អត្ថបទពាណិជ្ជកម្ម
Mikasa Sushi & Fusion ភោជនីយដ្ឋាន​អាហារ​ជប៉ុន​ដែល​ល្បី​ខ្លាំង​នៅ​កាណាដា បើក​សាកល្បង​ពីថ្ងៃ​នេះ​តទៅ នៅ​ផ្សារ​ទំនើប ជីប ម៉ុង ណូ​រ៉ូ​ម៉​ល ជាន់​ទី​១
10, Sep 2020 , 2:11 pm        
រូបភាព
​ភ្នំពេញ ថ្ងៃទី​៩ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០២០៖ ភោជនីយដ្ឋាន អាហារ​ជប៉ុន​ប្រេន​ដ៏​ប្រណិត និង​ល្បី​ខ្លាំង​នៅ​ប្រទេស​កាណាដា ឈ្មោះ MIKASA Sushi (​មី​កា​សា​) ពេលនេះ បានចាប់ផ្តើម​បើក​សាកល្បង​នៅ​កម្ពុជា​ហើយ ដោយមាន​ទីតាំង​ដំបូង​គេ នៅ​ផ្សារ​ទំនើប ជីប ម៉ុង ណូ​រ៉ូ​ម៉​ល ជាន់​ទី​១ លើ​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ក្នុង​សង្កាត់ បឹង​កេងកង​ទី​១​។​
 
​ម្ហូប​ជប៉ុន​ជាច្រើន​មុខ ដែល​ចម្អិន​ដោយ​មេ​ចុងភៅ ភោជនីយដ្ឋាន MIKASA ត្រូវបាន​ទទួលស្គាល់ថា មាន​រសជាតិ​ឆ្ងាញ់ និង​ទទួលបាន​ការពេញនិយម ពី​ប្រជាជន​អាស៊ី រស់នៅ​ប្រទេស​កាណាដា រួមជាមួយ​ប្រជាជន​កាណាដា​ផ្ទាល់ ហើយ​ម្ហូប​ល្បីៗ​ប្រចាំ MIKASA (​មី​កា​សា​) រួមមាន​ដូចជា Le Rouge, Cameleon, Mikasa Pearl, Fire Roll, Crispy Roll, Trio Duo, Dragon Ball, Dragon Eye​។ 
 
​មេ​ចុងភៅ ដែល​គ្រប់គ្រង​ការងារ​ចម្អិន គ្រឿងផ្សំ រូបមន្ត​ម្ហូបអាហារ​ជប៉ុន​ប្រចាំ MIKASA (​មី​កា​សា​) គឺ​លោក លី តឹក​សុង ដែលមាន​បទពិសោធន៍ 20 ឆ្នាំ ជាមួយ​ម្ហូប​ជប៉ុន និង​អាហារ​ដ្ឋា​ន​ជប៉ុន​ជាច្រើន កន្លែង​កន្លងមក ហើយ​លោក​ក៏​ជា​អ្នកមើលការខុសត្រូវ រូបមន្ត​ម្ហូបអាហារ​របស់​ភោជនីយដ្ឋាន MIKASA (​មី​កា​សា​) ទាំង​ជាង 10 សាខា នៅ​ប្រទេស​កាណាដា​ផងដែរ​។  


 
​លោក លី តឹក​សុង ដែលជា​មេ​ចុងភៅ​ប្រចាំ​ភោជនីយដ្ឋាន​ប្រែ​ន MIKASA នៅ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖«​ភោជនីយដ្ឋាន​អាហារ​ជប៉ុន MIKASA (​មី​កា​សា​) យើង​ផ្តោត​សំខាន់​ទៅលើ​រសជាតិ អនាម័យ និង គុណភាព​សេវាកម្ម​ទៅដល់​អតិថិជន​គោលដៅ​របស់​យើង​ជា​ចំបង​»​។ លោក​បាន​បន្ថែមទៀតថា​៖«​ក្នុងអំឡុងពេល​បើក​សាក​ល្បង​នេះ យើង​រំពឹងទុក​ថា នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​អតិថិជន ដែល​និយម​ចូលចិត្ត​ម្ហូប​ជប៉ុន​នៅ​កម្ពុជា​»​។ 
 
​លោក​ក៏បាន​រម្លឹក​ផងដែរ​ថា សម្រាប់​អតិថិជន ដែលមាន​បំណង​សាកល្បង​ម្ហូប​ជប៉ុន នៅ​ភោជនីយដ្ឋាន​ប្រណិត MIKASA (​មី​កា​សា​) អាច​ទំនាក់ទំនង​កក់​ទុកជាមុន តាមរយៈ​លេខ​ទូរស័ព្ទ 098 888 336 / 077 888 336 ឬ​ផ្ញើ​សារ​ក្នុង​ប្រអប់​សារ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក Mikasa Shusi Fusion Lounge៕
 














(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 ChipMong
© រក្សាសិទ្ធិដោយ thmeythmey.com