អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន សាម​សុង នៅតែ​បន្ត​កម្មវិធី​បណ្តុះបណ្តាល Samsung Tech Institute ជូន​សិក្ខាកាម​សម្រាប់​ឆ្នាំ 2020!
08, Sep 2020 , 4:34 pm        
រូបភាព
​ភ្នំពេញ ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២០ ៖ ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុងការ​ផ្តល់ជូន​នូវ​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ តម្លៃ​សមរម្យ និង​សេវាកម្ម​ដ៏​ល្អឥតខ្ចោះ ជូន​ដល់​អតិថិជន​គ្រប់លំដាប់​ថ្នាក់ ក៏ដូចជា​ការអភិវឌ្ឍ​ន៍​ឥតឈប់ឈរ​ប្រកបដោយ​ចីរភាព តម្លាភាព សមភាព និង​គុណភាព​ដល់​សហគមន៍ ដែល​ខ្លួន​កំពុង​ធ្វើ​ប្រតិបត្តិការ គឺជា​ចក្ខុវិស័យ​ស្នូល​របស់​ក្រុមហ៊ុន សាម​សុង​!
 
​នេះ​ជា​លើក​ទី​២​ហើយ ដែល​ក្រុមហ៊ុន សាម​សុង បាន​យកចិត្តទុកដាក់ ដោយ​បង្កើត​នូវ​វគ្គ​សិក្សា ដែលមាន​ឈ្មោះថា Samsung Tech Institute ជូន​ដល់​សិក្ខាកាម ដែល​កំពុង​សិក្សា​នៅ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស ហៅ​កាត់​ថា (NTTI) សម្រាប់​ឆ្នាំ​២០២០​នេះ​។ 
 
​សូមបញ្ជាក់ថា វគ្គ​សិក្សា​ថ្មី​នេះ គឺមាន​រយៈពេល​ចំនួន ៩ សប្តាហ៍ ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី ៥ ខែកញ្ញា ឆ្នាំ​២០២០ នេះ​តទៅ ដោយ​ផ្តោត​សំខាន់​លើ​មុខជំនាញ​សំខាន់ៗ និង​ពិសេស​ដូចជា​៖ 
* ជំនាញ​ជួសជុល​បរិក្ខារ​អេឡិចត្រូនិក​ច (CE)៖ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកខោអាវ ទូទឹកកក និង​ទូរទស្សន៍​។​
* ជំនាញ​ស្មា​ត​ហ្វូ​ន (IM)៖ ទូរស័ព្ទ​វៃឆ្លាត 
 
​សូម​រំឭក​ផងដែរ​ថា វគ្គ​សិក្សា​នេះ ទាំង​គ្រូ​បង្គោល និង​សាស្ត្រាចារ្យ​ទាំងអស់ គឺ​សុទ្ធសឹងតែ​ត្រូវបាន​បំពាក់បំប៉ន​យ៉ាង​ល្អ និង​យកចិត្តទុកដាក់​បំផុត ពី​អ្នកជំនាញ​របស់​ក្រុមហ៊ុន សាម​សុង​។​


​អ្វីដែល​ពិសេស និង​អស្ចារ្យ​បំផុត ក្រោយពី​ការបញ្ចប់​វគ្គ​សិក្សា វិទ្យាស្ថាន​ក៏មាន​រៀបចំ​ការប្រឡង​ដោយ​តឹងរ៉ឹង​បំផុត ដើម្បី​ជ្រើសរើស​សិក្ខាកាម​ឆ្នើម មាន​ពិន្ទុ​ខ្ពស់​ជាងគេ និង​លេចធ្លោ​ជាងគេ ឱ្យមាន​ឱកាស​ទៅ​បន្ត​ហាត់​ការបន្ថែម​ទៀត នៅឯ​មជ្ឈមណ្ឌល​សេវាកម្ម​ជួសជុល​ផលិតផល សាម​សុង ផងដែរ​។​
 
​ក្នុងនាម​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ និង​ធំជាងគេ​ក្នុង​ពិភពលោក ទោះជា​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ​ក៏ សាម​សុង នៅតែ​ព្យាយាម​ប្រឹងប្រែង​បំផុត ធ្វើយ៉ាងណា​ផ្តល់ជូន​នូវ​ការសិក្សា និង​បណ្តុះបណ្តាល​បន្តបន្ទាប់​ទៀត ដើម្បី​បង្កើន​នូវ​ជំនាញ ចំណេះដឹង ដល់​សហគមន៍​ទូទាំង​ពិភពលោក​ទាំងមូល ក៏ដូចជា​ប្រទេស​កម្ពុជា​ដែរ​។ 


 
​ជា​ចុងក្រោយ ក្រុមហ៊ុន សាម​សុង សូម​លើកទឹកចិត្ត និង​ជំរុញ​ឱ្យ​សិក្ខាកាម​ទាំងអស់ ថែទាំ​សុខភាព​ឱ្យបាន​ល្អ តស៊ូ​ព្យាយាម អត់ធ្មត់​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ក្រេប​យកចំណេះ​ដឹង ជំនាញ​ដើម្បី​ក្លាយខ្លួនជា​កម្លាំង​ស្នូល និង​ធនធានមនុស្ស​ដ៏​មាន​សក្តានុពល សម្រាប់​ភាព​រីកចម្រើន​ដល់​ខ្លួនឯង ក្រុមគ្រួសារ សហគមន៍ សង្គម និង​ប្រទេសជាតិ​ទាំងមូល​៕
 







(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com