COVID-19
ជាតិ
ក្រសួងសុខាភិបាល​អះអាង​ថា គ្មាន​ជនជាតិ​វៀតណាម​៣​នាក់​ឆ្លង​កូ​វីដ​-១៩ ចេញពី​កម្ពុជា​ឡើយ​
11, Sep 2020 , 10:49 am        
រូបភាព
លោកស្រី​ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួង​សុខាភិបាល ថ្លែង​នៅ​ក្នុងសន្និសីទសារព័ត៌មាន​ស្តីអំពី​កូវីដ-១៩ នៅកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែ​មីនា ឆ្នាំ២០២០
លោកស្រី​ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួង​សុខាភិបាល ថ្លែង​នៅ​ក្នុងសន្និសីទសារព័ត៌មាន​ស្តីអំពី​កូវីដ-១៩ នៅកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែ​មីនា ឆ្នាំ២០២០
​ភ្នំពេញ​៖ រដ្ឋលេខាធិការ​នៃ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ឌ​ឌី​ន បដិសេធថា គ្មាន​ករណី​ជនជាតិ​វៀតណាម​៣​នាក់ ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចេញពី​កម្ពុជា ដូច​សារព័ត៌មាន​វៀតណាម​ចុះផ្សាយ​ឡើយ​។


 
​បើតាម​លោកស្រី ឱ វណ្ណឌី​ន បញ្ជាក់ប្រាប់​ក្រុម​សារព័ត៌មាន​តាម​ប្រព័ន្ធ Telegram នៅ​យប់​ថ្ងៃទី​១០​កញ្ញា ករណី​ដែល​ជនជាតិ​វៀតណាម​ឆ្លង​កូ​វីដ​-១៩​នេះ គឺ​ពួកគេ​អាច​ឆ្លង​ពេលទៅដល់​ប្រទេស​វៀតណាម​។ 
 
​សារព័ត៌មាន​វៀតណាម VN Express កាលពី​ថ្ងៃទី​៨​កញ្ញា បាន​ចុះផ្សាយ​ថា ជនជាតិ​វៀតណាម​៣​នាក់ ដែល​ធ្វើឡើង​ចេញពី​កម្ពុជា​កាលពី​ថ្ងៃ​២៥​និង​២៦ សីហា តាម​ច្រក​ម៉ុក​បៃ ខេត្ត​តៃនិញ បាន​ពិនិត្យ​មាន​ជំងឺ​កូ​វីដ​-១៩​។ 
 
​សូមបញ្ជាក់ថា នៅ​កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​២៧៤​នាក់ ហើយ​ពេលនេះ​បាន​សះស្បើយ​អស់ហើយ​។ នេះ​បើតាម​ប្រកាស​របស់​ក្រសួងសុខាភិបាល​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១១​កញ្ញា ឆ្នាំ​២០២០៕ 
 

Tag:
 កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com