សង្គមអន្តរជាតិ
អន្តរជាតិ
ដោយខ្លាចត្រូវគេចាប់ខ្លួន អ្នកកាសែតអូស្ត្រាលី ២ នាក់ចាកចេញពីប្រទេសចិន លោក Bill Birtles អ្នកឆ្លើយឆ្លងព័ត៌មានឲ្យបណ្តាញទូរទស្សន៍ ABC ប្រចាំនៅទីក្រុងប៉េកាំង ពេលបានទៅដល់ទីក្រុងស៊ីដនី អូស្ត្រាលី។ (រូបថតដោយ៖ TARYN SOUTHCOMBE/ABC NEWS/AFP)
× អ្នកកាសែតអូស្ត្រាលី ២ នាក់បានចាកចេញពីប្រទេសចិន កាលពីយប់ថ្ងៃច័ន្ទ ដោយសារខ្លាចត្រូវគេចាប់ខ្លួន។ នេះបើតាមការបញ្ជាក់របស់និយោជករបស់ពួកគេ នៅថ្ងៃអង្គារនេះ។
លោក Bill Birtles អ្នកឆ្លើយឆ្លងព័ត៌មានឲ្យបណ្តាញទូរទស្សន៍ ABC ប្រចាំនៅទីក្រុងប៉េកាំង និងលោក Michael Smith អ្នកយកព័ត៌មានឲ្យកាសែត Australian Financial Review ប្រចាំនៅទីក្រុងសៀងហៃ បានជ្រកកោនអស់រយៈពេលជាច្រើនថ្ងៃ នៅក្នុងស្ថានទូតអូស្ត្រាលី ក្នុងទីក្រុងប៉េកាំង មុនពេលចាកចេញពីប្រទេសចិន ដោយអមដំណើរដោយអ្នកការទូតអូស្ត្រាលី។
ពួកគេបានទៅដល់ទីក្រុងស៊ីដនីនៅព្រឹកថ្ងៃអង្គារនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់បណ្តាញទូរទស្សន៍ ABC។
ការចាកចេញយ៉ាងប្រញាប់ប្រញាល់នេះបានកើតឡើង បន្ទាប់ពីមានការចាប់ខ្លួនលោក Cheng Lei ដែលជាអ្នកយកព័ត៌មានផ្នែកពាណិជ្ជកម្មជនជាតិអូស្ត្រាលី ដែលធ្វើការឲ្យបណ្ដាញទូរទស្សន៍ CGTN ផ្សាយជាភាសាអង់គ្លេសរបស់រដ្ឋចិន ដោយគ្មានហេតុផលច្បាស់លាស់ កាលពីខែមុន។
ការចាប់ខ្លួននេះបានធ្វើឲ្យទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលក្រុងកង់បេរ៉ា មានភាពតានតឹងយ៉ាងខ្លាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com