អត្ថបទពាណិជ្ជកម្ម
បុរី វីលៀម បើក​លក់​គម្រោង​ទី​២ លើ​តំបន់​កំពុងមាន​សក្ដានុពល​ខ្លាំង​
08, Sep 2020 , 3:43 pm        
រូបភាព
ដោយ: ថ្មីៗ
​នរណាៗ ក៏​ចង់បាន​លំនៅដ្ឋាន​ស្ថិតក្នុង​តំបន់​សក្ដានុពល​ដែរ ព្រោះ​ជាទី​ងាយស្រួល​ក្នុងការ​រស់នៅ​។ ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន បុរី វីលៀម បាន​ដំណើរ​ការលក់​គម្រោង​ថ្មី​របស់ខ្លួន កាលពីពេល​ថ្មីៗ​នេះ ដែល​ស្ថិតនៅលើ​តំបន់​សក្ដានុពល និង​សន្ទុះ​ការអភិវឌ្ឍន៍​យ៉ាង​លឿន​រហ័ស​។​
 
​ជាប់​ផ្លូវរដ្ឋ​៣០​ម៉ែត្រ​ធំ​ទូលាយ គម្រោង​ថ្មី​បុរី វីលៀម ស្ថិតនៅ​ភូមិ​អង្គរជ័យ សង្កាត់​ស្នោរ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។ ហួស​វត្ត​ភ្នៀ​ត​សិ​ម្ព លី​ចំងាយ​៨០០​ម៉ែត្រ នៅក្បែរ​គម្រោង​ផ្សារ​ដើម​គរ​ថ្មី​, បឹង​ទំនប់​កប់​ស្រូវ​, ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ព្រះសីហនុ​, កន្លែង​វាយ​កូន​ហ្គោល​ដ៏​ធំ គឺ Royal Cambodia Phnom Penh Golf Club​។ គម្រោង​នេះ ក៏​ស្ថិត​នៅក្បែរ​សាលារៀន មន្ទីរពេទ្យ និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់​រួចជាស្រេច សម្រួលការ​ធ្វើការ​ដំណើរ​បាន​ឆាប់រហ័ស​ទៀតផង​។​
 
​ជាពិសេស បុរី វីលៀម ប្រើប្រាស់​រចនាបទ​ថ្មី ទាន់សម័យ បែប​អាមេរិក (USA Standard) ដែលមាន​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្នុង​ទីតាំង​គម្រោង ក៏មាន​រៀបចំ​ជា​សួនច្បារ​លំហែ​ដ៏​ធំ មាន​កន្លែង​ហាត់ប្រាណ អាង​ហែល​ទឹក កន្លែង​វាយ Tennis ព្រមទាំង​ហាង​អាជីវកម្ម​ផងដែរ​។ 
 
​មិន​ត្រឹមតែ​ជា​ផ្ទះ​ដែលមាន​គ្រប់​តម្រូវការ​ក្នុងការ​រស់នៅ បុរី វីលៀម ក៏មាន​ផ្តល់ជូន​នូវ​ការ​បញ្ចុះតម្លៃ 7% ភ្លាមៗ សម្រាប់​៣០​ផ្ទះ​ដំបូង​។ លើសពីនេះ អតិថិជន​ដែល​កក់​ក្នុងពេល​បុកគ្រឹះ នឹង​ទទួលបាន​ការចាប់​ឆ្នោត​ផ្សងសំណាង​ផងដែរ ដែល​រង្វាន់​មានដូចជា សា​ឡុង​មួយឈុត ទូរ​ស្សន៍ ទូ​ទឹក​ក ម៉ាស៊ីន​បោក​សំលៀកបំពាក់ និង​ម៉ាស៊ីន​ឆុង​ការ​ហ្វេ​ដ៏​ស្រស់ស្អាត​ថែមទៀត​ផង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អតិថិជន​នឹងមាន​ឱកាស ចូលរួម​ចាប់ឆ្នោត​ធំ នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​ថែម​ទៀតផង​។​
 
​ដោយសារ​តំបន់​មាន​សក្ដានុពល បុរី​វីលៀម បានសម្រេច​សាងសង់​៤​ប្រភេទ​វីឡា ដូចខាងក្រោម​៖
 
១.​ប្រភេទ Oasis Villa ជា​ប្រភេទ​វីឡា​រចនា​ឡើង សម្រាប់​ការរស់នៅ​សម័យថ្មី​, មាន​ទំហំ​ដី​ធំ​ទូលាយ 20 x 20m កម្ពស់ ៣​ជាន់​,​មាន​បន្ទប់​គេង​៤, បន្ទប់ទឹក​៤ និង​បន្ទប់ទទួលភ្ញៀវ​២, វេរ៉ង់ដា​ធំ​ទូលាយ សងខាង​ផ្ទះ​សល់​ដី​ធំ​ទូលាយ​អាច​បន្ថែម​សួរ​ច្បារ ឬ​ចំណតរថយន្ត​ក៏បាន​។ បង់​ប្រចាំខែ ត្រឹមតែ $1,440/​ខែ​។ 
 








 
២.​ប្រភេទ​Legacy Villa ជា​ប្រភេទ​វីឡា​រចនា​ឡើង​សម្រាប់​គ្រួសារ​ធំ​ល្មម​, សំណង​រឹងមាំ រចនាបថ​បែប​ថ្មី (USA Standard) មាន​លំអ​ដោយ​ថ្ម​ធម្មជាតិ​នៅ​ខាងក្នុង និង​ខាងក្រៅ​។ វា​មាន​មាន​ផ្ទៃដី​ធំ​ទូលាយ (15 x 20m) មាន​កម្ពស់​២​ជាន់ មាន​បន្ទប់​គេង​៤, បន្ទប់ទឹក​៥ និង​បន្ទប់ទទួលភ្ញៀវ​១​។ បង់​ប្រចាំខែ ត្រឹមតែ $876/​ខែ​។ 
 







 
៣.​ប្រភេទ Regency Villa ជា​ប្រភេទ​វីឡា ដែលមាន​ទំហំ (8 x 10.5m) មាន​កម្ពស់​២​ជាន់ មាន ៣​បន្ទប់​គេង​, ៣​បន្ទប់ទឹក​, បន្ទប់ទទួលភ្ញៀវ​១​។ វា​មាន​វេ​រង់​ដា​ខាងលើ​សម្រាប់​លំហែកាយ និង​មាន​សួនច្បារ​ធំ​នៅខាងមុខ​ផ្ទះ ហើយ​បង់​ប្រចាំខែ ត្រឹមតែ $563/​ខែ​។ 
 






 
 
 
 
 
 
 
 
 
 
 
 
 
៤.​ប្រភេទ​Jasmine A ជា​ប្រភេទ​វីឡា ដែលមាន​ទំហំ (7 x10m) មាន​២​បន្ទប់​គេង​, ២​បន្ទប់ទឹក និង​បន្ទប់ទទួលភ្ញៀវ​១ ព្រមទាំង​ចំណតរថយន្ត​១ ហើយ​មាន​សួនច្បារ​ធំ​នៅខាងមុខ​ផ្ទះ​ផងដែរ​។ បង់​ប្រចាំខែ ត្រឹមតែ $371/​ខែ​។ 
 




 
 
 
 
 
 
 
 ដោយឡែក​ប្រភេទ Jasmine B ជា​ប្រភេទ​វីឡា​មាន​ទំហំ (10 x7m) មាន ២​បន្ទប់​គេង​, ២​បន្ទប់ទឹក​, បន្ទប់ទទួលភ្ញៀវ​១ និង​ចំណតរថយន្ត​១ ដោយមាន​សួនច្បារ​ធំ​នៅ​ខាងមុខផ្ទះ​។ បង់​ប្រចាំខែ ត្រឹមតែ $371/​ខែ​។​
 










 
​ទីតាំង​ការិយាល័យ​លក់ (​មានផ្ទះ​គំរូ​ពិត​) ៖ ផ្លូវរដ្ឋ 30​ម៉ែត្រ ភូមិ​អង្គរជ័យ សង្កាត់​ស្នោរ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​
•​ ​លេខ​ទូរ​សព្ទ ៖ 085 20 09 09 / 069 32 82 02
•​ ​ហ្វេ​ស​ប៊ុ​ក ៖ Borey Williams  
•​ ​វេ​ប​សាយ ៖  boreywilliams.com៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com