អត្ថបទពាណិជ្ជកម្ម
មុខងារ​សំខាន់​៣ ដែល​អ្នក អាច​កេងចំណេញ​ពី​ការទូទាត់​តាម​ឌីជីថល​
11, Sep 2020 , 10:10 am        
រូបភាព
 ​តាមរយៈ​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា សេវាកម្ម​ហិរញ្ញវត្ថុ​ជាច្រើន ត្រូវបាន​ជំនួស​ដោយ​បច្ចេកវិទ្យា ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ឬ​ទូទាត់​តាម​ឌីជីថល​។ ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជាច្រើន​នៅ​កម្ពុជា ក៏បាន និង​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នេះ ក្នុងការ​ពង្រីក​សេវាកម្ម​ហិរញ្ញវត្ថុ​មូលដ្ឋាន​របស់ខ្លួន​ដែរ ដើម្បី​កាន់តែ​ផ្ដល់​ភាពងាយស្រួល​ជូន​អតិថិជន ប្រកបដោយ​ភាព​ច្នៃប្រឌិត​តាមបែប​ឌីជីថល​។​



 
​អ្នកជំនាញ​ធនាគារ​ឌីជីថល នៃ​គ្រឹះស្ថាន​មីក្រូ​ហិញ្ញ​វត្ថុ អេ អឹម ខេ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​សេវា​ហិរញ្ញវត្ថុ​តាមបែប​ឌីជីថល មាន​មុខងារ​ជាច្រើន តែ​នៅ​ក្នុងនោះ​មានមុខ​ងារ​៣ ដែល​អ្នកប្រើប្រាស់​និយម​ច្រើន​គេ​គឺ ១.​បញ្ចូល​កាត​ទូរស័ព្ទ ២.​សេវា​បង់​វិក្កយបត្រ និង​៣.​វេរ​លុយ​។ មុខងារ​ទាំង​៣​នេះ មាន​តម្រូវការ​ប្រើប្រាស់​ញឹកញាប់​ជាងគេ ដែល​ធ្វើ​ឲ្យ​មានការ​រវល់​ច្រើន តែ​បច្ចុប្បន្ននេះ អ្នកប្រើប្រាស់​គ្រាន់​តែមាន​ទូរស័ព្ទ​មួយ អាច​ប្រើប្រាស់​មុខងារ​ទាំង​៣​នេះ យ៉ាង​ងាយស្រួល មាន​ភាពបត់បែន​ខ្ពស់ និង​ចំណេញ​ច្រើន​។​
 
​ដើម្បី​ចំណេញ និង​ដើរ​ទាន់សម័យ​បច្ចេកវិទ្យា អ្នក​គួរតែ​ងាក​មក​ស្វែង និង​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ Mobile  App ដើម្បី​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​គ្រប់ពេលវេលា ទីកន្លែង មិនបាច់​ចំណាយ​ពេលវេលា​ធ្វើដំណើរ​ទៅមក មិនចាំបាច់​កាន់​ក្រដាស់ប្រាក់ និង​មិន​ភ័យព្រួយ​ពី​ការបាត់បង់ ដោយ​ប្រការ​ណាមួយ​ឡើយ​។ ជាពិសេស​នោះ​វា​មាន​ភាពច្បាស់លាស់ មាន​តម្លាភាព ចំពោះ​ការបង់ថ្លៃ​សេវាសាធារណៈ​ផ្សេងៗ​ថែម​ផងដែរ​។​
 
 
​កម្មវិធី​ទូរស័ព្ទដៃ AMK Mobile App លោកអ្នក​អាច វេរ​លុយ បង់​វិក្កយបត្រ​ទឹក ភ្លើង សំរាម សេវា​អ៊ីនធឺណិត ទូរទស្សន៍​ខ្សែកាប ទិញ​កាត​ទូរស័ព្ទ បង់ថ្លៃ​ទំនិញ បរិច្ចាគ​មូលនិធិ​សប្បុរសធម៌ វេរ​លុយ​ទៅ​ធនាគារ​ក្នុងស្រុក វ៉ា​ឡេ​ត​បាគង ផាយ​ផេ ជាដើម​។ អ្វីដែល​កាន់តែ​ពិសេស​នេះ រាល់​ការធ្វើ​ប្រតិបត្តិការ តាមរយៈ​កម្មវិធី​ទូរស័ព្ទដៃ អេ អឹម ខេ អតិថិជន​នឹង​ទទួលបាន​ពិន្ទុ ដែល​អាច​សន្សំទុក​ប្តូរ​យក​រង្វាន់​ជាច្រើន ដូចជា​តុក្កតា និង​ដប​ទឹកស្អាតៗ​ម៉ាក Lock & Lock ថែម​ទៀតផង​។​
 
​លោកអ្នក ក៏​អាច​ដំឡើង​កម្មវិធី​ទូរស័ព្ទដៃ​របស់ អេ អឹម ខេ Mobile App និង​ចុះឈ្មោះ ប្រើប្រាស់​នៅទីនេះ តាមរយៈ​តំណ​ខាងក្រោម​ផងដែរ​។ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com