អត្ថបទពាណិជ្ជកម្ម
''​ភ្ជុំបិណ្ឌ​នឹក​ផ្ទះ​'' ពី សុគន្ធ នីសា ត្រូវចំ​រដូវ​បុណ្យ​ភ្ជុំ​ស្តាប់​ហើយ​នឹក​ស្រុកកំណើត​ស្ទើរ​ស្រក់​ទឹកភ្នែក​
09, Sep 2020 , 5:02 pm        
រូបភាព
«​ភ្ជុំបិណ្ឌ​នឹក​ផ្ទះ​» គឺជា​បទ​ចម្រៀង​ថ្មី​របស់ កំពូល តារាចម្រៀង សុគន្ធ និសា ដែល​ផលិតកម្ម​រស្មី​ហង្ស​មាស ទើបតែ​បញ្ចេញ​នាពេល​ថ្មីៗ​នេះ​។ បទ​ដែល​និពន្ធ​បង្ហាញ ពី​ទិដ្ឋភាព​ផ្ទះ​ដែល​នៅ​វាលស្រែ​នា​រដូវ​ភ្ជុំបិណ្ឌ បាន​បង្ហើរ​សំនៀង​ដោយ កំពូល​តារាចម្រៀង សុគន្ធ និសា នេះ​បាន​ទាក់ទាញ​អារម្មណ៍​របស់​អ្នក​ស្ដាប់ ឲ្យ​នឹក​ដល់​ស្រុកកំណើត​របស់ខ្លួន​។​
 
​គួរ​រំលឹក​ផងដែរ​ថា បទ​ចម្រៀង «​ភ្ជុំបិណ្ឌ​នឹក​ផ្ទះ​» គឺ​រៀបរាប់​ពី​ជីវិត អ្នក​ដែល​ធ្វើដំណើរ​ចាកចេញ​ពី​ស្រុកកំណើត​របស់ខ្លួន មក​ធ្វើការ​នៅឯ​ទីក្រុង​។ លុះ​រដូវ​ភ្ជុំបិណ្ឌ​មកដល់ បានធ្វើ​ឲ្យ​គាត់​មានការ​នឹករលឹក​ស្រុកកំណើត វាលស្រែ ការចងចាំ​ដែល​ល្អ នឹក​ដល់​ការធ្វើ​បុណ្យ​ជាមួយ អ្នកមានគុណ​ទាំងពីរ សាច់ញាតិ​នា​រដូវ​ភ្ជុំបិណ្ឌ​នេះ​។ 
 
​បទ​ចម្រៀង ក្រោម​ទឹកដៃ​និពន្ធ​ទំនុក​ចម្រៀង​របស់ លី ស៊ីន​ហួន ដែល​ពោរពេញ​ដោយ​អត្ថន័យ អម​ជាមួយនឹង​សំឡេង​ពីរោះ​ក្រអួន​ក្រឳ រណ្តំ​របស់​កំពូល​តារា​ចម្រៀង សំឡេង​ស្រទន់ សុគន្ធ និសា បានទទួល​បានការ​គាំទ្រ​ជាខ្លាំង ពី​សំណាក់​មហាជន​ក្នុង​រយៈពេល​ដ៏​ខ្លី​។​
 
​គួរបញ្ជាក់​ផងដែរ​ថា ផលិតកម្ម​ហង្ស​មាស តែង​ចេញ​បទ​ចម្រៀង​ថ្មីៗ និង​ត្រូវ​កាលៈទេសៈ សម្រាប់​បម្រើ​អារម្មណ៍ របស់​ប្រជាជន​កម្ពុជា​។ តាំងពីដើម មកដល់ពេលនេះ គឺ​មានតែ​ហង្ស​មាស​ទេ ដែល​អាច​ផលិត​បទ​ប្រពៃណី បាន​យ៉ាង​ល្អ​បែបនេះ​។ ចង់ដឹងថា ចម្រៀង​បែប​ប្រពៃណី​របស់​កំពូល​តារាចម្រៀង សំឡេង ស្រទន់ សុគន្ធ និសា ពីរោះ​និង​ប្លែក​អារម្មណ៍​កម្រិតណា​នោះ សូម​ប្រិយមិត្ត​ស្តាប់​កម្សាន្ត​ទាំងអស់គ្នា​៕
 
 

Tag:
 Hang Meas
© រក្សាសិទ្ធិដោយ thmeythmey.com