរ សម្រាប់​ជួយ ផ្គត់ផ្គង់​នូវ​សេវាកម្ម និង បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទំនើបៗ ដ៏​មាន​សុវត្ថិភាព​ខ្ពស់​។​
 
​នាពេល​បច្ចុប្បន្ន ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី កំពុងផ្តល់​សេវា​ទូទាត់​ប្រាក់​ជាច្រើន​ប្រភេទ ដូចជា សេវា​ផ្ទេរប្រាក់​ក្នុងស្រុក ទូទាត់​វិក្កយបត្រ បញ្ចូល​លុយ​ទូរស័ព្ទ បង់ប្រាក់​កម្ចី និង​បើក​ប្រាក់ខែ តាម​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន និង​តាម​ភ្នាក់ងារ​។ ទ្រូ​ម៉ាន់​នី ស្ថិតក្រោម​ការគ្រប់គ្រង​របស់ ក្រុមហ៊ុន Ascend Money ដែលជា​ក្រុមហ៊ុន បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Charoen Pokphand Group (CP) និង​ជា​ដៃគូ​សហការ របស់​ក្រុមហ៊ុន បច្ចេកវិទ្យា ហិរញ្ញវត្ថុ Ant Financial របស់ អា​លី​បា​បា​៕
 
(​អត្ថបទ​ពាណិជ្ជ​កមុ្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com