អត្ថបទពាណិជ្ជកម្ម
សែ​ល​កាត បាន​នាំមក​ជូន​នូវ​ផ្នែក​គំនូរ​ឌីជីថល​ថ្មី សម្រាប់​កម្មវិធី​ប្រឡង​ស្នាដៃ​សិល្បៈ ប្រចាំឆ្នាំ​ទី​៣
08, Sep 2020 , 4:13 pm        
រូបភាព
​ថ្ងៃនេះ ក្រុមហ៊ុន សែ​ល​កាត បានប្រកាស​នូវ​ការដាក់បញ្ចូល ផ្នែក​គំនូរ​ឌីជីថល​ថ្មី (Digital Arts Category) ទៅក្នុង​កម្មវិធី​ប្រឡង​ស្នាដៃ​សិល្បៈ (Kbach Arts Competition) ។ កម្មវិធី​មួយ ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ដើម្បី​ស្វែងរក​សិល្បករ មាន​ទេពកោសល្យ​លេចធ្លោ​ថ្មីៗ នៅ​ទូទាំងប្រទេស​កម្ពុជា​។
 
​ក្រុមហ៊ុន សែ​ល​កាត និង Kbach Arts បាន​បើក​ដំណើរការ​កម្មវិធី​ប្រឡង​ប្រចាំឆ្នាំ​២០២០ នេះ​ជា​ផ្លូវការ បន្ទាប់ពី​បាន​ពន្យារពេល​មួយរយៈ ដោយសារ​បញ្ហា​ជំងឺ​រាតត្បាត​។ សិល្បករ ដែលមាន​ចំណាប់អារម្មណ៍​ទាំងអស់ អាចដាក់​ពាក្យ​ចូលរួម​ប្រឡង​បាន ពោលគឺ​កម្មវិធី​ចាប់​ទទួល​ពាក្យ​រហូតដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​។​
 
​ព្រឹត្តិការណ៍​បើកសម្ពោធ​កម្មវិធី​ប្រឡង​នេះ បាន​ប្រព្រឹត្តទៅ​នៅ​ភោជនីយដ្ឋាន Hops Brewery ទីក្រុង​ភ្នំពេញ ដោយមាន​រៀបចំ​នូវ​ការបង្ហាញ​ផ្ទាល់ នៃ​ស្នាដៃ​បង្កើត​សិល្បៈ​ឌីជីថល ក៏ដូចជា​ការផ្តល់ជូន​នូវ​បទពិសោធន៍​ទស្សនា Virtual និង Augmented Reality អមដោយ​ការបង្ហាញ​ស្នាដៃ​សិល្បៈ​ប្រពៃណី និង​ការសម្តែង​ផ្ទាល់​របស់ DJ ផងដែរ​។​
 
​កម្មវិធី​នេះ ត្រូវបាន​គេ​រំពឹងថា នឹង​អាច​ទាក់ទាញ​សិល្បករ មក​ចុះឈ្មោះ​ចូលរួម​ប្រឡង កាន់តែ​កុះករ​ច្រើនជាង​ឆ្នាំមុន ដល់​ទៅ​រាប់រយ​នាក់  ព្រោះថា​ផ្នែក​គំនូរ​ឌីជីថល អនុញ្ញាតឱ្យ​សិល្បករ អាចបង្កើត និង​ផ្ញើ​ស្នាដៃ​គំនូរ​របស់​ពួកគេ មក​ចូលរួម​ប្រឡង​បាន តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​។ 
 
​លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន សែ​ល​កាត បាន​មានប្រសាសន៍ ថា​៖«​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ប្រជាពលរដ្ឋ​យើង បាន​ងាក​ទៅប្រើ​ប្រាស់​ប្រព័ន្ធ​អន​ឡាញ សម្រាប់​ជួយ​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ ពោលគឺ​បាន​ជំរុញ​ឱ្យ​ក្រុមការងារ​របស់លោក សម្រេចចិត្ត​ធ្វើ​ដូចគ្នានេះដែរ ចំពោះ​ការប្រឡង​សិល្បៈ​គំនូរ​»​។​


 
“​ការដាក់បញ្ចូល​ផ្នែក​គំនូរ​ឌីជីថល បាន​ជំរុញ​ទឹកចិត្ត​សិល្បករ​យើង ឱ្យ​ចេះ​ស្វែងយល់​នូវ​បច្ចេកវិទ្យា​ថ្មីៗ និង​គោល​គំនិត​នៃ​សិល្បៈ​គំនូរ ក៏ដូចជា​អនុញ្ញាត​ឲ្យ​សិល្បករ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា អាច​ចូលរួម​ជា​ផ្នែក​មួយ នៃ​សហគមន៍​សិល្បៈ​ខ្មែរ​ផងដែរ​។​
 
​យើង​ចង់បាន​ផ្នែក​មួយ ដែល​សក្តិសម ជាមួយនឹង​យុវជន​សម័យ​បច្ចេកវិទ្យា​ឌីជីថល ព្រោះ​យើង​មើលឃើញថា វា​កំពុងមាន​ការកើនឡើង​ជាខ្លាំង នៅក្នុង​ប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ននេះ​។​
 
«​តាមរយៈ​សិល្បៈ​គំនូរ​នេះ យើង​នឹង​មានឱកាស​ច្រើន អាច​មើលឃើញ​នូវ​គំនិត​ច្នៃប្រឌិត និង​នវានុវត្តន៍ លេច​ចេញមក​ទន្ទឹមគ្នា​តាមបែប​ថ្មី ហើយ​យើង​ពិត​ជាមាន​អារម្មណ៍​រំភើប​រីករាយ ក្នុង​ការរង​ចាំមើល​នូវ​លទ្ធផល ដែល​នឹង​បង្ហាញ​ចេញមក​»​។​


 
​លោក Tony Francis ម្ចាស់​ក្រុមហ៊ុន និង​ជា​ស្ថាបនិក Kbach Arts បាន​មានប្រសាសន៍ថា​៖«​លោក​ពិត​ជាមាន​ក្តី​រីករាយ​ឥតឧបមា ដែល​បាន​ចាប់​ដៃគូ​សហការ ជាមួយ​ក្រុមហ៊ុន សែ​ល​កាត ដើម្បី​ណែនាំ​កម្មវិធី​ប្រឡង​នេះ ទៅកាន់​បណ្តា​អ្នកគាំទ្រ​ថ្មីៗ​បន្ថែមទៀត​»​។​
 
«​ក្រុមហ៊ុន សែ​ល​កាត និង​Kbach Arts មាន​លក្ខណៈសម្បត្តិ​ច្រើនយ៉ាង​ណាស់ ដែល​ដូចគ្នា ហើយ​យើង​ជឿជាក់ថា ក្រុមហ៊ុន​យើង​ទាំងពីរ នឹង​អាច​រួមគ្នា​បង្កើត​នូវ​ឱកាស​ថ្មីៗ ជូន​ដល់​សិល្បករ​ខ្មែរ​យើង ដើម្បី​ស្វែងយល់ បង្ហាញ​ស្នាដៃ និង​ពង្រឹង​អាជីព​របស់​ពួកគាត់​តាមរបៀប​ថ្មី​»​។​
 
“Kbach Arts យើង​គឺ​ផ្តោតទៅលើ​ការស្វែងរក និង​ការបណ្តុះ​សិល្បករ​ដែលមាន​ទេពកោសល្យ តាមរយៈ​កម្មវិធី​នានា​របស់​យើង ដើម្បី​ជួយ​ឱ្យ​សិល្បករ​កំពូលៗ​ទាំងនោះ ទទួលបាន​ការទាក់ទាញ​ចំណាប់អារម្មណ៍​នៅលើ​ឆាក​អន្តរជាតិ បទពិសោធន៍​ល្អៗ និង​ការចង្អុលបង្ហាញ​ដែល​ត្រឹមត្រូវ​ផងដែរ​។​


 
​ដើម្បី​លើកទឹកចិត្ត ឱ្យមាន​ការចូលរួម​ពី​គ្រប់​បណ្តា​ខេត្ត​ក្រុង​ទាំងអស់ ក្នុងឆ្នាំនេះ សែ​ល​កាត រួមជាមួយ Kbach Arts នឹង​រៀបចំ​កម្មវិធី​សិក្ខាសាលា តាម​អន​ឡាញ​ពិសេស​មួយ ជូន​ដល់​សិល្បករ​ទាំងអស់ ដែលមាន​ចំណាប់អារម្មណ៍​ក្នុងការ​ស្វែងយល់​លម្អិត និង​ទទួលបាន​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ប្រឡង​នេះ​។​
 
​មកទល់​បច្ចុប្បន្ននេះ យើង​មាន​កំពូល​សិល្បករ ៣ រូប បានបញ្ជាក់​នូវ​វត្តមាន​ចូលរួម​របស់​ពួកគាត់ ដោយ​ក្នុងនោះ​រួមមាន លោក Hour Soben, Rodrigo Garzon និង Yean Sokheng ។ ទន្ទឹមនឹងនោះ ក៏​នៅមាន​សិល្បករ​ជាច្រើនរូប​ទៀត ដែល​នឹងចូលរួម​នៅក្នុង​អំឡុង​នៃ​ការបើក​ដំណើរការ​កម្មវិធី​ផងដែរ​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការប្រឡង និង​បែបបទ​ក្នុងការ​ចូលរួម សូម​ចូល Follow ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ Kbach Arts https://www.facebook.com/KBachArts៕
 









(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com